ថ្ងៃទី២៤ខែកុម្ភះឆ្នាំ២០២៣ (រាជធានីភ្នំពេញ )÷ មានសេចក្តីរាយការណ៍មកថា: ទីតាំងល្បែងហ្គេមបាញ់ត្រីហ្នឹងល្បែងខុសច្បាប់គ្រប់ប្រភេទ ដែរមានស្លាកយីហោ REMlXនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងគៀងគរយុវជនយុវតីសិស្សសាលា បណ្តើរគ្នាចូលលេងមិនចូលសាលាបោះបង់ការសិក្សាព្រោះតែមានល្បែងហ្គេមបាញ់ត្រីជាច្រើនប្រភេទ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ: ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យ ព្រោះតែ លាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង? សម្តេច មហាបវរធិបតី ហ៊ុនម៉ាណែត បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបទល្មើសបនល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ ដោយឡែកទីតាំងបទល្មើសល្បែង{ហ្គេមបាញ់ត្រី} ដែលមានស្លាកយីហោ}REMlXហ្នឹងល្បែងខុសច្បាប់ គ្រប់ប្រភេទ ស្ថិតក្នុងមូលដ្ឋានខាងលើនេះ ឃើញនៅតែដំណើរការបើកលេងទាំងយប់ទាំងថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប! ជាហេតុធ្វើឲ្យពួកគាត់ព្រួយបារម្ភជាខ្លាំង ខ្លាចបញ្ហាកើតមានអសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ឃួង ស្រេង […]
ព័ត៌មានសន្តិសុខសង្គម
ជនអន្តោប្រវេសន៍ចំរុះជាតិសាសន៍ ខុសច្បាប់ប្រហែល ១៥០០០នាក់ កំពុងត្រូវបានបង្ខាំង អោយធ្វើការងារអនឡាញខុសច្បាប់ក្នុងអាគារចំនួន ១២ នៅក្បែច្រកទ្វាអន្តរជាតិអូរស្មាច់
(ខេត្តឧត្តរមានជ័យ )- នៅថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍មក ចេញពីច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្ដឧត្ដរមានជ័យ សំណូមពរដល់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តា ជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ ចម្រុះជាតិសាសន៍ទាំងពីរភេទប្រហែល ១៥០០០នាក់ (មួយម៉ឺនប្រាំពាន់នាក់) កំពុងត្រូវបានបង្ខាំង អោយធ្វើការងារអនឡាញខុសច្បាប់ នៅក្នុងអាគារចំនួន ១២ខ្នង ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ អាគារ ដែលត្រូវបានថៅកែអនឡាញខុសច្បាប់របស់ជនជាតិចិនជួលចំនួន ១២អាគារ ក្នុងនោះ មានឈ្មោះអាគារដូចជា G.F.E.D.A .B MC.H.C.i.និងអាគារ ៩ជាន់ មានពីអាគារ មានជនអន្តោប្រវេសន៍ចម្រុះ ជាតិសាសន៍ ទាំងពីរភេទមានចំនួនប្រហែល មួយម៉ឺនប្រាំពាន់នាក់ កំពុងត្រូវបានបង្ខាំង បង្ខំអោយធ្វើការងារអនឡាញ កំពុងដង្ហោយរកការជួយសង្គ្រោះពីថ្នាក់ដឹកនាំ។ ព្រោះកន្លងមក មានការរត់គេច ចេញពីអាគារខាងលើ តែត្រូវបានសន្តិសុខដេញចាប់យកចូលវិញ មានការធ្វើទារុណកម្ម ទាត់ធាក់ និងឆក់ខ្សែភ្លើងជាដើម។ សេចក្តីរាយការណ៍ បានបន្តថា ក្រុមជនអន្តោប្រវេសន៍រស់នៅក្នុងអាគារទាំងនោះ […]
នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូន ចៅ ដៃជើងដើរប្រមូលលុយពីរថយន្តដឹកស្រូវឆ្លង ដែនទៅវៀតណាមរបស់ប្រជាពលរដ្ឋ ចែកគ្នាដាក់ហោ ប៉ាវយ៉ាងសុខស្រួល.
ថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០២៤ (ខេត្តព្រៃវែង)៖ បែកធ្លាយភាពមិនប្រក្រតីរបស់លោកវរសេនីយ៍ ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ប្រព្រឹត្តអំពើ ពុករលួយប្រើ ដៃជើងរបស់ខ្លួន ឱ្យដើរប្រមូលលុយពីរថយន្តដឹកស្រូវឆ្លងដែនយកទៅលក់នៅប្រ ទេសវៀតណាមក្នុង១ជើងៗចំនួន ៤០.០០០ រៀលក្នុង១ឡាននិងគាបយកលុយពីជនជាតិវៀត ណាម ដែលចូលមកលេងល្បែងសុីសងនៅកាស៊ីណូក្នុងម្នាក់ៗ ៥០ម៉ឺន ដុង(លុយវៀតណាម) បើកភ្លើងខៀវអោយមេខ្យល់នាំជនជាតិ វៀតណាម ជិៈទូកវាងច្រកទ្វារព្រំដែន ដើម្បីចេញចូលឆ្លងដែន មកលេងល្បែងក្នុងកាស៊ីណូ ដោយពុំមានការត្រួតពិនិត្យលើលិខិតស្នាមឬប៉ាស្ព័រ ឡើយ។ ប្រភពពីក្រុមអាជីវករបានអោយដឹងថា ជារៀងរាល់លើក ដែលខ្លួនដឹកជញ្ជូនស្រូវទៅលក់អោយឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង គឺត្រូវបង់ លុយអោយមន្ត្រីនគរបាលប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយ ចក្រីចំនួន៤០.០០០ រៀល និងបង់ឱ្យបេនចំនួន ១០.០០០រៀល សរុប ១ជើងបង់អស់ ៥០.០០០ រៀល។ ប្រភពអាជីវករដដែលបានបន្តថា÷ មិនមែនតែឡានរបស់គាត់ម្នាក់ឯងនោះទេ ដែលត្រូវបង់លុយឱ្យប៉ូលីសព្រំដែននោះ (ពោលគឺ) អាជីវករជាច្រើនទៀត ក៏ត្រូវបង់លុយឱ្យនគរ បាលច្រកទ្វារព្រំដែន ដូចគ្នាផងដែរដោយគ្មាននរណាម្នាក់អាចគេចផុតពីការបង់លុយនោះឡើយ។ ក្នុង១ថ្ងៃៗមានរថយន្តដឹកស្រូវ រាប់សិបគ្រឿងបានដឹកជញ្ជូនស្រូវ ពីបណ្ដាខេត្តនានាដើម្បីយកមកលក់ឱ្យឈ្មួញវៀត ណាម នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីយ៉ាងគគ្រឹក គគ្រេង។ […]
សកម្មភាពធ្វើអាជីវកម្មរ៉ែមាសនៅតំបន់ ខេត្តស្ទឹងត្រែងចំណុចភ្នំកន្ទួត កំពុងតែដំណើការយ៉ាងគគ្រឹកគគ្រេងខៈណៈមានការបើកភ្លើងខៀវអាជ្ញាធរមូលដ្ឋាន….!
ថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២៤ (ខេត្តស្ទឹងត្រែង)តាមសេចក្តីរាយការណ៍បានឲ្យដឹងថា÷ចំណុចភ្នំ កន្ទួត ភូមិម៉ន ឃុំអន្លង់ជ្រៃ ស្រុក ថាឡាបរិវាត់ ខេត្តស្ទឹងត្រែង មានក្រុម ឈ្មួញធ្វើអាជីវកម្មរករ៉ែមាសយ៉ាង អានាធិបតេយ្យ អាជ្ញាធរមូលដ្ឋាន បើកភ្លើងខៀវ ទើបអាចធ្វើសកម្មភាពបានយ៉ាងរលូន ដោយមិនខ្លាច ញញើតនិងច្បាប់ជាតិបន្តិចសោះ បច្ចុប្បន្នឈ្មួញកំពុងធ្វើសកម្មភាពជីកកកាយខួង យ៉ាងគគ្រឹកគគ្រេងហើយ មានការយាមយ៉ាងតឹងរឹង ហាក់ដូចជាមានការតឹងតែងជាខ្លាំង ចំពោះការចេញចូលធ្វើដំណើរនៅតំបន់នោះ។ ប្រភពព័ត៌មានបានឲ្យដឹងថា÷ ពួកឈ្មួញប្រើគ្រឿងចក្រជីកកកាយរណ្ដៅ ឃួងដី ហើយពួកគេធ្វើសកម្មភាពគាស់កាយមិនញញើត បើទោះបីជាមានការរិះគន់និងដឹងថា នេះវាជាទង្វើផ្ទុយ,ល្មើសច្បាប់ជាតិក៏ ដោយ។ ទាំងនេះដោយសារតែ ក្រុមឈ្មួញបានទិញទឹក ចិត្តមន្ត្រីថ្នាក់ស្រុកនិងថ្នាក់ខេត្តរួចហើយ ទើបអាចធ្វើបានសុខស្រួល។ ពលរដ្ឋស្នើសុំ ឯកឧត្តម កែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលជួយ ដាក់កម្លាំងគណៈកម្មការក្រសួង ចុះត្រួតពិនិត្យ ឈ្មួញរករ៉ែ ក្នុងខេត្តស្ទឹង ត្រែង ផងទាន។ (រិះគន់ក្នុងន័យស្ថាបនា)ក្នុងការចុះ ផ្សាយរបស់គេហទំព័រពលរដ្ឋកម្ពុជា (Prk-news.com) យើង ខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន […]
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឱ្យគ្រប់ភាគីក្នុងទំនាក់ទំនងវិជ្ជាជីវៈធ្វើការរួមគ្នាដើម្បីទាក់ទាញការវិនិយោគ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជំរុញឱ្យគ្រប់ភាគីដែលមាន អង្គការដៃគូ សហជីព និងនិយោជករួមគ្នាធ្វើឱ្យប្រសើរឡើងបន្ថែមទៀតក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីឱ្យកម្ពុជាអាចរក្សាបាននូវការទាក់ទាញវិនិយោគ។ ការជំរុញបែបនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានឡើងថ្លែងក្នុងវេទិកាការងារប្រចាំឆ្នាំស្តីពី “វឌ្ឍនភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងចក្ខុវិស័យសម្រាប់អនាគត” ដែលរៀបចំឡើងដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា(CAMFEBA)។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃភាគីទាំងបីដើម្បីជំរុញឱ្យវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាកាន់តែប្រសើរឡើងតាមរយៈការគោរពច្បាប់ទម្លាប់ដែលកម្ពុជាមានស្រាប់ដើម្បីផ្តល់ឱ្យគ្រប់ភាគីទាំងនិយោជក និងកម្មករនិយោជិតទទួលយកបាន ស្របទៅនឹងទិសដៅរបស់ក្រសួងដែលមានតួនាទីក្នុងការរក្សាលំនឹងនៃទំនាក់ទំនងវិជ្ជាជីវៈដោយមិនអាចខ្វះដៃគូណាមួយឡើយសម្រាប់សុខដុមនីយកម្មក្នុងរោងចក្រសហគ្រាស។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ឱ្យអង្គវេទិកាយល់ពីស្ថានភាពនៃការវិវឌ្ឍក្នុងតំបន់ និងពិភពលោកដែលទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្លឹងថ្លែង និងប្រមែមើលទៅលើភាពប្រកួតប្រជែងរបស់ប្រទេសក្នុងតំបន់ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជានៅតែរក្សាបានប្រៀបឈ្នះ និងភាពប្រកួតប្រជែងក្នុងទិសដៅរក្សាលំនឹងការងារ និងការបង្កើនការទាក់ទាញការវិនិយោគដែលជាកត្តាបង្កើតឱកាសការងារបន្ថែមសម្រាប់យុវជនពេញកម្លាំងក្នុងសង្គម។ បន្ថែមពីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ជាអាទិភាពរបស់ក្រសួងចំពោះលក្ខខណ្ឌការងារ ការបង្កើនឱកាសការងារ និងបរិយាកាសកាងារល្អ ការពង្រឹងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសំដៅឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃទីផ្សារការងារនៅកម្ពុជា និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល។ លើសពីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានគិតគូ និងបានដាក់ទិសដៅក្នុងការពង្រឹងគុណភាពនៃអធិការកិច្ចការងារដើម្បីធ្វើឱ្យគ្រប់ភាគីមានជំនឿទុកចិត្តដែលជាចំណុចគន្លឹះនៃភាពប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈផងដែរ៕
ប្រជាពលរដ្ឋជាង១០មុឺននាក់ ចាប់ ត្រី នៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ តាមបែបបុរាណ….!
