(រដ្ឋធានីហាណូយ)៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោក ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet ចូលជួបសម្តែងការគួរសម នៅក្នុងថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងជំនួបនេះ លោក ង្វៀន ថាញ់ ហ៊ុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីក្រុមហ៊ុន Sovico Group ដែលមានសកម្មភាពអាជីវកម្ម និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ហើយអាជីវកម្មមួយដែលលេចធ្លោ គឺក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលនឹងបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ។ លើសពីនេះ លោក […]
Month: December 2023
កាសុីណូ៣៣ ច្រកព្រំដែនស្វាយអាង៉ោងស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!
ថ្ងៃទី12ខែធ្នូឆ្នាំ2023 ខេត្តព្រៃវែង៖ ប្រភពពីពលរដ្ឋដែលរស់នៅក្បែរ” កាស៊ីណូ “៣៣” ច្រកព្រំដែនស្វាយអាង៉ោងដែលស្ថិតនៅក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែកបានអោយដឹងថា កាស៊ីណូ “៣៣”ច្រកព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរចូលលេង ល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។ តាមប្រភពបានបន្តថា កាសុីណូ “៣៣” ដែលកំពុងបើកអោយពល រដ្ឋខ្មែរចូលលេងល្បែងសុីសងរាល់ថ្ងៃនោះគ្មានច្បាប់អនុញាតនោះទេ! ប្រហែលម្ចាស់កាសុីណូ “៣៣” មានខ្នងបង្អែករឹងមាំនៅក្នុងខេត្តព្រៃ វែង ទើបហ៊ានធ្វើអ្វីៗតាមអំពើ ចិត្ត។ហេតុនេះលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងនិងលោក ឈឿន ប៊ុន ឆន ស្នងការនគរបាលខេត្តព្រៃវែងនីតិកាលទី៧ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះទប់ស្កាត់បង្ក្រាបម្ចាស់ កាស៊ីណូ”៣៣”ដែលកំពុងបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសង គគ្រឹកគគ្រេងផ្ទុយពីច្បាប់អនុញ្ញាត។ ប្រជាពលរដ្ឋសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈ កម្មការ ទប់ស្កាត់បទល្មើសល្បែងសុីសងទូទាំងប្រទេស មេត្តាចាត់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទីតាំង កាស៊ីណូ “៣៣” នៅច្រកព្រំដែនស្វាយអាង៉ោងដែលបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់បៀអាប៉ោងយូគីនិងល្បែងជាច្រើនទៀតខុសច្បាប់បើកបង្កប់នៅក្នុង កាសុីណូ” ៣ ៣” ច្រកព្រំដែនស្វាយអាង៉ោងនេះផង។ ប្រភពពីក្រុមញៀនល្បែងចេញ ចូលក្នុង កាសុីណូ”៣៣”បានបន្ថែមថា អ្នកដែលចេញចូលទៅល្បែងស៊ីសង […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Viettel ចូលជួបសម្តែងការគួរសម នៅរដ្ឋធានីហាណូយ
(រដ្ឋធានីហាណូយ)៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាវ ឌុច ថាង (Tao Duc Thang) ប្រធានអគ្គនាយកក្រុមហ៊ុន Viettel ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងជំនួបនេះ លោក តាវ ឌុច ថាង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ លោកប្រធានអគ្គនាយកក្រុមហ៊ុន Viettel បានជម្រាបជូន សម្តេចធិបតី អំពីការអភិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុននៅវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា និងបានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា […]
ជំនួបសម្តែងការគួរសមរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម
(រដ្ឋធានីហាណូយ)៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងជំនួបនេះ ឯកឧត្តម ង្វៀន ហ៊្វូចុង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមអគ្គលេខាធិការ ក៏បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើន រហូតនាំឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ […]
ល្បែង ក្នុងកាស៊ីណូនៅ”សង្កាត់ច្រកម្ទេសក្រុងបាវិត”បើកឲ្យខ្មែរចូលលេង សេរី
