ថ្ងៃទី០៨ខែមីនាឆ្នាំ២០២៤ [ខេត្តក្រចេះ]÷សម្មភាពក្រុមការងារ ភូមិឃុំចុះជួយជួសជុលស្ពានអូរគ្រួស ដែលកំពុងទ្រុឌទ្រូមនៅភូមិទន្សោង ធ្លាក់ជាប់ព្រំប្រទល់ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដឹកនាំធ្វើផ្ទាល់ពីលោកឈឹត ណន មេឃុំកំពង់ចាមលោកអ៉ឹម ពៅ មេភូមិ ទន្សោងធ្លាក់និងក្រុមការងារឃុំ ស្ពាន នេះជាស្ពានដែករបស់មន្ទីរអភិវឌ្ឍន៍ខេត្តក្រចេះកន្លងមកតែឥឡូវនេះក្រុម ការងារសហការគ្នាជួសជុលឡើងវិញ ជាមួយលោកអ៉ឹម ពៅមេភូមិ ទន្សោង ធ្លាក់និងលោកមេឃុំកំពង់ចាមព្រម ទាំងក្រុមការងារឃុំទាំងមូល។ ដោយមើលឃើញពីផលលំបាករបស់ បងប្អូនប្រជាជនក្នុងឃុំដូច្នេះ លោកគង់ មេត្តាអភិបាលស្រុកសំបូរជួយជួសជុលស្ពានដែកចាស់បណ្តោះអាសន្នដើម្បីការពារសុវត្ថិភាព ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមស្ពាន ដែលរងការខូចខាត ដោយសារ ចាស់ទ្រុឌទ្រូមលោកឈឹត ណន មេឃុំកំពង់ចាមបានមានប្រសាសន៍ថា សូមបងប្អូនត្រូវចេះជួយថែរក្សាការពារឲ្យបានល្អហើយស្ពាននេះដោយប្រើថវិការបស់លោកគង់ មេត្តា អភិបាលស្រុកសំបូរនិងថវិការបស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ។ លោកឈឹត ណនមេឃុំកំពង់ចាមមាន ប្រសាសន៍ថាដោយសារតែប្រទេសយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកឈុត ណនមេឃុំកំពង់ចាមបន្តថាដើម្បីធានាដល់ការគ្រប់គ្រងត្រូវមានការចូលរួម ពីបងប្អូនក្នុងមូល ដ្ឋានក្នុងសហគមរបស់យើងទាំងអស់ គ្នា៕
ព័ត៌មានសន្តិសុខសង្គម
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
{ខេត្តត្បូងឃ្មុំ}÷ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកម្លាំងកងរាជអាវុធហត្ថ ពិនិត្យវឌ្ឍនភាព ការងារការកសាង អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅទីរួមខេត្តត្បូងឃ្មុំ និងបន្តចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អុិច១៦ ក្នុងស្រុកមេមត់។ ក្នុងឳកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងកងរាជអាវុធហត្ថខេត្តទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ប្រកបដោយឆន្ទៈយ៉ាងមុតស្រួច អនុវត្តន៍តាមភារកិច្ចការងារ ថែរក្សាសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៍ដូចជាថ្នាក់ដឹកនាំនានា ដែលមកកាន់ខេត្តកូនពៅមួយនេះ។ ជាពិសេសលោកឧត្តម សេនីយ៍ត្រី រ័ត្នចាន់ណាមេបញ្ជាការ ដែលបានខិតខំកសាង អគារសេនាធិការនេះ ឲ្យផុសចេញជារូបរាងឡើងនាពេលនេះ។ អគារសេនាធិការនេះ ដំណើរការសាងសង់ ក្រោមការចង្អុលបង្ហាញពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា និងដឹកនាំកសាងដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។ អគារសេនាធិការ ចាប់ផ្តើមសាងសង់ ពីចុងខែកញ្ញា ឆ្នាំ២០២២ មកដល់ពេលនេះបានប្រមាណ ជាង៩៥%ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ និងបំពាក់សម្ភារៈបរិក្ខារ អាចចូលប្រើប្រាស់ជាផ្លូវការ មុនចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។ បន្ទាប់ពីលោក ឧត្តមសេនីយ៍ត្រី […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បណ្ដេញមន្ត្រីចំនួន ៥៩ រូប ចេញពីក្របខណ្ឌនគរបាលជាតិ
(រាជធានីភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខា លើសេចក្ដីប្រកាសលេខ ៨៣៦ ប្រ ក របស់ក្រសួងមហាផ្ទៃ ស្ដីពី ការបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បានសម្រេចដកហូតមុខតំណែង ឋានន្តរស័ក្តិ មន្ត្រីនគរបាលចំនួន ៥៩ រូប នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្តមួយចំនួន នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤ នេះ។យោងប្រកាសឱ្យដឹងថា មន្ត្រីនគរបាលដែលត្រូវបានបណ្ដេញចេញទាំងនោះ ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តកំពត ខេត្តសៀមរាប ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ៕
សាច់បង្កកដឹកតាមរថយន្តកុងតឺន័រ ជាច្រើនឡាន ចេញពីប្រទេសថៃចូល មកប្រទេសកម្ពុជា តាមច្រកអន្តរជាតិ អូរស្មាច់យ៉ាងរលូន….!
