ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក ម៉ឹង ដាវីនមេ​គយ​ច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងផ្លុងកាត់តំណែងដុះស្លែនិងបក្សពួកឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ ផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលថ្មី?

ថ្ងៃទី១១ខែឧសភាឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ)÷ប្រភពព័ត៌មានបានឲ្យ ដឹងថាលោក ម៉ឹង ដាវីន មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ប្រមូល​លុយ​តាមរបៀប​ពុករលួយ ដោយ​មាន​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .​លោក ឱម យ៉ិនទៀង .​លោក គុណ ញឹម អគ្គនាយក​គយ​កម្ពុជា គួរ​កុំ​រក្សា​ភាព​ស្ងៀមស្ងាត់ ? ប្រភព​បានឲ្យដឹងថា ដើម្បី​ប្រមូល​ប្រយោជន៍​ផ្ទាល់ខ្លួន​ស្រង់ដើម​ឲ្យ​ឆាប់ និង​ឈាន​ទៅ​បង្កើន​ការ​ចំណេញ​ឲ្យបាន​ច្រើន​លើសលុប លោក ម៉ឹង ដាវីនបាន​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​គយ​កម្ពុជា មក​ធ្វើ​ការបិទបាំង​រឿងអាស្រូវ​ពុករលួយ នូវ​ទង្វើ​របស់​ខ្លួន​។​ ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​នាំ​ទំនិញ​ពី​ប្រទេស​ចិន និង​ប្រទេស​យួន ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ថ្លុង យ៉ាង​គគ្រឹកគគ្រេង មាន​ទំនិញ​បង្កប់ និង​ទំនិញ​ខុសច្បាប់ ជាច្រើន​ប្រភេទ ដែល​សម្រុកចូល​តាម​ច្រក​នេះ ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ គឺ​គេ​ឃើញ​តែ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី​មេ​ការិយាល័យ​គយ​ច្រកទ្វារ​ត្រពាំង​ផ្លុង ជា​ការ​ស្រេច​តែម្តង​។​ ​មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង បុគ្គលម៉ឹង ដាវីន កំពុង​ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ដោយ​មាន​ការឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​ចូល​ពី​ប្រទេស​យួន​តាម​ច្រក​នេះ ទាំង​យប់​ទាំង​ថ្ងៃ បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់ពន្ធ​គយ​តាមរបៀប​ម៉ៅការ​។​ ​ពន្ធ​ម៉ៅការ​នេះ​ត្រូវបាន​ប្រភព​លួច​បង្ហើប​ឲ្យដឹងថា ស្ទើរ​មិន​បាន​ពី​៤៥​ភាគរយ ទៅ​៥០​ភាគរយ​ទេ ថែម​ទាំង​បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ហូរ​ចូល​ពី​ប្រទេស​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​កាន់តែ​ច្រើនឡើងៗ​។​ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ទទួលបានថវិកាជាង ៧ម៉ឺន ៣ពាន់ដុល្លារ ពីសប្បុរសជន នៅក្នុងពិធី រាត្រីសមោសរ កៀរគរមូលនិធិសប្បុរសធម៌

មណ្ឌលគិរី៖ នារាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា អ៉ឹង ស៉ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងជាជំនួយការផ្ទាល់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ រាត្រីសមោលសរ ខួបលើកទី១៦១ ទិវាកាកបាទក្រហមកម្ពុជា ០៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ការរៀបចំរាត្រីសមោលស ដើម្បីកៀរគរមូលនិធិសប្បុរសជននាពេលនេះ ជាលើកទី១ សម្រាប់ខេត្តមណ្ឌលគិរី ក្នុងការចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពមនុស្សធម៌ ជួយសង្រ្គោះដល់ជនងាយរងគ្រោះនានា។ ឯកឧត្តម បញ្ជាក់ថា វត្តមានរបស់ឯកឧត្តម ឧកញ្ញា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនាពេលនេះ ជាការឆ្លុះបញ្ចាំង អំពីការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភគាំទ្រចំពោះសកម្មភាពមនុស្សធម៌ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ខួបលើកទី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គម្រោងដេញថ្លៃផ្លូវឃុំ សង្កាត់មួយ គម្រោង ក្នុងឃុំ ពាមជីលាំងស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ ត្រូវបានមហាជនមើលឃើញថា ជាការស៊ុំគ្រលំគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុនក៏ដូចអាជ្ញាធរ

(ខេត្តត្បូងឃ្មុំ) : នៅព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលាឃុំ  ពាមជីលាំងមានការ ដេញថ្លៃគម្រោងអភិវឌ្ឍន៍ផ្លូវឃុំ សង្កាត់ ដែលមានមួយគម្រោងត្រូវបានមហាជនមើលឃើញថា ជាការឃុបឃិតគ្នាសុទ្ធសាធរវាងក្រុមហ៊ុននិងក្រុមហ៊ុនក៏ដូចអាជ្ញាធម៌ឃុំដើម្បីបានផលប្រយោជន៍ចូលហោប៉ៅរៀងៗខ្លួន។ សកម្មភាពដែលចូលរួមដេញថ្លៃទាំង នោះគឺ មានក្រុមហ៊ុនចំនួន៥ ១~ក្រុមហ៊ុន សេង កញ្ញា ២~ក្រុមហ៊ុន ថេង នីតា ៣~ក្រុមហ៊ុន ហ៊ួត គីមស័ង ៤~ក្រុមហ៊ុន សុង ស៊ីថាត ៥~ក្រុមហ៊ុន លី ឈួន បានទៅចូលរួមដេញថ្លៃនូវគម្រោងសាងសង់ តែបានត្រឹមឈរកាន់ក្រដាស់សំណើរដេញ ថ្លៃនៅ ក្បែរៗបរិវេណសាលាឃុំពាមជីលាំងតែប៉ុណ្ណោះ ដោយមិនបានយកទៅដាក់ក្នុងប្រអប់ដេញថ្លៃនោះទេ ដែលនេះអាចជាការនិយាយត្រូវរ៉ូវគ្នាជាមុន មុនពេលដែលការដេញថ្លៃចាប់ផ្តើមឡើង ទើបបានជាមានក្រុមហ៊ុនមិនតិចនោះទេដែលមិនដាក់សំណើរដេញថ្លៃ។ ជាងនេះទៅទៀតគេបានឃើញ ក្រុមហ៊ុនចំនួន២ ដែលបាន ចូលដាក់សំណើរដេញថ្លៃ ។តែ ដូចជាដឹងទុំហ៊ុំទឹកប្រាក់រៀងៗខ្លួនដែលត្រូវសរសេរដាក់លើក្រដាស់សំណើរដេញថ្លៃ (ទាំងនេះជាសកម្មភាពខ្វះក្រមសីលធម៌សម្រាប់អ្នកដេញថ្លៃដែលត្រូវបានហាមឃាត់)។ ពិសេសតម្លៃសាច់ប្រាក់ដែលក្រុមហ៊ុនដាក់ដេញថ្លៃនោះ សឹងតែស្មើនិងតម្លៃសាច់ប្រាក់ប៉ាន់ស្មានដែលរដ្ឋទម្លាក់ឲ្យទៅហើយ គឺមានការចុះភាគរយតិចបំផុត។ នៅក្នុងការដេញថ្លៃនេះដែរ គេសង្កេតឃើញថាទី១ បានទៅលើ ក្រុមហ៊ុន ឈ្មោះសេង កញ្ញា ដែលមានទឹកប្រាក់១១០០៨០០០០រៀល […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រធានជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​4និងបក្ខពួកនៅ សង្កាត់​ កណ្ដោ​ដុំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​កំពុងប្រែ​ក្លាយទៅជា​ជជញ្ជីងថ្លឹង​ លុយ​ដោយអាងខ្នងមេជញ្ចឺងទូរទាំងប្រទេស…!

ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៣ (ខេត្ត​កំពង់ស្ពឺ )÷ ប្រភព​ព័ត៌មានពី​ ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ផល​កសិកម្ម​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​4 ភូមិ​កាប​ទូក សង្កាត់​កណ្ដោ​ដុំ ក្រុង​ច្បារមន បានឲ្យដឹងថា ទោះប្បី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ផងដែរ​។​ ​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះអាងថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​​ផ្សេងៗ ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅ តែ​ចៀស​មិន​ផុត​ពី​បង់លុយ​ក្រោម​តុលេីតុ ឲ្យ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​4 សង្កាត់​កណ្តា​ដុំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ នោះដែរ​។​ ​ហេតុនេះហើយ​ទើប​មានការ អំពាវនាវ​ឲ្យ​លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ក៏ដូចជា​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​អំពើពុក រលួយ របស់​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​4 សង្កាត់​ កណ្ដោ​ដុំ​ ក្រុង​ច្បារមន និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជាបន្ទាន់​។​ ​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​4 ក្នុង​សង្កាត់​កណ្ដោ​ដុំ​ ក្រុង​ច្បារមន គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​ផងដែរ​។ ​ជា​ការពិត​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​4 ដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំង​នោះ​គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​ម្ចាស់រថយន្ត​ ធ្វើឲ្យ​ខូចផ្លូវ ខូច​ស្ពាន​នោះទេ​។​ ​ប្រភព​ពី​ប្រជាពលរដ្ឋ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ថប ដាយអីម៉ិនកាសុីណូ បើកឲ្យពលរដ្ឋខ្ម្មែរចូលលេងល្បែងខុស ច្បាប់យ៉ាងអានាធិបតេយ្យ…!

(ខេត្តតាកែវ):  ក្រុមអ្នកញៀនល្បែង ទាំងអ្នកមានធនធានច្រើន និងអ្នកមានធនធានតិចតួចមកពីគ្រប់ទិសទី បាននាំគ្នាសម្រុកចូលទៅលេងល្បែងជល់មាន់ បៀរ និងអាប៉ោង ដោយខុសច្បាប់យ៉ាងគគ្រឹកគគ្រេងនៅក្នុងកាសុីណូ ថប ដាយអីម៉ិន ដែលស្ថិតនៅក្នុងច្រក អន្តរជាតិភ្នំឌិន ស្រុកគិរីវង្ស ខេត្ត តាកែវ ជាប់ព្រំដែនប្រទេសវៀតណាម ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនខ្ចីអើពើក្នុងការចាត់ វិធានការផ្លូវច្បាប់ទៅលើម្ចាស់កាសុីណូ និងអ្នកញៀនល្បែងជាពល រដ្ឋខ្មែរសោះឡើយ។ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកគិរីវង្ស បានឲ្យដឹងថា៖កាសុីណូថប ដាយអី ម៉ិនបានបើកឲ្យ ពលរដ្ឋខ្មែរ ចូល លេងល្បែង ស៊ីសង ហើយ ក៏មិន ដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចជំនាញខេត្តតាកែវចុះ ទៅទប់ស្កាត់ឬហាមឃាត់ដើម្បីកុំឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងម្តងណាសោះឡើយ បើទោះបីជាដឹងថា កាសុីណូមួយនេះមិនបានអនុវត្តតាមកិច្ចសន្យារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាសេចក្តីណែនាំរបស់នាយកដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃក៏ដោយ។ សេក្តីរាយការណ៍ពីពលរដ្ឋខាងលើឲុ្យដឹងទៀតថា ក្នុងមួយថ្ងៃៗ ពួកគាត់ឃើញរថយន្ត និងម៉ូតូរបស់ក្រុមអ្នកញៀនល្បែងជនជាតិខ្មែររាប់សិបគ្រឿងសម្រុកចូលទៅលេងភ្នាល់ល្បែងជល់មាន់ បៀរ អាប៉ោង នៅក្នុងកាសុីណូថប ដាយអីម៉ិន ដោយគ្មានការរំខានពីសមត្ថកិច្ចឡើយ ដែលធ្វើឲ្យមានមន្ទិលចំពោះការមិនអនុវត្តច្បាប់របស់អាជ្ញាធររដ្ឋបាលខេត្តតាកែវ ឬមួយថាមាន អំណាចតិចជាងម្ចាស់កាសុីណូក៏ថាបាន។ល។ បើតាមប្រភពឲ្យដឹងថា មានមេការ កាស៊ីណូបានគៀងគរពលរដ្ឋខ្មែរពីគ្រប់ទិសទីឲ្យចូលទៅលេងភ្នាល់ល្បែងជល់មាន់នៅក្នុងកាសុីណូមួយនេះ ដោយធានានូវសុខសុវត្ថិភាពថា គ្មានសមត្ថកិច្ចណាហ៊ានទៅរំខានឬបង្ក្រាបឡើយ។ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកគិរីវង្ស […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រើងចំណុចភូមិខែជ័យឃុំអូរស្វាយខេត្តកំពង់ចាមប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​​ទាំង​ថ្ងៃ តាមរបៀប​ពុករលួយ !