ថ្ងៃទី 10 ខែ ធ្នូ ឆ្នាំ 2023 ខេត្តស្វាយរៀង ៖ អាជ្ញាធរប្រាកដជា បានដឹងហើយថា ជាគោលការណ៍កាស៊ីណូនិមួយៗនៅកម្ពុជាគេមិនតម្រូវឱ្យ”ខ្មែរ”ចូលលេងល្បែងស៊ីសងនោះឡើយ!។ ក្នុងនោះប្រសិនបើខ្មែរ ចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម កាស៊ីណូ គឺជារឿងត្រឹមត្រូវ។ ប៉ុន្តែបើខ្មែរចូលលេងល្បែង.គឺជារឿងខុសច្បាប់មួយរយភាគរយ ដែលទាមទារឱ្យអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ជាបន្ទាន់ ចំពោះបទល្មើសមួយនេះ។ តែផ្ទុយទៅវិញ កាស៊ីណូគ្មានផ្លាកយីហោ១កន្លែង សង្ស័យអត់ច្បាប់ នៅចំណុចក្បែរ”ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ”ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ បែរជាបើកលេងល្បែងស៊ីសង ជាប្រចាំ ដោយភ្នាល់ចាក់លុយធំៗ និងកៀងគរឱ្យពលរដ្ឋខ្មែរ ចូលលេងល្បែងយ៉ាងពេញទំហឹង ភ្លូកទឹកភ្លូកដី ដោយពុំមានការទប់ស្កាត់ទៀតឡើយ។ ធ្វើឱ្យមហាជនដាក់ការសង្ស័យថាៈ រាល់សកម្មភាពទាំងនេះ ប្រាកដជា អាជ្ញាធរមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ។ ប្រភពព័ត៌មានបានឲ្យដឹងថា កាស៊ីណូ ត្រង់ចំណុចខាងលើ គឺបើកលេងជាប្រចាំរាល់ថ្ងៃតែម្ដង។ ជាក់ស្ដែងៈ ក្រុមអ្នកញៀនល្បែង ដែលតែងតែទៅប្រមូលផ្ដំគ្នា ចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូ គ្មានផ្លាកយីហោ ត្រង់ចំណុចក្បែរ”ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ”។ […]
ល្បែងបញ្ជាល់មាន់ តាមអនឡាញ លេងយ៉ាងគំហុកនៅផ្ទះ ឈ្មោះ យ៉ង នៅក្នុងសង្កាត់ចេក រីឯសមត្ថកិច្ចពាក់ព័ន្ធ ក្រុងស្វាយរៀង មិនចាត់វិធានការបង្រ្កាបខ្លាចបាត់បង់ចំណូល !
09/12/2023 ស្វាយរៀង ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិចេក សង្កាត់ចេកក្រុងស្វាយរៀង បានបញ្ជាក់ឲ្យដឹងថា ល្បែងបញ្ជាល់មាន់ តាមអនឡាញ កំពុងបេីកលេងនៅផ្ទះឈ្មោះ យ៉ង យ៉ាងពេញបន្ទុក អ្នកចាញ់ឈានទៅដល់លក់ គោ ក្របី ឬលក់មេមាន់ក្រាប បន្តយកទៅចាក់ថែមទៀត អ្នកញៀនល្បែងទាំងក្មេង ទាំងចាស់ លេងយ៉ាងច្រេីនកុះករ បែរជាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានសមត្ថកិច្ច មិនចាត់វិធានការបង្រ្កាប ប្រហែលជាបុគ្គលរូបនោះមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបហ៊ានបេីកលេងតាមអំពេីចិត្ត។ មជ្ឈដ្ឋានខាងក្រៅរិះគន់ ចំៗទៅលេី លោក មេប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ចេក និងសមត្ថកិច្ចពាក់ព័ន្ធនគរបាលក្រុងស្វាយរៀង ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធខេត្តស្វាយរៀង បណ្ដែតបណ្ដោយឲ្យមានល្បែងអនឡាញ ភ្នាល់ចាក់លុយលេងសុីសងខុសច្បាប់ បេីកលេងយ៉ាងពពាក់ពពូន ក្នុងភូមិចេក មិនទាន់ចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។ ហេតុនេះហេីយលោក ពេជ្រ វិរៈ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មិនគួរមេីលរំលងភាពអសកម្ម របស់លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចេក ព្រមទាំង លោក អធិការដ្ឋាននគរបាលក្រុងស្វាយរៀង បណ្ដែតបណ្ដោយឲ្យមានល្បែងបញ្ជាល់មាន់ឆ្នោតឡូតូ តាមអនឡាញរីកដូចផ្សិត ក្នុងដែនដីរបស់ខ្លួនឡើយ។ ប្រជាពលរដ្ឋ […]
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍”
ថ្ងៃទី08ខែធ្នូ ឆ្នាំ2023 សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍” ព្រះវិហារ ÷ នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានអញ្ជេីញជាអធិបតីភាពក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ“សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍” និងរួមបញ្ចូលទិវាអន្តជាតិនៃជនពិការ ៣ធ្នូ ទិវាអ្នកស្ម័គ្រចិត្ត ៥ធ្នូ ដែលបានប្រារព្ធធ្វេីឡេីងនៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ។ មានវត្តមានចូលរួមនាឱកាសនោះ មានសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា អ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ជនមានពិការ មកពីក្រុង-ស្រុកទាំង៧ ក្នុងខេត្តព្រះវិហារ និងអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត។ ជាកិច្ចចាប់ផ្ដេីមនៃកម្មវិធី លោក ពឹង ទ្រីដា អនុប្រធានគណៈកម្មាធិការសាខា បានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែតអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋរស់នៅភូមិរុនតាឯក និងពាក់ស្នែងជិត ៣ពាន់នាក់