(ខេត្តឧត្តរមានជ័យ)÷ តាមប្រភពពីពលរដ្ឋសង្កាត់អូរស្មាច់បានឲ្យដឹង ថា មានរថយន្តប្រភេទទូរកុងតឺន័រខ្នាតយក្សជាច្រើនគ្រឿងសង្ស័យនាំបំណែកសាច់បង្កកចេញពីប្រទេសថៃ ចូលមកប្រទេសខ្មែរតាមច្រកទ្វារអន្តរជាតិអូរស្មាច់។ ទំនង់ជាក្រុមឈ្មួញដឹងមុនថា ក្រសួងពាណិជ្ជកម្មនិងក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ ចេញសេចក្ដីប្រកាសជាសាធាណៈក្នុងការផ្អាកបណ្ដោះអាសន្ន អំពីការផ្អាកការនាំចូល នូវគ្រឿងក្នុងនិងបំណែកសាច់បង្កក អនុវត្តចាប់ពីថ្ងៃទី១២ខែមិនាឆ្នាំ២០២៤រហូតមក ដល់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៥។ នៅថ្ងៃទី០១ដើមខែមិនាឆ្នាំ២០២៤នេះមានព័ត៌មានទូរទស្សន៍ក្នុងស្រុកបានធ្វើការចុះ ផ្យាយពីរថយន្តទូរកុងតឺន័រជាច្រើនគ្រឿងសង្ស័យថានាំនូវបំណែកសាច់បំណែកបង្កក ពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិអូរស្មាច់ចូលមកប្រទេសរួចឈ្មួញនាំចូលនៅផែស្ងួតមួយកន្លែងស្ថិតនៅភូមិធូរពកសង្កាត់កូនគ្រៀលក្រុងសំរោងខេត្តឧត្តរមានជ័យក្នុងមួយថ្ងៃៗមិនតិចពីរ១០គ្រឿងនោះឡើយ។ ជុំវិញការចុះផ្សាយលើករណីសង្ស័យថារថយន្តទូរកុងតឺន័របានចូលបំណែកសាច់បង្កកក្នុងមួយថ្ងៃរាប់រយតោន ហើយអ្នកសារព័ត៌មានទូរស្សន៍ក្នុងស្រុកបានសុំធ្វើបទសម្ភាសន៍លើមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធដែលឈរជើងនៅច្រកទ្វារអន្តរអូរស្មាច់មន្រ្តីខ្លះថាពុំមានសិទ្ធត្រួតពិនិត្យបានត្រឹមតែឈរនិងមន្រ្តីខ្លះមិនធ្វើការបកស្រាយនិងរុញទៅសួរនាំទៅថ្នាក់លើទៅវិញ។ ដែលបញ្ហាទាំងនេះធ្វើឲ្យពលរដ្ឋនិងមហាជន រិះគន់សម្តែងការហួសចិត្តយ៉ាងខ្លាំងព្រោះថាសមត្ថកិច្ចនិងមន្រ្តីជំនាញពាក់ព័ន្ធប្រចាំច្រកមិនមានការត្រួតពិនិត្យលើសាច់បង្កកទាំងនោះ។ ដូច្នេះហើយគេពុំដឹងថាបំណែកសាច់បង្កកនាំចូលទាំងនោះមានសាច់អ្វីខ្លះនោះទេហើយគេពុំដឹងថាសាច់ទាំងនោះខូច