ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តត្បូងឃ្មុំ, លោកឧត្តមសេនីយ៍ត្រី ចិន នី ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ដែលត្រូវចូលនិវត្តន៍

ថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤ (ត្បូងឃ្មុំ)៖ ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។ ពិធីនេះ ធ្វើឡើងនៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូអមដំណើររបស់ក្រសួងមហាផ្ទៃ អភិបាលរងខេត្ត ស្ថាប័នតុលាការ ស្នងការ ស្នងការរង នគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានពន្ធនាគារខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត ក្រុង ស្រុក មន្ទីរ/អង្គភាពជុំវិញខេត្ត អធិការស្រុក/ក្រុងទាំង៧ កងកម្លាំងទាំង៣ប្រភេទ និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត។ បន្ទាប់ពីប្រគល់ប្រកាស និងប្រគល់ត្រា តែងតាំងជូនលោកឧត្តមសេនីយ៍ត្រី ចិន នី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំថ្មី ដោយលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ត្រូវចូលនិវត្តន៍រួចមក, លោកឧត្តមសេនីយ៍ត្រី ចិន នី បានឡើងធ្វើការប្ដេជ្ញាថា ស្មោះត្រង់ចំពោះជាតិ សាសនា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជញ្ជីង​ថ្លឹង​រថយន្ត​ចល័តចំណុចភូមិ ទួលភ្នំព្រៃឬសឃុំ ឆ្លូង  ស្រុកឆ្លូងដាក់ប៉ារ៉ាស់ប្រចាំការទាំងយប់  ទាំងថ្ងៃ   ប្រែ​ក្លាយទៅជា​ទំលាប់ជញ្ជីង​ថ្លឹង​លុយ​ តាមរបៀបជិះសេះ​លែង​ដៃ !

ថ្ងៃទី២១ខែមីនាឆ្នាំ២០២៤ ​ខេត្តក្រចេះ ÷ ប្រភព​ពី​ក្រុមឈ្មួញ​និង​ក្រុមអាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​កសិផលកសិកម្ម​ឆ្លងកាត់​ស្រុកឆ្លូងត្រូវបានក្រុមជញ្ជីងចល័តលួចលាក់និងប៉ូលិស ចរាចរណ៍អត់ច្បាប់ទួលភ្នំព្រៃឬសដាក់ប្រចាំការមិនខ្លាចការរិះគន់ពីប្រជាពលរដ្ឋឡើយ អាជីវកររកស៊ីដឹកដំឡូងម៉ីបានឲ្យដឹងថា÷ ទោះបីពួកគេ​ផ្ទុក​លើស​ទម្ងន់ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រីជញ្ជីងចល័តនិងប៉ូលិសចរាចរណ៍ខិលខូចទាំងនេះផងដែរ​។​ ​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះអាងថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​​ផ្សេងៗ ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ​ក្រោម​តុនិងលើតុ ឲ្យ​ក្រុម​មន្ត្រីជញ្ជីង​ចល័តថ្លឹង​រថយន្ត​នៅទួលភ្នំព្រៃឬសស្រុកឆ្លូងដែរ។ ​ហេតុនេះហើយ​ទើប​មានការអំពាវនាវ​ឲ្យ​លោក វ៉ា  ថនអភិបាលខេត្ត​ក្រចេះ ក៏ដូចជា​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់អំពើពុក រលួយ របស់ជញ្ជីងចល័តថ្លឹង​រថយន្តចំណុចភូមិទួលភ្នំព្រៃឬសស្រុកឆ្លូងខេត្តក្រចេះផង។ ​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះបានឲ្យដឹងថា÷ ការ​ដែល​ក្រុមមន្ត្រី​ទាំងនេះដាក់គ្មានស្លាកយ៉ីហោច្បាស់លាស់ ដោយមានខ្នងបង្អែកនៅក្នុងមន្ទីរ សាធារណការទើបអាចធ្វើអ្វីៗបាន គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​ផងដែរ​។ ​ជា​ការពិត​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ ឆ្លងកាត់​ស្រុកឆ្លូងចំណុចភូមិទួលព្រៃ ភ្នំឬស ឃុំឆ្លូងស្រុកឆ្លូងខេត្តក្រចេះដោយ​គ្មាន​ការព្រួយបារម្ភ ។ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំង​នោះ​គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការមិន​ខ្វល់​ពី​រឿង​រថយន្ត​ទាំងនោះ ធ្វើឲ្យ​ខូចផ្លូវ ខូច​ស្ពាន​នោះទេ​។​ ​ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ ស្រុកឆ្លូងខេត្តក្រចេះ បានឲ្យដឹងថា ពេល​រថយន្ត​ធំៗ​ដឹក​ទំនិញ​លលើសទម្ងន់បើកបរឆ្លងកាត់ស្រុកឆ្លូង គឺ​តែង តែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ​រថយន្តរ​ត់យ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ​ខាងជញ្ជីងចល័តនឹង​ក្រុម​មន្ត្រី​ប៉ូលីសចរាចរណ៍តាម​ការ កំណត់ ដោយ​មិន​អាច​តវ៉ា​បានទេ​។ ​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ហ៊ាន​តវ៉ា ប្រាកដ​ជា​ត្រូវ​ក្រុមមន្ត្រី​ទាំងនេះរក​រឿង​ឲ្យ​រើ​ទំនិញ​ចុះ​ឡើង​តាម​ទំនេី​ង​ចិត្ត របស់​ពួកគេ​ជា​មិន ខានឡើយ​។​ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ ជាតិលេខ៦២ រវាងរថយន្តម៉កហ៊ីយាន់ដាយនិងរថយន្តម៉ាកស្ការិច…!