ខេត្តត្បូងឃ្មុំ ÷ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ និងលោកជំទាវ រួម ជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករជាង១០ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ជា រៀងរាល់ឆ្នាំ នៅក្នុង ខែកុម្ភៈ ពិធីចាប់ត្រីនេះ ធ្វើឡើងឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការផ្តួចផ្តើមពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ក្នុងគោលបំណង ដើម្បីរំលឹកប្រពៃណីនៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក ក៏ដូចជាបង្កើនបរិយាកាសសប្បាយរីករាយជួបជុំបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។ ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា អាហារសាមគ្គី នឹងទទួលបានប្រាក់រង្វាន់ដូចជា ៖ -លេខ១ ទទួលបានថវិកាចំនួន 500 000រៀល -លេខ២ ទទួលបានថវិកាចំនួន 400 000រៀល -លេខ៣ ទទួលបានថវិកាចំនួន 300 000រៀល ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត […]
នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនិងបក្ខពួកបើកដៃអោយក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.!
ថ្ងៃទី១៧ខែកុម្ភះឆ្នាំ២០២៤ (ព្រៃវែង)÷ យោងតាមប្រភពរាយការណ៍ពីមន្រ្តីច្រកបានឲ្យដឹងថា÷ លោក អាន សុផល នាយប៉ុស្តិ៍នគរ បាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃឲ្យឈ្មួញតូចធំ នាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ចេញពីប្រទេសវៀតណាមចូលតាមច្រកយ៉ាងពេញបន្ទុកទាំងយប់ទាំងថ្ងៃ យកមកស្តុកទុកនៅផ្ទះមេឈ្មួញជើងខ្លាំងម្នាក់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែងនិងដឹកបន្តចែកចាយនៅលើទីផ្សារនានា និងចូលទៅកាន់រាជធានីភ្នំពេញផងដែរ.ដោយមិនរំខាន់ដល់មន្ត្រីជំនាញសមត្ថកិច្ចពាក់ពន្ធ័ច្រកនិងនៅតាមដងផ្លូវឡើយ។ ហេតុនេះភាពមិនប្រក្រតីពុករលួយរបស់លោក អាន សុផល នាយប៉ុស្តិ៍នគរ បាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ប្រេីតួនាទី និងអំណាចប្រព្រឹត្តអំពើពុករលួយ រយៈ ពេលច្រើនខែ ឆ្នាំមកហើយ គឺអាងខ្នងបង្អែករឹងមាំ ក្នុងខេត្តទេីបលោក អាន សុផល មេប៉ុស្តិ៍ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពបានបន្តថា÷ មួយរយៈចុងក្រោយនេះសមត្ថកិច្ចពាក់ពន្ធ័នៅច្រកស្វាយអាង៉ោង កំពុងត្រូវប៉ាន់ប្រមូលសេដ្ឋកិច្ចនិងថ្នូរបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមកាន់តែច្រើនឡើងៗ។តាមរយៈការបើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមយ៉ាងពេញគំហុកគឺ លោក អាន សុផល នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃមិនញញេីត អង្គភាពប្រឆាំងអំពើពុករលួយឡើយ។ ហេតុដូច្នេះសូមលោក ឈឿន ប៊ុនឆន ស្នងកា រដ្ឋាននគរបាលខេត្តព្រៃវែង លោក សួនសុម៉ាលីន អភិបាលខេត្តព្រៃវែងជាពិសេសលោកឧត្តមសេនី យ៍ ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្រោប្រវេសន៍ មេត្តាដាក់ការស្រាវជ្រាវសេុីបអង្កេតទៅលើ […]
ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ជំរុញឱ្យអាជ្ញាធរក្រុង/ស្រុក ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងដោះស្រាយបញ្ហាផ្សេងៗ ជាពិសេសបញ្ហាប្រភពទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់..!
ថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០២៤ មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង/ស្រុក ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដែលកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហាផ្សេងៗ ជាពិសេសបញ្ហាប្រភពទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំការងារគណៈបញ្ជាការឯកភាពខេត្ត ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ប្រធានសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត រួមទាំង មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង/ស្រុកទាំង៥ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងដល់រដ្ឋបាលក្រុងស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពោលគឺត្រូវខិតខំធ្វើយ៉ាងណា ឲ្យបាននូវលទ្ធផលការងារកាន់តែមានការរីកចម្រើនជាលំដាប់។ ឯកឧត្តម បានជម្រុញដល់គណៈបញ្ជាការឯកភាពក្រុង/ស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះបទល្មើសគ្រប់រូបភាពដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ ដូចជាល្បែងស៊ីសងខុសច្បាប់ បញ្ហាប្រើប្រាស់និងជួញដូរគ្រឿងញៀន ជាពិសេសត្រូវយកចិត្តទុកដាក់តាមដាន និងជួយអន្តរាគមន៍ដល់ពលរដ្ឋនៅតាមមូលដ្ឋានពាក់ព័ន្ធនឹងបញ្ហាទឹក ទោះបីជាខេត្តមណ្ឌលគិរី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ .!
ភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់។ អគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូងដែលសម្ពោធនេះ ជាអគារបម្រើដល់ការសិក្សាថ្នាក់មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីផល។ អគារនេះសាងសង់លើដីទំហំ ៦ហិកតា។ ដំណើរការរៀបចំអភិវឌ្ឍទីតាំងនេះ មានរយៈពេល ៥ឆ្នាំ ដោយសម្រេចបានជំហានទី១ និងបានប្រើប្រាស់ថវិកាសរុបចំនួនជាង៦លានដុល្លារ ដោយរួមមានការរៀបចំអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និងផ្នែកទន់ ការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។ និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រមានចំនួន ៥,២៣២នាក់ នារី ៣,២១៧នាក់ ស្មើនឹង ៦១.៥ ភាគរយ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៥៨៧នាក់ នារី ២,៩៥៤នាក់ ស្មើនឹង ៦៤.៤ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦៤២នាក់ នារី ២៦៣នាក់ ស្មើនឹង ៤០.៩ភាគរយ និងថ្នាក់បណ្ឌិតចំនួន ៣នាក់។ សម្តេចធិបតី ហ៊ុន […]
ជល់មាន់តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែងនៅជុំវិញ”ផ្សារស្រែវាល”ក្នុងភូមិត្រពាំង ឈូកឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនបង្រ្កាប.!
ថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០២៤ ខេត្តកំពង់ចាម ÷ ប្រជាពលរដ្ឋនិងអាជីវករលក់ដូរ បានរាយការណ៍មកថា! ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែង នៅជុំវិញ”ផ្សារស្រែវាល”ស្ថិតនៅភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាំគ្នាបើកលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប! ដែលធ្វើអោយគេសង្ស័យថា! ទីតាំងល្បែងទាំងអស់នេះ ប្រហែលជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហើយមើលទៅ.!។ ជាមួយគ្នានេះដែរ ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែងនៅជុំវិញ”ផ្សារស្រែវាល”ក្នុងទឹកដី ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង (ពោលគឺ)បើកលេងរាល់ថ្ងៃ ខួបប្រាំង ខួបវស្សា តែម្តង គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្រ្កាប!ឬទប់ស្កាត់នោះឡើយ! ព្រោះខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍.!។ ប្រភពដដែលពីពលរដ្ឋ និងអាជីវករលក់ដូរ បានអោយដឹងទៀតថា! ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែង ដែលមានទីតាំងខាងលើ បើកលេងបង្កភាពអនាធិបតេយ្យ ធ្វើអោយពួកគាត់មានការភ័យខ្លាច និងព្រួយបារម្ភ បញ្ហាអសន្តិសុខ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាលួច ឆក់ […]