គុណភាពឬមិនខូចគុណភាពក៍គេពុំបានដឹងដែរ។ កន្លងទៅគេសង្កេតឃើញមន្រ្តីជំនាញផ្នែកពិនិត្យលើសាច់បង្កកនិងលើចំណីអាហារសាច់បង្កកដែលមន្រ្តីជំនាញរកឃើញសាច់ ខូចគុណភាពនិងមានផ្ទុកនៅសារធាតុគីមុីនៅច្រកបាវិតចំនួន០៤ទូរកុងតឺន័រ មានទម្ងន់ជាង១០០តោន បានបញ្ជូនទៅដល់អយ្យការអមសាលាដំបូងខេត្តស្វាយរៀងហើយកាលពីថ្ងៃទី០៦ខែកុម្ភ:ឆ្នាំ២០២៤ ធ្វើពិធីដុតកម្ទេចចោលទាំងស្រុង។ដោយឡែកនៅខេត្តបន្ទាយមានជ័យដែលជាខេត្តជាប់ព្រុំដែនបានរកឃើញនិងចាប់បានជាច្រើន លើកច្រើនសារមកហើយដែរ។ ចំណែកនៅឯខេត្តឧត្តរមាន ជ័យឯណ្ណេះវិញមន្រ្តីជំនាញពាក់ព័ន្ធមិនដែលធ្វើការហាម ឃាត់និងពិនិត្យឃើញបំណែកសាច់បង្កកបានម្តងណាឡើយមានតែការបើកភ្លើងខៀវឲ្យក្រុមឈ្មួញនាំសាច់បង្កកចូលយ៉ាងរលូនតាមច្រកទ្វារអន្តរជាតិអូរស្មាច់និងច្រកទ្វារអន្តរជាតិជាំ មួយថ្ងៃៗឃើញតែក្រុមឈ្មួញនាំបំណែកសាច់បង្កកចូលមកខ្មែរយ៉ាងពេញបន្ទុក មិនមានការរំខានពីមន្រ្តីជំនាញពាក់ព័ន្ធប្រចាំច្រកឡើយ។ រីឯកច្រកអន្តរជាតិជាំ ស្ទើរជារាងរាល់ថ្ងៃក្រុមឈ្មួញកំពុងសប្បាយចិត្តនាំចូលសាច់បង្កកខូចគុណភាពជាច្រើនមកចែកចាយ នៅស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រសាទ ហើយបន្តចែកចាយនៅតាមបណ្ដា ខេត្តផ្សេងៗចូលរាជធានីភ្នំពេញ ដោយមានការបើកដៃពីលោក ឆ ណាក់ ប្រធានស្នាក់ការ គយនិងដ្ឋាករប្រចាំច្រកជាំស្រងាំនេះតែម្ដង់។ កន្លងមកគេមានឃើញមន្ត្រី( ក ប ប)សាខាខេត្តឧត្ដរមានជ័យចុះធ្វើការបង្រ្កាប់ដែរ ហើ យបានយកលុយពីក្រុមឈ្មួញបីលាន រៀល និងយកសាច់ប្រហិតជាច្រើនដើម្បីយកទៅ ដុតកំម្ទេចចោល។ក្រោយមកក្រុមឈ្មួញដ៏ដែលនៅតែបន្តនាំចូលមកលក់នៅផ្សារស្រុកអន្លង់វែងដ៏ដែល មន្ត្រីជំនាញ (ក ប […]
អគ្គាធិការរដ្ឋានក្រសួងមហាផ្ទៃអញ្ចើញចូលរួមក្នុងវិធីបើកសន្និបាត ត្រួតពិនិត្យលទ្ធផលការងារ…!
នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ និងថ្នាក់ដឹកនាំ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលេីកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ”ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងពិធីសន្និបាតនេះដែរក៏មានការបែងចែកជាក្រុមពិភាក្សា អំពីសមិទ្ធផល បទពិសោធន៍ បញ្ហាប្រឈម និងគំនិតផ្តួចផ្តើមផ្សេងៗ ព្រមទាំងសំណូមពរនានា ដេីម្បីយកមកពិភាក្សាដោះស្រាយ និងផ្តល់យោបល់ ដើម្បីស្វែងរកចំណុចដែលត្រូវកែសម្រួល ឬបំពេញបន្ថែម។ ពិធីសន្និបាតនេះប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ គឺចាប់ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំអគារS ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន អង្គភាពក្រោមចំណុះ […]
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រារព្ធខួបលើកទី១១៣នៃទិវា អន្តរជាតិនារី..!
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”។ ក្នុងពិធីដែលមានអ្នកចូលរួមប្រមាណជាង៣០០នាក់ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានតំណាងសហជីពជាស្ត្រីចូលរួមផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសយកប្រធានបទស្តីពី ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថលថា ជាការដាក់ប្រធានបទដ៏សំខាន់ និងត្រឹមត្រូវដែលស្របទៅនឹងការវិវឌ្ឍនៃសង្គមជាតិ និងស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានសម្រេចផ្តោតជាសំខាន់ទៅលើបច្ចេកវិទ្យាឌីជីថល។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ការជំរុញឱ្យស្ត្រីនិងយុវតីកម្ពុជាផ្សាភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថលនេះ គឺនឹងផ្តល់អត្ថប្រយោជន៍ និងផលប្រយោជន៍ច្រើនចេញពីការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលជាស្នូល។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ សិទ្ធិនារី ត្រូវបានរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់ខ្ពស់ជាបន្តបន្ទាប់រហូតដល់អាណត្តិទី៧នេះ ខណៈដែលស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមដែលធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ។ លើសពីនេះ កម្ពុជាបានផ្តល់ភាពស្របច្បាប់ និងភាពស្មើគ្នាដោយគ្មានការរើសអើងចំពោះមុខរបរដែលស្ត្រីប្រកប ទោះបីក្រៅម៉ោងការងារ និងក្នុងម៉ោងការងារក៏ដោយ។ ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ថា ការប្រារព្ឋទិវាសិទ្ធិនារីនេះ មិនមែនជាការប្រារព្ឋសម្រាប់និមិត្តរូបនោះទេ តែជាការបង្ហាញការគោរព និងការយកចិត្តទុកដាក់ទៅដល់ស្ត្រីដែលកំពុងមានវត្តមានភាគច្រើនជាងបុរសនៅកម្ពុជា។ ដូចនេះ រាល់សកម្មភាព កិច្ចការអាទិភាពត្រូវគិតគូដល់ស្ត្រីបើមិនដូច្នេះទេ ផែនការសកម្មភាព […]
បទល្មើសនេសាទពេញផ្ទៃទន្លេធ្វើ សកម្មភាពនៅចំណុចពាមបាងនឹង បាឡតកំពុងតែអូសទូកអួនដោយ ម៉ាស៉ិនធំៗនិងទូករុញយ៉ាងសកម្ម គគ្រឹកគ្រេងនៅ ស្ទោង…!
ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៤ (ខេត្តកំពង់ធំ)÷ ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតំបន់នោះបានរៀបរាប់អោយដឹងថា÷ ជារៀងរាល់ថ្ងៃពួគគាត់តែងតែឃើញទូកអួននិងថ្នងរុញដោយម៉ាស៊ីនធំៗជាច្រើនគ្រឿងកំពង់ធ្វើសកម្មភាព យ៉ាងគគ្រឹកគ្រេងនៅចំណុចពាមបាងនិងបាឡតទឹកដី ស្រុកស្ទោង ខេត្ត កំពង់ធំ យ៉ាងអានាធិបតេយ្យពេញផ្ទៃទន្លេ ជារៀងរាល់ថ្ងៃដោយមិនញញើតសមត្ថកិច្ចណាឡើយនៅចំណុចពាមបាងនិងបាឡតទឹកដីស្រុកស្ទោងខេត្តកំពង់ធំ រួមនិងទូករុញស៉ិបផងដែរ ។ ប្រភពពីប្រជាពលរដ្ឋ អ្នកនេសាទជាលក្ខណ:គ្រួសារបានអោយដឹងទៀតថា÷ ទូកអូសអួនដោយម៉ាស៉ីនធំៗគឺចេញមកពីកំពង់ហ្កួងស្រុកក្រគខេត្តពោធិសាត់ចេញទៅធ្វើសកម្មអូសអួន នៅចំណុចពាមបាងនឹងបាឡតជាជាតិ វៀតណាម មានឈ្មោះ យ៉ាវ.តាំ.ថាន់.ស្រាយ និង សៅហុងហើយក្រុមពួកនេះធ្វើសកម្មភាពពេញ ផ្ទៃទន្លេ ជារៀងរាល់ថ្ងៃមិនដែលឃើញ មន្ត្រីជំនាញជល់ផលនិង សមត្ថកិច្ចនៅទីនោះមើលមិនឃើញ ទាល់តែ សោះ បណ្តែតបណ្តោយឲ្យបទល្មើស នេសាទខុសច្បាប់អូសអួនក្រឡាស្បៃមុងនិងស៊ីបពេញផ្ទៃទឹកទន្លេសាប យ៉ាងសេរី។ តាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា÷បើគ្មានការបើកដៃពី លោកគន ចាន់សីហា នាយសង្កាត់ រដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺបទល្មើសនេសាទ ប្រើប្រាស់ឧបករណ៍ខុសច្បាប់មិនអាច កើតឡើងយ៉ាងគំហុកដូចសព្វថ្ងៃនេះ ទេ។ ពាក់ព័ន្ធនិងករណីនេសាទខាងលើប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងក សិកម្ម រក្ខាប្រម៉ាញ់និងនេសាទ មេត្តាចាត់កំលាំងចុះពិនិត្យផងទាន៕ ជាចុងក្រោយអង្គភាពគេហទំព័រពលរដ្ឋកម្ពុជា (prk-news.com) ផ្សព្វផ្សាយ តែបុគ្គលដែលបានប្រព្រឹត្ត និងបើកដៃឲ្យមានបទល្មើស មិនមានចេតនា ណាមួយផ្សាយមាន […]
ប៉ុស្តិ៍អន្តោ ប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច អនុវត្តផ្ទុយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ….!
ថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០១៤ (ខេត្តឧត្តរមានជ័យ)៖ លោកវរសេនីយ៍ឯក ស្រេង ធារី ដែលទើបប្រកាសតែងតាំងមុខ តំណែងជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ កំពុងផ្គើននិងអនុវត្តផ្ទុយពីគោលនយោ បាយ របស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្ដីណែ នាំក្រសួងមហាផ្ទៃ ដែលតែងតែក្រើនរំលឹកជារឿយ ៗ នាពេលកន្លងមកហាក់ដូចជាពុំមានប្រសិទ្ធិភាពនោះទេ។ ប្រហែលជានៅស្ថាប័នអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឧត្ដមសេនីយ៍ឯក សុខ វាសនា រកមិនទាន់ឃើញមន្ត្រី អ្នកដែលស្អាតស្អំ គោរពទៅតាម ច្បាប់,អនុវត្តទៅតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងមហាផ្ទៃនៅឡើយទេមើលទៅ បានជាឃើញតែងតាំងតែនាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទា្វរអន្តរជាតិជាតិអូរស្មាច់ មកប្រមូលតែប្រយោជន៍ពីប្រជាពលរដ្ឋ.ពលករនិងអាជីវកររកស៊ីឆ្លងដែនចេញ ចូលកម្ពុជា-ថៃ រហូតក្លាយទៅជាទម្លាប់គ្រប់ជំនាន់ មេប៉ុស្តិ៍អន្តោប្រវេសន៍ ដែលមកកាន់តំណែងមេៗច្រកទ្វារអន្តរជាតិអូរស្មាច់នេះ។ ប្រភពពីប្រជាពលរដ្ឋដែលឆ្លងដែនចេញចូលនៅទីនេះបាននិយាយដូចៗគ្នាថា នរណាក៏ដូចនរណាដែរ អោយមកនៅទីនេះគឺដូចតែគ្នា ដោយកៀប សង្កត់ប្រជាពលរដ្ឋ.