(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធជាផ្លូវការអគារធនាគារវីងថៅវើ ដែលជាសមិទ្ធផលថ្មីមួយរបស់ធនាគារវីង មានកម្ពស់ ២៥ ជាន់ ហើយនឹងក្លាយជាអគារពាណិជ្ជកម្មដ៏លេចធ្លោមួយនៅកណ្តាលរាជធានីភ្នំពេញ សម្រាប់បម្រើសេវាកម្មហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយ និងប្រកបដោយនិរន្តរភាព ។ មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស នោះដែរ ។ ទន្ទឹមនឹងនេះ ការសម្រេចវិនិយោគសាងសង់អគារខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ច, ភាពរឹងមាំ និងភាពធន់របស់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ។ សម្តេចធិបតី បានមានប្រសាសន៍បន្តទៀតថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល, រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម […]
Month: December 2023
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសជំហរបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលថៃ និងប្រទេសដទៃ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ថ្ងៃទី20 ខែធ្នូឆ្នាំ2023 ខេត្តបន្ទាយមានជ័យ ៖វេទិកាអធិបតី នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រកាសបញ្ជាក់អំពីគោលជំហររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនកិច្ចសហការ ក៏ដូចជាសហប្រតិបត្តិការបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលថៃ និងបណ្តាប្រទេសនានា ព្រមទាំងអង្គការស្ថាប័នជាតិ និងអន្តជាតិ ជាដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។ នៅចំពោះមុខសមភាគីថៃ តំណាងដោយ ឯកឧត្តម ឈើតគាត អាត់ថាកន ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា និងអង្គពិធីដែលមានការចូលរួមពីមន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ និងតំណាងសង្គមស៊ីវិលជាតិ និងអន្តរជាតិពាក់ព័ន្ធនានា ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ប្តេជ្ញាទប់ស្កាត់ និងបង្ក្រាបអំពើទាំងនេះឱ្យបានកាន់តែខ្លាំងក្លាដោយមិនអនុញ្ញាតឱ្យជនល្មើសរួចខ្លួនឡើយ ហើយជនរងគ្រោះទាំងអស់ នឹងទទួលបានយុត្តិធម៌ និងសេវាគាំពារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងបរិយាប័ន្ន។ ឈរលើស្មារតីនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាលថៃ សម្រេចសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ដើម្បីជួយដល់ជនរងគ្រោះ ជាពិសេសពលកររងគ្រោះដោយអំពើជួញដូរមនុស្ស និងពលករទេសន្តរប្រវេសន៍ដែលចាកចេញទៅធ្វើការនៅក្រៅប្រទេស។ ឯកឧត្តមអភិសន្តិបណ្ឌិត […]
សង្វៀនជល់មាន់បៀអាប៉ោងខុសច្បាប់ផ្លូវលេខ ៧៨ ស្ថិត នៅ”ភូមិរាជានុកូល” សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងចេញពីរង្វង់មូលអូរពងមាន់ (ប្រហែល១.គីឡូម៉ែត្រ)បើកចល័តពីកន្លែងមួយទៅកន្លែងមួយទៀត រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!