(ព័ត៌មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក់ហុីយាន់ដាយពណ៌ស្លាទុំពាក់ពាក់ផ្លាកលេខភ្នំពេញ(3E:២៧២៤)បានបុករថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ(ព្រះវិហារ2C៥៤៣២)បានបើកបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យអ្នកបើក បរនិងអ្នករួមដំណើរមានរបួសជាធ្ងន់.. ខេត្តព្រះវិហារនៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២៤វេលាម៉ោង ១៥ និង ៤៤នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាកហ៊ីយាន់ដាយពណ៌ស្លាទុំដែលមានពាក់ផ្លាកលេខ(ភ្នំពេញ3E:២៧២៤)ដែលជារថយន្តរបស់ក្រុមហ៊ុនវីរប៊ុនថាំបើកបរដោយបុរសម្នាក់ដែលមានឈ្មោះហ៊ុយ មង្គលភេទប្រុសអាយុ ៤៤ ឆ្នាំជាបុគ្គលិកបើកបរអោយក្រុមហ៊ុនវីរៈប៊ុនថាំបានបើកពីត្បូងទៅជើងជ្រុលចង្កូតទៅបុករថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ(ព្រះវិហារ2C:៥៤៣២)បើកពីជើងទៅត្បូងដែលបានបើកបញ្ច្រាស់ទិសគ្នានៅលើផ្លូវជិតលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ ៧៦.៧៧ ស្ថិតនៅក្នុងភូមិទួលរវៀងឃុំរមទម ស្រុករវៀងខេត្តព្រះវិហារបណ្តាលឲ្យអ្នកបើករថយន្តម៉ាកស្តារិចនិងអ្នករួមដំណើរចំនួន៣នាក់រងរបួសជាទម្ងន់ អ្នករងគ្រោះទាំងបីនាក់ដែលមាន ឈ្មោះ ១/ឈ្មោះគឹមវណ្ណាភេទប្រុសរស់នៅភូមិថ្កែងឃុំរហាសស្រុករវៀងជាអ្នកបើកបររថយន្តម៉ាកស្តារិចបានរងរបួសប៉ះស្មាខាងឆ្វេងចង្កេះនឹងក្បាល។ ២/ឈ្មោះប៊ុន ឈឺនភេទប្រុសអាយុ ៦៦ ឆ្នាំរស់នៅភូមិឬស្សីឃុំរួសរាន់ស្រុករវៀងខេត្តព្រះវិហាររងរបួសប៉ះចំជើងខាងឆ្វេងលើកមិនរួច។ ៣/ឈ្មោះប៊ុនឈាងភេទប្រុសអាយុ ៦៣ ឆ្នាំរស់នៅភូមិឈ្នួលឃុំរួសរាន ស្រុករវៀងខេត្តព្រះវិហារ រងរបួសបាក់ឆ្អឹងដងកាំបិត។ ៤/ឈ្មោះយ៉ាកខួចភេទប្រុសអាយុ ២៥ ឆ្នាំរស់នៅភូមិចំបក់ផ្អែមឃុំរស្មីស្រុករវៀងខេត្តព្រះវិហាររងរបួសតិចតួច។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះភាគីទាំងសងខាងមិនទាន់សម្របសម្រួលគ្នានោះទេ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ ជាតិលេខ៦២ រវាងរថយន្តម៉កហ៊ីយាន់ដាយនិងរថយន្តម៉ាកស្ការិច…!