ពលករនិងអាជីវករដើម្បីប្រមូលលុយធ្វើមានធ្វើបានយ៉ាងសុខស្រួលវីឡាឡានសេរីទំនើបៗទៀតផង។ តាមប្រភពសេចក្តីរាយការណ៍ទៀតថា មន្ត្រីនគរបាលអន្តោប្រវេសន៍បានប្រមូលប្រាក់លើគ្រប់មធ្យោបាយដឹកជញ្ជូននិងបើកភ្លើងខៀវឲ្យមានបទល្មើសផ្ទុយនិងច្បាប់រដ្ឋឆ្លងដែន ដូចជាការបើកឲ្យមានអាជីវកម្មធ្យូងឆ្លងដែន រៀងរាល់ថ្ងៃ ក្រោយ […]
(ខេត្តមណ្ឌលគិរី)÷ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីអភិសេករូបសំណាក់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាបិតាអក្សរសាស្រ្តជាតិខ្មែរ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា មាតាបិតា យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា÷ ដើម្បីអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ ៤ចំណុចដល់ក្រសួងអប់រំយុវជនកីឡាគឺ៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងកម្មភាពក្រៅម៉ោងសិក្សាឲ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹងវិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣. យកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈអាហាររូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤. ការជំរុញនិងការលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក […]
ឡានសាំយ៉ុងកែឆ្នៃទ្រុង ដឹកធ្យូងជា ច្រើនគ្រឿងចូលតាមច្រកអន្តរជាតិ ព្រំដែន ក្អមសំណ មន្ត្រីរបស់លោកសុង ម៉ាឡៃ និងលោក រឹម លឹមសេង បើកបារ៉ាស់ ឱ្យឡានក្រុមឈ្មួញ ដឹកជញ្ជូនឆ្លងដែន យ៉ាងគគ្រឹកគគ្រេង… !
ថ្ងៃទី២៥ ខែកុម្ភះឆ្នាំ២០២៤ (ខេត្តកណ្តាល )÷ ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនធ្យូងចេញពីភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឆ្លងដែនទៅ ប្រទេសវៀតណាម ចូល ចូលតាមច្រកអន្តរជាតិ ក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។ យ៉ាងគគ្រឹកគគ្រេង ជាទីបំផុត ដោយ មានលោកសុង ម៉ាឡៃ ជាប្រធានការិយាល័យគយនិងរដ្ឋករក្អមសំណ និងលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណរកំពុងសប្បាយរីករាយក្នុង ការប្រមូលលុយចែកគ្នាចាយ ជាទូទៅគេតែងតែសង្កេតឃើញមន្ត្រីរបស់លោកសុង ម៉ាឡៃ និងមន្ត្រីរបស់លោករឹម លឹមសេង តែងតែ យកលុយនិងបើកបារ៉ាស់ ឱ្យឡានសាំយ៉ុង ដឹកធ្យូងរបស់ក្រុមឈ្មួញ ដឹកជញ្ជូន ឆ្លងដែន យ៉ាងគគ្រឹកគគ្រេង ទៅ ប្រទេសវៀតណាមយ៉ាងរលូន។ សូមជម្រាបថា ច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណស្ថិតនៅក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណស្រុកលើកដែក ខេត្តកណ្តាល ជាទូទៅគេតែងតែសង្កេតឃើញក្រុមឈ្មួញធ្វើសកម្ម ភាព ដឹកជញ្ជូនធ្យូងតាមឡានសាំយ៉ុង កែឆ្នៃទ្រុង ជាខ្សែៗដូចសង្ហែកឋិន ឆ្លងដែនតាមច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ យ៉ាងអានាធិបតេយ្យ ទង្វើនិងសកម្មភាពទាំងនេះ ត្រូវបានគេដាក់ការសង្ស័យថា?អាចបណ្តាលមកពីលោកសុង ម៉ាឡៃ និងលោករឹម លឹមសេង […]