ថ្ងៃទី០២ខែឧសភាឆ្នាំ២០២៤ {​កំពង់ចាម }÷ ប្រភព​ពី​ក្រុមឈ្មួញ​និង​ក្រុមអាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ផល​កសិកម្ម​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រើងចំណុចភូមិខែជ័យឃុំអូរស្វាយខេត្តកំពង់ចាម បានឲ្យដឹងថា÷ ទោះប្បី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ឬ​មិន​ លើស​ទម្ងន់​យ៉ាង ណា​ក៏ ដោយ ក៏​ត្រូវតែ​បង់​ លុយ​តាម​ ការ កំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ផងដែរ​។​ ​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះអាងថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​​ផ្សេងៗ ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ​ក្រោម​តុនិងលើតុ ឲ្យ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រើងចំណុចភូមិខែលជ័យឃុំអូរស្វាយខេត្តកំពង់ចាម នោះដែរ​។​ ​ហេតុនេះហើយ​ទើប​មានការ អំពាវនាវ​ឲ្យ​លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម ក៏ដូចជា​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រើងចំណុចភូមិខែលជ័យឃុំអូរស្វាយខេត្តកំពង់ចាម និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជាបន្ទាន់។​ ​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ចាម បានឲ្យដឹងថា÷ ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រើងចំណុចភូមិខែលជ័យឃុំអូរស្វាយខេត្តកំពង់ចាម គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុប ឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​ផងដែរ​។ ​ជា​ការពិត​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ សណ្ដោង​រ៉ឺម៉ក​ផ្ទុក ទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​ មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តត្រើង ចំណុចភូមិខែលជ័យឃុំ អូរស្វាយខេត្តកំពង់ចាមដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំង​នោះ​គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ទាំងនោះ ធ្វើឲ្យ​ខូចផ្លូវ ខូច​ស្ពាន​នោះទេ​។​ ​ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ ត្រើងចំណុចភូមិខែលជ័យឃុំអូរស្វាយខេត្តកំពង់ចាម បានឲ្យដឹងថា ពេល​រថយន្ត​ធំៗ​ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលក្នុងឃុំរមទម ជួបបញ្ហាកង្វះខាតទឹក ត្រូវបានរថយន្ដពន្លត់អគ្គីភ័យនៃអធិកាដ្ឋាននគរបាលស្រុករវៀងផ្ដល់ទឹកជូន

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ កំលាំងជំនាញរថយន្ដពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុករវៀង ដឹកនាំដោយលោក វរសេនីយ៍ទោ ជ័យ សាង អធិការងទទួលបន្ទប់សណ្ដាប់ធ្នាប់ ចែកទឹកជូនប្រជាពលរដ្ឋ ចំនួន៣៨០គ្រួសារ ដែលកង្វះខាតទឹក នៅឃុំ រមទម ស្រុករវៀង  ខេត្តព្រះវិហារ។ សម្លេងលោកវរសេនីយ៍ទោ ជ័យ សាង… សម្លេងលោក ក្រុមប្រឹក្សាឃុំ… រដ្ឋបាលឃុំរមទម ក៏ដូចជាប្រជាពលរដ្ឋចំនួន៣៨០គ្រួសារ មកពីភូមិចំនួន៣ គឺភូមិត្រពាំងទន្ទឹម ភូមិទួលរវៀង និងភូមិអូរទ្រលោក បានសម្ដែងនៅភាពសប្បាយរីករាយយ៉ាងខ្លាំង ពេលដែលទទួលបានទឹកយកមកប្រើប្រាស់។ និងបានថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំ ព្រមទាំងកំលាំងជំនាញរថយន្ដពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុករវៀង រួមទាំងបុស្ដិ៍រដ្ឋបាលឃុំរមទម ដែលបានចុះចែកទឹកដល់ពួកគាត់តាមខ្នងផ្ទះ និងដាក់តាមគោយន្តយន្ដកន្ត្រៃចែកជូនពួកគាត់ផងដែរ ៕ដោយ សាន ប៊ុនស៊ី

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សកម្មភាពរត់ពន្ធធ្យូងខុសច្បាប់តាមច្រកប៉ុស្តិ៍នគរបាលទ្វេរភាគីជ័យឃ្លាំងទៅ កាន់ប្រទេសវៀត ណាមគ្មានការទប់ស្កាត់…!