ថ្ងៃទី19ខែធ្នូឆ្នាំ2023 ខេត្តស្ទឹងត្រែង៖ យោងតាមប្រភពពីប្រជាពលរដ្ឋ ក្រុងស្ទឹងត្រែង បានអោយដឹងថា មានសង្វៀនជល់ មាន់បៀអាប៉ោងខុសច្បាប់ដុះស្លែបើកលេងចល័តចេញពីរង្វង់មូលអូរពងមាន់ “ប្រហែល ១ គីឡូម៉ែត្រ” នៅផ្លូវលេខ៧៨ “ភូមិរាជានុកូល”សង្កាត់ស្ទឹង ត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹង ត្រែង ជល់មាន់បៀអាប៉ោងជាយូរឆ្នាំមកហើយមិនទាន់ឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបនៅឡើយទេ?បើទោះមានសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋក៏ដោយក៏អាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានទាំងនោះមិនអើពើទប់ស្កាតនិងបង្រ្កាបនោះទេ។ ប្រភពបានបន្តថាក្នុងមួយថ្ងៃៗមានក្រុមញៀនល្បែងចូល រួមលេងយ៉ាងគគ្រឹកគគ្រេង ដោយសារមេល្បែង អាងមានខ្នងបង្អែករឹងមាំ ទើបមានការបើកដៃពីមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូល ដ្ឋានទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃនេះបាន។ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្ម ចោរលូច. ចោរឆក់. ចោរប្លន់. ចោរ គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនដើមចមកើតចេញពីល្បែងសុីសងនេះ ឯង។ ប្រភពប្រជាពលរដ្ឋក្នុង”ភូមិរាជានុ កូល” បានបន្តអោយដឹងទៀតថា នៅក្នុងចំការកៅស៊ូមួយកន្លែង នៅចំណុចអូរពងមាន់ (ចេញពីរង្វង់មូលប្រហែល ១.គីឡូម៉ែត្រ)”ភូមិរាជានុ កូល” សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹង ត្រែង មានបើកសង្វៀនជល់មាន់បៀអាប៉ោងដ៏ធំដុះស្លែ បើកចល័តពីមួយទៅមួយទៀតមានអ្នកចេញចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃមិនរំខានដល់សមត្ថកិច្ចនិងអាជ្ញា ធរមូលដ្ឋានឡើយ។ប្រជាពលរដ្ឋក៏ដូចមហាជនដាក់ជាចម្ងល់ថា ហេតុអ្វីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងត្រែង ក៏ដូចជាលោកអធិការនគរបាលក្រុងស្ទឹងត្រែងនិងលោកអភិបាល ក្រុងស្ទឹងត្រែងក៏ ដូចជាមេកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនឹងស្នងការនគរ បាលខេត្តស្ទឹងត្រែងមិនចាត់វិធានការបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ខាងលើដើម្បីពង្រឹងសន្តិសុខសង្គមអោយស្របតាមគោល នយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ៧ […]
លោកជា ម៉ូស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ1កាន់តំណែងដុះស្លែភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែងនិងបក្សពួកប្រព្រឹត្តអំពើពុករលួយអាងខ្នងលោកឌុច គន្ធាអភិបាលរងទទួលបន្ទុកផ្នែកជញ្ជីង?
ថ្ងៃទី18ខែធ្នូ ឆ្នាំ2023 ប្រភពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេកស្រុកព្រះស្ដេចថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះប្បីជាមិនលើសទម្ងន់ក៏មន្រ្តីៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រៃវែង បានឱ្យដឹងថា លោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង ជាអ្នកទទួលមើលការខុសត្រូវឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1 មិនគូរបណ្ដែតបណ្ដោយឲ្យឈ្មួញដឹកលេីសទំងន់តាមអំពេីចិត្ត។ ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ឬអភិបាលរងខេត្តទទួលបន្ទុកផ្នែកជញ្ជីងទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តឃុំរំចេកស្រុកព្រះស្ដេច រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត ឃុំរំចេក នេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ៕
ប្រធានគយចល័តលើផ្ទៃប្រទេស តំបន់៣លោកនុត លីឆូយ ពង្រាយ ដៃជើងប្រមូលសេដ្ឋកិច្ចតាមរបៀបអំពើពុករលួយ.!