(ព័ត៌មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក់ហុីយាន់ដាយពណ៌ស្លាទុំពាក់ពាក់ផ្លាកលេខភ្នំពេញ(3E:២៧២៤)បានបុករថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ(ព្រះវិហារ2C៥៤៣២)បានបើកបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យអ្នកបើក បរនិងអ្នករួមដំណើរមានរបួសជាធ្ងន់.. ខេត្តព្រះវិហារនៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២៤វេលាម៉ោង ១៥ និង ៤៤នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ាកហ៊ីយាន់ដាយពណ៌ស្លាទុំដែលមានពាក់ផ្លាកលេខ(ភ្នំពេញ3E:២៧២៤)ដែលជារថយន្តរបស់ក្រុមហ៊ុនវីរប៊ុនថាំបើកបរដោយបុរសម្នាក់ដែលមានឈ្មោះហ៊ុយ មង្គលភេទប្រុសអាយុ ៤៤ ឆ្នាំជាបុគ្គលិកបើកបរអោយក្រុមហ៊ុនវីរៈប៊ុនថាំបានបើកពីត្បូងទៅជើងជ្រុលចង្កូតទៅបុករថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ(ព្រះវិហារ2C:៥៤៣២)បើកពីជើងទៅត្បូងដែលបានបើកបញ្ច្រាស់ទិសគ្នានៅលើផ្លូវជិតលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ ៧៦.៧៧ ស្ថិតនៅក្នុងភូមិទួលរវៀងឃុំរមទម ស្រុករវៀងខេត្តព្រះវិហារបណ្តាលឲ្យអ្នកបើករថយន្តម៉ាកស្តារិចនិងអ្នករួមដំណើរចំនួន៣នាក់រងរបួសជាទម្ងន់ អ្នករងគ្រោះទាំងបីនាក់ដែលមាន ឈ្មោះ ១/ឈ្មោះគឹមវណ្ណាភេទប្រុសរស់នៅភូមិថ្លែងឃុំរមាសស្រុករវៀងជាអ្នកបើកបររថយន្តម៉ាកស្តារិចបានរងរបួសប៉ះស្មាខាងឆ្វេងចង្កេះនឹងក្បាល។ ២/ឈ្មោះប៊ុន ឈឺនភេទប្រុសអាយុ ៦៦ ឆ្នាំរស់នៅភូមិឬស្សីឃុំរួសរាន់ស្រុករវៀងខេត្តព្រះវិហាររងរបួសប៉ះចំជើងខាងឆ្វេងលើកមិនរួច។ ៣/ឈ្មោះប៊ុនឈាងភេទប្រុសអាយុ ៦៣ ឆ្នាំរស់នៅភូមិឈ្នួលឃុំរួសរាន ស្រុករវៀងខេត្តព្រះវិហារ រងរបួសបាក់ឆ្អឹងដងកាំបិត។ ៤/ឈ្មោះយ៉ាកខួចភេទប្រុសអាយុ ២៥ ឆ្នាំរស់នៅភូមិចំបក់ផ្អែមភូមិរស្មីស្រុករវៀងខេត្តព្រះវិហាររងរបួសតិចតួច។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះភាគីទាំងសងខាងមិនទាន់សម្របសម្រួលគ្នានោះទេ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លៀសកំពុងត្រូវបានឈ្មួញប្រមូលទិញនិងដឹកជញ្ជូនតាមរថយន្តធំៗក្នុងមួយថ្ងៃជាង១០តោន ជលផលខេត្តកំពង់ធំសម្ងំស្ងៀម….!

ថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ ខេត្តកំពង់ធំ៖ប្រភពព័ត៌មានបានឲ្យ ដឹងថា÷ សកម្មភាពនេសាទលៀស នៅក្នុងផ្ទៃបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្រ្តឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានធ្វើសកម្មភាពជារៀងរាល់ថ្ងៃដោយមិនខ្ចីខ្លាចញញើត ពីសំណាក់បទបញ្ជារបស់ក្រសួងកសិកម្មរុក្ខប្រម៉ាញ់និងនេសាទនោះឡើយ តែផ្ទុយទៅវិញ សមត្ថកិច្ចពាក់ព័ន្ឋនិងបឹងទន្លេសាប អសមត្ថភាពក្នុងការគ្រប់គ្រង ព្រមទាំងបើកភ្លើងខៀវឲ្យក្រុមនេសាទដែលជាបក្ខពួកចូលនេសាទទៅវិញ។ ប្រភពព័ត៌មានច្បាស់ការណ៍ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៤ បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ មានទូកនេសាទកាវលៀសជាច្រើនទូក ចូលធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ ក្នុងឡូតិ៍អភិរក្សជម្រកត្រីពងកូនបឹងទន្លេឆ្មា ចំណែកអ្នកនេសាទសុទ្ធសឹងតែប្រជាពលរដ្ឋ ដែលរស់នៅភូមិដូនស្ដើង ភូមិពៅវើយ ភូមិបឡត មានគ្នាជាច្រើនក្រុម  បានធ្វើសកម្មភាពនេសាទលៀសនៅក្នុងបឹងអភិរក្សទន្លេឆ្មា ហើយដឹកតាមកាណូតមកបោះឲ្យឈ្មួញកណ្តាល ដែលឈរជើងចាំទិញនៅក្នុងស្រុកស្ទោង ចំណែកឈ្មួញដែលបានត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចជលផល និងប៉ូលិសសេដ្ឋកិច្ច បានដឹកតាមរថយន្តតាកូមារ គោយន្តកន្ត្រៃ និងគោយន្តកែច្នៃជារៀងរាល់ថ្ងៃបន្តកន្ទុយគ្នា ដើម្បីដឹកជញ្ជូនតាមឡានឆ្ពោះទៅភ្នំពេញ ដើម្បីលក់បន្ត ។ សកម្មភាព បណ្តែតបណ្តោយឲ្យមានការនេសាទ លៀសដោយខុសច្បាប់នេះ ត្រូវបានមហាជនមានការសង្ស័យ លោកហ៊ួន ផល នាយសង្កាត់រដ្ឋបាលជលផលស្ទោងក្រោម មិនបានយកចិត្តទុកដាក់គ្រប់គ្រង ថែរក្សាអភិរក្សធនធានមច្ឆាជាតិ និងហាមឃាត់មិនឲ្យមានការនេសាទលៀសដោយខុសច្បាប់ ដែលជាបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល តែផ្ទុយទៅវិញបែរជាមានការនេសាទលៀសយ៉ាងគគ្រឹកគ្រេងទៅវិញ ជាហេតុធ្វើឲ្យមានការសង្ស័យថា ប្រហែលជាបានទទួលលាគស្ការៈសើមមាត់សើមករហើយមើលទៅបានជា មិនអាចអនុវត្តតាមតួនាទីបាន។ ក្នុងនោះគេសង្កេតឃើញថា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កណ្តាប់ដៃដែកគ្មានមេត្តារបស់លោកឧត្តមសេនីយ៏ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារពិតជាធ្វើឲ្យក្រុមជនសង្ស័យមុខសញ្ញារក្សាទុកនឹងចែកចាយនូវសារធាតុគ្រឿងញៀន ញាក់សាច់…!

ថ្ងៃទី១៤ខែមីនាឆ្នាំ២០២៤ ខេត្តព្រះវិហារ÷ក្នុងបរិបថមួយដែលប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដែលដឹកដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតគឺតែងយកចិត្តទុក្ខដាក់នឹងដាក់នូវបទបញ្ជាយ៉ាងមុឺងម៉ាត់បំផុតដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទក៏ដូចជាស្ថាប័នដែលពាក់ពន្ធ័ផ្សេងៗផងដែរគឺត្រូវចូលរួមសហការបង្ក្រាបឲ្យខានតែបាននូវរាល់មុខសញ្ញាក្រុមជនសង្ស័យដែលរក្សាទុកនឹងជួញដូរនូវសារធាតុគ្រឿងញៀនដោយខុសច្បាប់ពីព្រោករណី១នេះវានឹងបង្កឲ្យមានហានិភ័យ ទៅដល់សង្គមជាតិទាំងមូល។ ឆ្លើយតបទៅនឹងបទបញ្ជាដ៏មុឺងម៉ាត់របស់ប្រមុខនៃរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលៗទាំងអស់ហើយអ្វីដែលធ្វើឲ្យលោកឧត្តមសេនីយ៏ត្រីកង សៅគុណ មេបញ្ជាការនៃកងរាជអាវុធហត្ថខេត្តព្រះវិហារតែងយកចិត្តទុកដាក់ដិតជាប់នៅក្នុងតួរនាទីនឹងភារកិច្ចរបស់លោកក៏ដូចជាមន្ត្រីដែលស្ថិតនៅក្រោមឪវាទរបស់លោកផងដែរនោះគឺភូមិឃុំមានសុវត្ថិភាពនេះតែម្តងហើយអ្វីដែល បានបង្កើតឲ្យទៅជាបន្លានៅក្នុងប្រស្រីនៃកែវភ្នែកទាំងទ្វេររបស់លោកនោះគឺករណីគ្រឿងញៀននេះឯង។ ជាក់ស្តែងនៅវេលាម៉ោងប្រមាណជា២នឹង១០នាទីរសៀលថ្ងៃទី១៣ខែមិនាឆ្នាំ២០២៤នេះក្រោយទទួលបានការណែនាំក៏ដូចជាចង្អុលបង្ហាញពីសំណាកលោកឧត្តមសេនីយ៍ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារកម្លាំង .អ.ហ.ស្រុកសង្គមថ្មី ចំនួន៧នាក់ដែលដឹកនាំដោយលោកអនុសេនីយ៍ទោស្រី វណ្ណនីមេបញ្ជាការ.អ.ហ.ស្រុកសង្គមបានចុះឆ្មក់បង្ក្រាបករណីរក្សាទុកនឹងជួញដូរសារធាតុគ្រឿងញៀន១ករណីស្ថិតនៅចំនុចភូមិសាស្ត្រនៃភូមិ សម្លាញ់ ឃុំភ្នំត្បែង១ស្រុកសង្គមថ្មីខេត្តព្រះវិហារ។ នៅក្នុងកិច្ចប្រតិបត្តិការមួយនេះលោកឧត្តមសេនីយ៏ត្រីមេបញ្ជាការ.អ.ហ ខេត្តព្រះវិហារបានប្រាប់មកកាន់អង្គភាពសាព័ត៌មាននាព្រឹកថ្ងៃទី១៤ខែមិនាឆ្នាំ២០២៤នេះថាជាលទ្ធផលលើកទី១គឺកម្លាំងសមត្ថកិច្ចរបស់លោកបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យរក្សាទុកនឹងចែចាយនូវសារធាតុគ្រឿងញៀនដ៏សកម្មប្រចាំក្នុងភូមិសាស្ត្រខាងលើបានចំនួន១នាក់ឈ្មោះ ហង្ស រំដោះភេទប្រុសអាយុ២៦ឆ្នាំមុខរបមិនពិតប្រាកដស្នាក់នៅភូមិសម្លាញ ឃុំភ្នំត្បែង១ស្រុកសង្គមថ្មីខេត្តព្រះវិហារនៅក្រោយកាឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ច.អ.ហ.ស្រុកគឺឆែកឆេរនឹងដកហូតវត្ថុតាំងពីជនសង្ស័យបាននូវសារធាតុគ្រឿងញៀនពណ៍សថ្លាម៉ាទឹកកពីរូបគេបានចំនួន៣១កញ្ចប់ដែកកេះចំនួន២រួមនឹងសម្ភារះប្រើប្រាស់គ្រឿងញៀន ១ចំនួនទៀត។ជីកស្មៅត្រូវជីកទាំងឬនោះលោកមេបញ្ជាការថានៅក្រោយធ្វើកាក្របួចបានជនសង្ស័យខាងលើកម្លាំសមត្ថកិច្ចជំនាញរបស់លោកក៏បានធ្វើការសួរនាំនឹងស្ដាប់ចម្លើយដើម្បីបន្តស្រាវជ្រាវរកប្រភពដើមនៃគ្រឿងញៀនពីសំណាក់ជនសង្ស័យទី១ក្រោយទទួលបានចម្លើយសារភាពនឹងដឹងតម្រូវពីប្រភពហើយនោះលោកមេបញ្ជាការថាលុះវេលាម៉ោងប្រមាណជា៣នឹង០០នាទីថ្ងៃខែឆ្នាំដដែលកម្លាំងសមត្ថកិច្ច.អ.ហ.ស្រុកសង្គមថ្មីរបស់លោកក៏បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់បន្ថែមទៀតដែលក្នុងនោះរួម. ទី១ឈ្មោះ យុត ណូយភេទប្រុសអាយុ៣៤ឆ្នាំមុខរបកសិកររស់នៅភូមិស្ទឹងឃុំរអាង ស្រុកសង្គមថ្មីខេត្តព្រះវិហារ ទី២ឈ្មោះស្រស់ ពេជ្រភេទប្រុសអាយុ១៦ឆ្នាំមុខរបអ្នកទិញអេដចាយរស់នៅភូមិបរិបូណ៏ឃុំភ្នំត្បែងពីរស្រុកគូលែនខេត្តព្រះវិហារ។ ទី៣ឈ្មោះហាត់ អៀកភេទប្រុសអាយុ១៤ឆ្នាំរស់នៅភូមិស្របាលឃុំភ្នំពេញស្រុកគូលែនខេត្តព្រះវិហារ។ ទី៤ឈ្មោះ ញ ផល្លា ភេទប្រុសអាយុ៤៤ឆ្នាំមុខរបលក់សាច់ជ្រូករស់នៅភូមិស្របាលឃុំភ្នំពេញស្រុកគូលែនខេត្តព្រះវិហារ។ នឹងទី៥ឈ្មោះរិន ចិនភេទប្រុសអាយុ១៦ឆ្នាំមុខរបជាកម្មករស្នាក់នៅភូមិឃុំស្រុកនឹងខេត្តកើតហេតុជាមួយគ្នាខាងលើ។ លោកមេបញ្ជាការបានបញ្ជាក់បន្ថែមទៀតថាករណីទី២នៅក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើជាលទ្ធផលគឺកម្លាំងសមត្ថកិច្ចរបស់លោកធ្វើកាដកហូតវត្ថុតាង១ចំនួនទៀតដែលក្នុងនោះរួមមានគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកពីក្រុមជនសង្ស័យបានចំនួន៨កញ្ចប់ក្នុងនោះគឺ២កញ្ចប់ធំនឹង៦កញ្ចប់តូចបន្ថែមទៀតរួមនឹងម៉ូតូ ម៉ាក់WAVEពាក់ស្លាកលេខ(កណ្តាល1L4670ចំនួន១គ្រឿងផងដែរ។ គួរបញ្ជាក់ផងដែរថាក្រោមកាណែនាំចង្អុលបង្ហាញពីសំណាកលោកឧត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារក្នុងកិច្ចប្រតិបត្តិការចំនួន២ករណីក្នុងថ្ងៃខែឆ្នាំតែមួយជាលទ្ធផលគឺកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានរបស់ស្រុកសង្គមថ្មីធ្វើកាក្របួចបានក្រុមជនសង្ស័យពាក់ពន្ធ័នឹងរក្សាទុកចរាចរនូវសារធាតុគ្រឿងញៀនបានចំនួន៦នាក់នឹងដកហូតសារធាតុគ្រឿងញៀនបានចំនួន៣៩កញ្ចប់ក្នុងនោះគឺ២កញ្ចប់ធំនឹង៣៧កញ្ចប់តូចរួមនឹងសម្ភារះមួយចំនួនទៀត។ បច្ចុប្បន្នក្រុមជនសង្ស័យរួមនឹងវត្ថុតាងខាងលើត្រូវបានកម្លាំងកងរាជអាវុធខេត្តព្រះវិហារកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារចាត់កាបន្តតាមនិតិវិធីច្បាប់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ព្រៃឈើ​នៅតំបន់ព្រៃឡង់រងការបំផ្លេច បំផ្លាញ​យ៉ាង​មហន្តរាយ​គ្មានការទប់ ស្កាត់ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ទៅលើមន្ត្រីបរិស្ថាន …!

ថ្ងៃទី១៣ខែមីនាឆ្នាំ២០២៤ {ខេត្តព្រះវិហារ}÷ ​ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត បាន​ឲ្យ​ដឹងថា÷ បច្ចុប្បន្ន​ព្រៃឈើ​ដែល​នៅ​សេសសល់​តំបន់ព្រៃឡង់ កំពុង​រង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ក្នុងស្រុក​ជ័យសែនបាន​ឲ្យ​ដឹងថា ឈ្មួញ នៅតែ​បន្តសកម្មភាព​កាប់​ឈើ​ ដើម្បី​អារច្រៀក ហើយ​ដឹកជញ្ជូន​ចេញ​វិញ​យ៉ាង​រលូន​។ មួយរយៈ​ចុងក្រោយ​នេះ​ បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ចំណុចព្រៃឡង់ចូលមកភូមិ ស្រែ ឃុំពុទ្ទ្រា ស្រុកជ័យសែន ខេត្ត ព្រះវិហារដោយ​គ្មាន​មន្ត្រីជំនាញនិង សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​ រយៈពេល​ជាងបួនថ្ងៃចាប់ពីថ្ងៃ១០ ខែមីនាឆ្នាំ២០២៤ ឈ្មួញ សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់តាម​រថយន្ត​កន្ត្រៃក្នុង​មួយ​យប់ៗ​ពី១០ទៅ១២គ្រឿង​។ ប្រភពបានបន្តឲ្យដឹងថា÷ឈ្មួញឈើ​ដឹកជញ្ជូន​ចេញ​យ៉ាង​ពេញបន្ទុក​ ឈើ​ទាំងនោះ​ត្រូវបាន​គេ​បំពាន​កាប់​ក្នុង​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស នៅ​ព្រៃ ឡង់ ហើយ​ដឹកជញ្ជូន​ចូល​ទីតាំង​ ភូមិស្រែឃុំពុទ្ទ្រា ស្រុកជ័យ សែន ក្រោយពេល​អារច្រៀក​រួចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ចេញយ៉ាង​រលូន​ដោយមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ដែល​គិតតែ​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ ប្រជាពលរដ្ឋ​ក្ក្នុងស្រុកជ័យសែនខេត្ត ព្រះវិហារ បាន​រិះគន់ថា ÷ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារមិន​ចាត់វិធាន ការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅ​សស្រុកជ័យសែននោះទេ​ព្រៃឡង់ ជៀសមិន​ផុតពី​សេចក្ដី​វិនាស​សាប សូន្យ​ឡើយ​។ ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុកជ័យសែន ជាបន្ទាន់​ព្រោះ​ព្រៃ​អភិរក្ស ព្រៃឡង់ កំពុង​រង​ការបំផ្លាញ​ យ៉ាង​រាលដាល​៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ព្រៃឈើ​នៅតំបន់ព្រៃឡង់រងការបំផ្លេច បំផ្លាញ​យ៉ាង​មហន្តរាយ​គ្មានការទប់ ស្កាត់ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ទៅលើមន្ត្រីបរិស្ថាន …!