ថ្ងៃទី២៦ ខែ​មេសាឆ្នាំ២០២៤ ខេត្តពក្រចេះ)៖ ប្រភពព័ត៌មានបាន ឲ្យដឹងថា មួយខែ នេះកត់សម្គាល់ឃើញក្រុមឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញពីចំណុច១០៥ឃុំកន្ទួត ស្រុកចិត្របូរីនិងតំបន់ព្រៃអភិរក្ស ភ្នំព្រេចរួចបន្ត ដឹកចេញ ទៅ កាន់ប្រទេសវៀតណាម តាមច្រកទ្វេរភាគីជ័យឃ្លាំង នៅពេល យប់យ៉ាងរលូនគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាម្នាក់ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឡើយ ហើយករណីនេះ ត្រូវបានមហាជន ដាក់ការសង្ស័យថា អាចមាន ការ ឃុប ឃិតគ្នាជាប្រព័ន្ធ បើកដៃឲ្យក្រុមឈ្មួញនាំចេញជាថ្នូរទទួលបានផលប្រយោជន៍។ ជាក់ស្តែងចាប់តាំងពីថ្ងៃទី២២ទី ខែមេសា ឆ្នាំ២០២៤ មហាជនបានកត់សម្គាល់ឃើញឈ្មោះ ចែមុំ ដែលល្បីថាជាជើងខ្លាំង ខាងរកស៊ី ដឹកជញ្ជូនធ្យូងខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍នគរបាល ទ្វេរភាគី ជ័យ ឃ្លាំងហើយសកម្មភាពនាំចេញធ្យូង គឺផ្តើមឡើងចាប់ពីម៉ោង០១:00នាទីយប់ រហូតទល់ម៉ោង ៦:០០នាទីព្រឹក។ មានការលើកឡើង ថាតើលោកប្រ ធានស្នាក់ការ ច្រកជ័យ ឃ្លាំងនិងលោកអ៊ាម សុខលីម នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វេរភាគីជ័យឃ្លាំង ព្រមទាំងលោកប្រធានការិយាល័យគយ និងរដ្ឋាករច្រកជ័យឃ្លាំង នាំគ្នាដេកលក់ ឬក៏មិនដឹង ទើបមិនឃើញពីសកម្មភាពក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាមយ៉ាងដូច្នេះ? ចំណែក លោក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រកទ្វេរភាគីជ័យឃ្លាំង រៀងរាល់យប់ ថ្ងៃយ៉ាងរលូន

ថ្ងៃទី២២ ខែមេសាឆ្នាំ២០២៤ ប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វេរភាគី ប៉ុស្តិ៍នគរបាលជ័យឃ្លាំងឃុំក្រញូង សែនជ័យស្រុកស្នួល ខេត្តក្រចេះបានឲ្យដឹងថា មួយរយៈចុង ក្រោយនេះមានឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន នៅពេលយប់ដោយ គ្មាន មន្រ្តីជំនាញ ឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ឡើយ។ មន្រ្តីជំនាញសមត្ថកិច្ចតាមដងផ្លូវ និងសមត្ថកិច្ចនៅច្រកទ្វារជ័យឃ្លាំង បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈ ដែលឈ្មួញ ប្រើប្រាស់ រថយន្តយ៉ីឌុប ដឹក ជញ្ជូនធ្យូងចេញទៅស្រុកយួន ក្នុងមួយយប់ៗមានច្រើន គ្រឿង។ ជាពិសេសលោក ប្រធានស្នាក់ការច្រកទ្វារជ័យឃ្លាំងនិងលោក អ៊ាម សុខលីម នាយប៉ុស្តិ៍នគរបាលច្រកទ្វេរភាគីជ័យឃ្លាំង មិន ចាត់វិធានការទប់ស្កាត់ករណីឈ្មួញដឹកជញ្ជូនធ្យូង ចេញទៅស្រុកយួន យ៉ាងពេញបន្ទុកនោះទេ។ ប្រភពបានឲ្យដឹងថាឈ្មួញដឹក ជញ្ជូនធ្យូងចេញ ទៅស្រុកយួន មានឈ្មោះចែមុំ ដឹកជញ្ជូនធ្យូងចេញពីភូមិ105 ឃុំកន្ទួត ស្រុកចិត្រ បុរីតាមផ្លូវជាតិលេខ7Aឆ្ពោះទៅប៉ុស្តិ៍ព្រំដែនទ្វេរភាគី ជ័យឃ្លាំង។ ប្រភពបន្តឲ្យដឹងថា ពួកគេមានអ្នករត់ ការបើកផ្លូវជាមុន ទើបអាចដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រកទ្វេរភាគីជ័យឃ្លាំងដោយរលូន មិន ប្រឈមនឹងការបង្ក្រាប សកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រកទ្វេរភាគីជ័យឃ្លាំង តែងកើតឡើងចាប់ពីវេលាម៉ោង2រំលងអាធ្រាត្រដល់ម៉ោង6ព្រឹក។ ប្រភពព័ត៌មានបានឲ្យដឹងថាចាប់តាំង ពីលោកសាក់ សារាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ព្រៃឈើ​នៅតំបន់ព្រៃអភិរក្សកែវសីមា រងការបំផ្លេចបំផ្លាញ​យ៉ាង​មហន្តរាយ​គ្មានការទប់ស្កាត់ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីបរិស្ថាន …!