ថ្ងៃទី 18ខែធ្នូឆ្នាំ2023 ខេត្តព្រះសីហនុ៖ ប្រភពពីមន្រ្តីគយនៅក្នុងខេត្តព្រះសីហនុបានបង្ហើបអោយដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធាន គយចល័តលើផ្ទៃប្រទេសតំបន់ ៣ មកគឺលោក នុត លីឆូយ បានពង្រាយដៃជើងខ្លួនចាំ ពួនស្ទាក់ចាប់រថយន្តដឹកទំនិញឆ្លងកាត់ខេត្តកោះកុង.ព្រះសីហនុ.កំពង់ស្ពឺ.ចូលមកកាន់រាជធានី ភ្នំពេញ គាបយកលុយអាជីវករនិងឈ្មួញតាមអំពើចិត្តប្រព្រឹត្តរបៀបអំពើពុករលួយខ្លាំងក្លាជាងអតីតលោក កែវ អង្កាម ធ្វើជាប្រធាននៅទីនោះទៅ ទៀត ។ ប្រភពបានបន្តថា ក្រុមមន្រ្តីគយចល័តផ្ទៃប្រទេសតំបន់៣ មានស្នាក់ការប្រចាំនៅស្រុកស្រែអំបិលក្រោមការគ្រប់គ្រងរបស់លោក នុត លីឆូយ មេ គយចល័តលើផ្ទៃប្រទេសតំបន់៣ ជើងខ្លាំងគាបយកលុយពីក្រុមឈ្មួញនិងអាជីវករតាមអំពើចិត្តមិនខ្វល់ពី មហាជនការរិះ គន់អ្វីទាំងអស់ ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញខ្លះផងព្រោះលោក នុត លីឆូយ មេគយចល័តលើផ្ទៃប្រទេសតំបន់ ៣ ដែលអាងមានខ្នង បង្អែករឹងមាំ ហ៊ានប្រព្រឹត្តអំពើពុក រលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។ ភាពមិនប្រក្រតីពុករលួយរបស់លោក នុត លីឆូយ មេ គយចល័តលើផ្ទៃប្រទេសតំបន់៣ ទទួលបន្ទុក ៥ខេត្តគឺខេត្តព្រះសីហនុ ខេត្តកោះកុង […]
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តរៀបចំគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទពង្សាវតាខ្មែរដោយផ្ទាល់រួមគ្នា។ ការគោរពទង់ជាតិមិនត្រឹមតែជាការរំឮកគុណវីរបុរសជាតិខ្មែរ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដីខ្មែរប៉ុណ្ណោះទេ តែក៏បានបង្ហាញពីការគោរពវិន័យក្នុងស្ថាប័ន លើកកម្ពស់ស្មារតីគោរពជាតិ សាសនា ព្រះមហាក្សត្រ និងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង មានឱកាសជួបជជែកពិភាក្សា និងចែករំលែកសុខទុក្ខ និងការងារប្រចាំសប្តាហ៍ដល់គ្នាទៅវិញទៅមកផងដែរ។ សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីគោរពទង់ជាតិមានចំនួនពីរដងក្នុងមួយសប្តាហ៍ ដែលត្រូវធ្វើឡើងជារៀងរាល់ម៉ោង ៧ព្រឹកនៃថ្ងៃចន្ទ និងរៀងរាល់ម៉ោង ៥ល្ងាចនៃថ្ងៃសុក្រ៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការរៀបចំឱ្យមានការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ គឺជាការរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ របស់រាជរដ្ឋាភិបាល
ថ្ងៃទី17ខែធ្នូឆ្នាំ2023 ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ គឺជាការរួមចំណែកដល់ការអនុវត្ត “គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧- ២០២៣” របស់រាជរដ្ឋាភិបាល ដែលជាការគិតគូរដល់មនុស្សវ័យចាស់ តាមរយៈ ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ សំដៅធានា ឱ្យបាននូវសន្តិសុខ ប្រាក់ចំណូល, កាត់បន្ថយ ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់ប្រជាជនវ័យចាស់ ព្រមទាំងលើកកម្ពស់សុ ខុមាលភាពរបស់ពួកគាត់ ប្រកបដោយសមធម៌, ពង្រឹងសាមគ្គីភាព និងភាពសុខដុមរមនានៅក្នុង សង្គមជាតិ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ ពានរង្វាន់ឯកឧត្តមបណ្ឌិត សោម ចិន តំណាងរាស្ត្រមណ្ឌលខេត្តកំពត អនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាព នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីលានប៊ូល និងប៉េតង់ពហុកីឡដ្ឋានជាតិ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងគាំទ្រចំពោះឯកឧត្តមបណ្ឌិត […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យកសិកម្ម គឺជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលកំពុងជំរុញ ជាពិសេសការផលិតទិន្នផលកសិកម្មឱ្យជាផលិតផលសម្រេចបម្រើឱ្យការនាំចេញ
ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក អ៉ិកាវ៉ា ណោគិ (Ikawa Naoki) ប្រធានក្រុមហ៊ុន Ehime Package ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ លោក អ៉ិកាវ៉ា ណោគិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីការចូលរួមចំណែករបស់ក្រុមហ៊ុននៅក្នុងការជ្រើសរើសកម្មសិក្សាការីជនជាតិខ្មែរ មកបំពេញការងារនៅប្រទេសជប៉ុន ក្នុងរយៈកាលជាង ១០ ឆ្នាំ កន្លងមកនេះ ។ ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន Ehime Package ក៏បានជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រី ផងដែរថា តាមរយៈបទពិសោធន៍ល្អជាមួយប្រជាជនកម្ពុជា គឺក្រុមហ៊ុនកំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងផ្នែកឧស្សាហកម្មផលិតទ្បាំងក្រដាស សម្រាប់ធ្វើការនាំចេញ។ ជាការឆ្លើយតប សម្តេចធិបតី […]
ឡានកែទ្រុងដឹកធ្យូងជាច្រើនគ្រឿង ចូលតាមប៉ុស្តិ៍ច្រកទ្វេរភាគីជ័យឃ្លាំង យកទៅ វៀតណាម!
ថ្ងៃទី16ខែធ្នូឆ្នាំ2023 ខេត្តក្រចេះ÷ ប្រជាពលរដ្ឋ រស់នៅក្នុង ឃុំ ក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះបាន ឲ្យ ដឹងថា÷ មាន ឈ្មួញ ឈ្មោះស្រីមុំ ដែលមានឈ្មោះ ល្បីល្បាញខាងរកស៊ីដឹកជញ្ជូនបទ ល្មើស ឈើនិងធ្យូងរៀងរាល់យប់មិន ដែលមានសមត្ថកិច្ចណាបង្ក្រាបឡើយ ថ្មីៗនេះប្រជាពលរដ្ឋបានឃើញឡាន ដឹកធ្យូងជាច្រើនគ្រឿងដង្ហែកន្ទុយគ្នា សុទ្ធតែឡានប្រភេទសាំយ៉ុងកែទ្រុង ដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ។ ប្រភពព័ត៌មានបានបន្តថា÷ឡានធ្យូងទាំងនោះពួកឈ្មួញបានដឹងពីចំណុច 105ឃុំកន្ទួត ស្រុកចិត្របូរីខេត្តក្រចេះដាក់ឡានសាំយ៉ុងកែឆ្នៃទ្រុងឆ្ពោះទៅ វៀតណាមតាមច្រកជ័យឃ្លាំងរៀងរាល់យប់មិនក្រោមពី10ទៅ15 ឡានយាំយ៉ុងឡើយ។ ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា÷ ឡានដឹកធ្យូងទាំងនោះប្រហែលជា មានការត្រូវរូវគ្នាជាមួយថ្នាក់ដឹកនាំក្នុង ខេត្តទើបធ្យូងដឹកឆ្លងដែនទៅវៀត ណាមគ្មានអ្នកហ៊ានបង្ក្រាប។ ប្រភពបានបន្តឲ្យដឹងទៀតថា÷ច្រក ប៉ុស្តិ៍ដែលដឹកធ្យូងឆ្លងដែនទៅវៀត ណាមបាននោះមានតែប៉ុស្តិ៍ជ័យឃ្លាំង របស់លោកអ៊ាម សុខលីម ប្រធានច្រកនគរបាលអន្តោប្រវេសន៍នេះទដែលអាចដឹកធ្យូងឆ្លងដែនបាន។ ប្រភពព័ត៌មាន បាន ឲ្យ ដឹងថា÷ ការដែលលោកអ៊ាម សុខលីមប្រធានច្រកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ព្រំដែនច្រកជ័យឃ្លាំងហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត គឺ ដោយសារ អាង មានខ្នងបង្អែក រឹងមាំ ណាស់នៅ […]