ថ្ងៃទី១៣ខែមីនាឆ្នាំ២០២៤ {ខេត្តព្រះវិហារ}÷ ​ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត បាន​ឲ្យ​ដឹងថា÷ បច្ចុប្បន្ន​ព្រៃឈើ​ដែល​នៅ​សេសសល់​តំបន់ព្រៃឡង់ កំពុង​រង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ក្នុងស្រុក​ជ័យសែនបាន​ឲ្យ​ដឹងថា ឈ្មួញ នៅតែ​បន្តសកម្មភាព​កាប់​ឈើ​ ដើម្បី​អារច្រៀក ហើយ​ដឹកជញ្ជូន​ចេញ​វិញ​យ៉ាង​រលូន​។ មួយរយៈ​ចុងក្រោយ​នេះ​ បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ចំណុចព្រៃឡង់ចូលមកភូមិ ស្រែ ឃុំពុទ្ទ្រា ស្រុកជ័យសែន ខេត្ត ព្រះវិហារដោយ​គ្មាន​មន្ត្រីជំនាញនិង សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​ រយៈពេល​ជាងបួនថ្ងៃចាប់ពីថ្ងៃ១០ ខែមីនាឆ្នាំ២០២៤ ឈ្មួញ សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់តាម​រថយន្ត​កន្ត្រៃក្នុង​មួយ​យប់ៗ​ពី១០ទៅ១២គ្រឿង​។ ប្រភពបានបន្តឲ្យដឹងថា÷ឈ្មួញឈើ​ដឹកជញ្ជូន​ចេញ​យ៉ាង​ពេញបន្ទុក​ ឈើ​ទាំងនោះ​ត្រូវបាន​គេ​បំពាន​កាប់​ក្នុង​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស នៅ​ព្រៃ ឡង់ ហើយ​ដឹកជញ្ជូន​ចូល​ទីតាំង​ ភូមិស្រែឃុំពុទ្ទ្រា ស្រុកជ័យ សែន ក្រោយពេល​អារច្រៀក​រួចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ចេញយ៉ាង​រលូន​ដោយមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ដែល​គិតតែ​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ ប្រជាពលរដ្ឋ​ក្ក្នុងស្រុកជ័យសែនខេត្ត ព្រះវិហារ បាន​រិះគន់ថា ÷ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារមិន​ចាត់វិធាន ការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅ​សស្រុកជ័យសែននោះទេ​ព្រៃឡង់ ជៀសមិន​ផុតពី​សេចក្ដី​វិនាស​សាប សូន្យ​ឡើយ​។ ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុកជ័យសែន ជាបន្ទាន់​ព្រោះ​ព្រៃ​អភិរក្ស ព្រៃឡង់ កំពុង​រង​ការបំផ្លាញ​ យ៉ាង​រាលដាល​៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ដីព្រៃអភិរក្សព្រៃឡង់សម្បត្តិរបស់រដ្ឋរាប់សិបហិកតាត្រូវបានជនខិលខូច មិនស្គាល់អត្តសញ្ញាណនិងមន្ត្រី បរិស្ថានឃុបឃិតគ្នាកាប់ទន្ទ្រានយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន…!

ថ្ងៃទី១៣ខែមីនាឆ្នាំ២០២៤ (ខេត្តស្ទឹងត្រែង)÷យោងតាមប្រភពពីប្រជាពលរដ្ឋ ក្នុងស្រុកថាឡាបរិវាត់ បានឲ្យ:ដឹងថា÷ មានក្រុមជនខិលខូចចូលទៅកាប់និងទន្ទ្រានដី ព្រៃក្នុងដែន អភិរក្សព្រៃឡង់ ដែល ជាសម្បត្តិរបស់រដ្ឋ យកមកធ្វើ  កម្មសិទ្ធិ ប្រព្រឹត្តនៅ ចំណុចជាំអង្គុបភូមិស្ពុង ឃុំអន្លង់ភេ ស្រុកថាឡាបរិវាត់ ខេត្ត ស្ទឹងត្រែង។ ប្រភពដដែលបានបន្តទៀតថា ÷ដី ព្រៃអភិរក្សបរិស្ថានព្រៃឡង់នេះគឺជាដីគម្របព្រៃឈើរបស់រដ្ឋគ្រប់គ្រង ដោយបរិស្ថានតែមកដល់ថ្ងៃទី១១ ខែមីនាឆ្នាំ២០២៤មានជនខិលខូច បាននាំគ្នាមកកាប់ទន្ទ្រានយករាប់ សិបហិកតាតែមិនឃើញមានមន្ត្រី បរិស្ថានឬអាជ្ញាធរមានសមត្ថកិច្ច ណាមកសួរនាំឡើយប្រជាពលរដ្ឋ ដាក់ការសង្ស័យថា មានការបើកដៃ ពីមន្ត្រីបរិស្ថានដែនព្រៃ ឡង់ទើបអាចជនខិលខូច ទាំងនោះកាប់ ទន្ទ្រានយកដីព្រៃអភិរក្សព្រៃឡង់បាន ព្រោះព្រៃឡង់ជាដែនគ្រប់គ្រង របស់បរិស្ថាន។ ប្រភពបានបន្តឲ្យដឹងទៀតថា កន្លង មកប្រជាពលរដ្ឋមិនអាចចូលក្នុង ព្រៃឡង់បានទេដោយមានការហាម ឃាត់ពីពួកមន្ត្រីទាហានបរិស្ថានព្រៃ ឡង់ តែឥឡូវនេះមានជនខិលខូច ចូលកាប់យកដីព្រៃអភិរក្សព្រៃឡង់ រាប់ហិកតាប្រហែលមានការត្រូវ រ៉ូវ ជាមួយមន្ត្រីបរិស្ថាននេះតែម្តងសព្វ ថ្ងៃនេះពួកគាត់មានការព្រួយបារម្ម ព្រោះខ្លាចបាត់បង់ព្រៃឡង់កន្លងមក ពួកគាត់រករបរដងទឹកជ័រ រកវល្លិ៍ធ្លាប់ អាស្រ័យផល និងប្រកបរបរចញ្ចឹម ជីវិតនៅក្នុងព្រៃឡង់ដែលជាសម្បត្តិ របស់រដ្ឋតែឥឡូវនេះជនខិលខូច កំពុងកាប់ទន្ទ្រានព្រៃទាំងនោះយក ជាកម្មសិទ្ធិ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកូរ៉េ ជួបពិភាក្សាការងារ សហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម…

នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Lee Jung Sik (លី ចង់ស៊ីក) រដ្ឋមន្ត្រីក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ លើកិច្ចសហប្រតិបត្តិការវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់ឯកឧត្តម Lee Jung Sik ចំពោះការជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសចំពោះកិច្ចសហប្រតិបត្តិការលើការទទួលពលករតាមប្រព័ន្ធអនុញ្ញាតមុខរបរ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៦មក។ ឯកឧត្តមរដ្ឋមន្ត្រី​ បានបន្ថែមថា តាមរយៈប្រព័ន្ធនេះ ពលករកម្ពុជាអាចទទួលបានប្រាក់ចំណូលខ្ពស់ ដែលអាចជួយទ្រទ្រង់ជីវភាពគ្រួសារទាំងមូលរបស់ពួកគាត់បាន។ ទន្ទឹមនឹងនេះ ពលករកម្ពុជាអាចទទួលបានបទពិសោធន៍ និងចំណេះជំនាញលើវិស័យសំខាន់ៗ ដើម្បីត្រឡប់មកជួយពង្រឹង និងអភិវឌ្ឍប្រទេសកម្ពុជាក្រោយបញ្ចប់អាណត្តិការងារ។ ក្រៅពីកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ឯកឧត្តម ហេង សួរ បានស្នើសុំឯកឧត្តម Lee Jung Sik ជួយសម្របសម្រួលបន្ថែមលើកម្មវិធីពលករជំនាញ (E-7) ពីលើកម្មវិធី E-9 ដែលមានស្រាប់ ព្រមទាំងពិនិត្យមើលលទ្ធភាពជម្រុញកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ ជាមួយនាយកដ្ឋានពេទ្យការងារ, អង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារកូរ៉េ ជាមួយបេឡាជាតិសន្តិសុខសង្គម, […]