ថ្ងៃទី២២ខែមេសាឆ្នាំ២០២៤ {ខេត្តមណ្ឌលគិរី}÷ ​ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត បាន​ឲ្យ​ដឹងថា÷ បច្ចុប្បន្ន​ព្រៃឈើ​ដែល​នៅ​សេសសល់​តំបន់ព្រៃអភិរក្សកែវសីមា កំពុង​រង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ក្នុងស្រុក​កែវសីមាបាន​ឲ្យ​ដឹងថា ឈ្មួញ នៅតែ​បន្តសកម្មភាព​កាប់​ឈើ​ ដើម្បី​អារច្រៀក ហើយ​ដឹកជញ្ជូន​ចេញ​យ៉ាង​រលូន​។ មួយរយៈ​ចុងក្រោយ​នេះ​ បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ចំណុចព្រៃអភិរក្សកែវសីមា ចូលមកភូមិ អូររាំង ស្រុកអូររាំង ខេត្ត មណ្ឌលគិរីដោយ​គ្មាន​មន្ត្រីជំនាញនិង សមត្ថកិច្ច​ណា​ហ៊ាន​ ប៉ះពាល់​ឡើយ​ រយៈពេល​ជាង ប្រាំពីថ្ងៃចាប់ពីថ្ងៃ ១៦ ខែមេសា ឆ្នាំ២០២៤ ឈ្មួញ សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃអភិរក្សកែវសីមាតាម​រថយន្ត​សាំយ៉ុង ក្នុង​មួយ​យប់ៗ​ពី១០ទៅ១២គ្រឿង​។ ប្រភពបានបន្តឲ្យដឹងថា÷ឈ្មួញឈើ​ដឹកជញ្ជូន​ចេញ​យ៉ាង​ពេញបន្ទុក​ ឈើ​ទាំងនោះ​ត្រូវបាន​គេ​បំពាន​កាប់​ក្នុង​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស នៅ​ព្រៃ កែវសីមា ហើយ​ដឹកជញ្ជូន​ចូល​ទៅ ស្រុកកែវសីមារៀបរយចូលទីផ្សារវៀត ណាមនិងឡានឈើសាំយ៉ុងខ្លះទៀត យកទៅ ចែកចាយតាមខេត្ត ផ្សេងៗ ដូចជាត្បូងឃ្មុំលក់ឲ្យឈ្មួញនៅកណ្តោ លជ្រុំនិងទីតាំង​ផ្សេងទៀតក្រោយ ពេល​អារច្រៀក​រួចធ្វើ​សកម្មភាព​ដឹក ជញ្ជូន​ចេញយ៉ាង​រលូន​ ដោយមាន​ ការឃុបឃិត​បើក ដៃ​ពី​សំណាក់​ មន្ត្រី រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ដែល​គិតតែ​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ ជាក់ស្តែងមន្ត្រីបរិស្ថានប្រចាំនៅស្រុកកែវសីមា។ ប្រជាពលរដ្ឋ​ក្ក្នុងស្រុកកែវសីមា ខេត្ត មណ្ឌលគិរី បាន​រិះគន់ថា ÷ […]