ថ្ងៃទី08ខែធ្នូឆ្នាំ 2023 ខេត្តសៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងសរុបជិត៣ពាន់នាក់។ ពិធីសំណេះសំណាលធ្វើឡើង នៅភូមិធម្មជាតិរុនតាឯក។ ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្ថិតស្ថិតនៅក្នុងឃុំ ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាភូមិឋានថ្មីដែលរាជរដ្ឋាភិបាលបង្កើតឡើង សម្រាប់ប្រជាពលរដ្ឋដែលផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋ ចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមការងាររាជរដ្ឋាភិបាល និងកិច្ចសហការពីប្រជាពលរដ្ឋ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ម័ត្រចិត្តប្តូរទីលំនៅចេញ ពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកមានចំនួន ៥,៨៦៥គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន ៤,០៣២គ្រួសារ។ គ្រួសារប្រជាពលរដ្ឋបានចាកចេញទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៤,៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩ភាគរយ នៃចំនួនគ្រួសារដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់នូវបណ្ណកម្មសិទ្ធិចំនួន៤,៥៥៤បណ្ណ៕
បែកធ្លាយមន្ត្រីនគរបាលខណ្ឌកំបូលចំនួន៤៩នាក់ ផ្តិតមេដៃ មិនពេញចិត្តទៅនឹងការដឹកនាំរបស់វរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការខណ្ឌកំបូល
ភ្នំពេញ ៖ មានមន្រ្ដីនគរបាលខណ្ឌកំបូលប្រមាណជិត ៥០នាក់ មានតួនាទីពីមន្ត្រី នាយរងផ្នែក នាយរងប៉ុស្ដិ៍ នាយផ្នែក នាយប៉ុស្ដិ៍ អធិការរង បានរួមគ្នាផ្ដិតមេដៃមិនពេញចិត្តនឹងការដឹកនាំ បញ្ជា របស់លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ទៅ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយមកទល់ពេលនេះនៅមិនទាន់មានចំណាត់ការនៅឡើយ ព្រោះលោក ហុង ពិសិដ្ឋ បានទៅសែនថ្នាក់លើរួចអស់ហើយ។ លោក ហុង ពិសិដ្ឋ ក៏បានដើរអួតប្រាប់អ្នកស្គាល់ថា លោកបានហៅស្នងការហូបបាយ និយាយគ្នារួចអស់ហើយ…sic! តាមប្រភពបង្ហើបឲ្យដឹងទៀតថា លោក ហុង ពិសិដ្ឋ កាលពីនៅជាប្រធានការិយាល័យបណ្ដុះបណ្ដាល ក៏ធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងការ យកលុយរត់ការចូលក្របខណ្ឌនគរបាលជាតិ ហើយយកលុយមកតូឡើងជាអធិការខណ្ឌកំបូល អស់លុយជាង៣០ម៉ឺនដុល្លារ៕
ពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
ថ្ងៃទី07ខែធ្នូ ឆ្នាំ2023 ភ្នំពេញ៖ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំបូកសរុបនេះ បានប្រព្រឹត្តនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញជាវត្តមានដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានមន្ទីរ១រូប និងអនុប្រធាន១រូប ក្នុង ១មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ដោយឡែកថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៅតាមមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត បានចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) សរុបចំនួន ៧២៤ រូប ស្រី ១៩៤ រូប។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំបូកសរុបនាឱកាសនេះ ព្រមទាំងបានធ្វើការកោតសរសើរ និងតាំងចិត្តខ្ពស់ប្រកបដោយឆន្ទៈ ក្នុងការអភិវឌ្ឍសមិទ្ធផលបន្ថែមទៀត ដើម្បីបង្កើតស្នាដៃបន្ដពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទក្នុងនីតិកាលមុនៗកន្លងមក។ ជាពិសេស ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណ […]