ភ្នំពេញ ៖ មានមន្រ្ដីនគរបាលខណ្ឌកំបូលប្រមាណជិត ៥០នាក់ មានតួនាទីពីមន្ត្រី នាយរងផ្នែក នាយរងប៉ុស្ដិ៍ នាយផ្នែក នាយប៉ុស្ដិ៍ អធិការរង បានរួមគ្នាផ្ដិតមេដៃមិនពេញចិត្តនឹងការដឹកនាំ បញ្ជា របស់លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ទៅ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយមកទល់ពេលនេះនៅមិនទាន់មានចំណាត់ការនៅឡើយ ព្រោះលោក ហុង ពិសិដ្ឋ បានទៅសែនថ្នាក់លើរួចអស់ហើយ។ លោក ហុង ពិសិដ្ឋ ក៏បានដើរអួតប្រាប់អ្នកស្គាល់ថា លោកបានហៅស្នងការហូបបាយ និយាយគ្នារួចអស់ហើយ…sic! តាមប្រភពបង្ហើបឲ្យដឹងទៀតថា លោក ហុង ពិសិដ្ឋ កាលពីនៅជាប្រធានការិយាល័យបណ្ដុះបណ្ដាល ក៏ធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងការ យកលុយរត់ការចូលក្របខណ្ឌនគរបាលជាតិ ហើយយកលុយមកតូឡើងជាអធិការខណ្ឌកំបូល អស់លុយជាង៣០ម៉ឺនដុល្លារ៕
Author: prkadmin
ពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
ថ្ងៃទី07ខែធ្នូ ឆ្នាំ2023 ភ្នំពេញ៖ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំបូកសរុបនេះ បានប្រព្រឹត្តនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញជាវត្តមានដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានមន្ទីរ១រូប និងអនុប្រធាន១រូប ក្នុង ១មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ដោយឡែកថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៅតាមមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត បានចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) សរុបចំនួន ៧២៤ រូប ស្រី ១៩៤ រូប។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំបូកសរុបនាឱកាសនេះ ព្រមទាំងបានធ្វើការកោតសរសើរ និងតាំងចិត្តខ្ពស់ប្រកបដោយឆន្ទៈ ក្នុងការអភិវឌ្ឍសមិទ្ធផលបន្ថែមទៀត ដើម្បីបង្កើតស្នាដៃបន្ដពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទក្នុងនីតិកាលមុនៗកន្លងមក។ ជាពិសេស ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណ […]
ភ្នំពេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនឹងជួយផ្លាស់ប្តូរផ្នត់គំនិតយុវជនជំនាន់ក្រោយមិនប្រើប្រាស់ថង់ប្លាស្ទិកដែលនឹងជួយឱ្យកម្ពុជា ក្លាយជាប្រទេសស្រស់បំព្រង
ថ្ងៃទី07 ខែធ្នូ ឆ្នាំ 2023 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន វាយតម្លៃខ្ពស់ចំពោះ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ« ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលជាចលនាមួយកំពុងបានអនុវត្តក្នុងស្រទាប់យុវជន ក្នុងការផ្លាស់ប្តូរផ្នត់គំនិតមិនប្រើថង់ប្លាស្ទិក និងចោលសំរាមផ្តេសផ្តាសទៅថ្ងៃក្រោយ ដែលនឹងជួយឱ្យកម្ពុជា ក្លាយជាប្រទេសដ៏ស្រស់ស្អាត គ្មានប្លាស្ទិក ប្រជាពលរដ្ឋរស់នៅដោយក្តីរីករាយ មានសុភមង្គល ជួយដល់ដល់សុខភាព និងជីវភាពបានល្អប្រសើរឡើង។ ថ្លែងក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០២៣ និងការរៀបចំផែនការសកម្មភាព ជាយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រង តំបន់ការពារធម្មជាតិ ឆ្នាំ២០២៤-២០២៨» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា កន្លងមក យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទៅដល់សហគមន៍មូលដ្ឋាន និងបានចូលរួមក្នុងចលនាយ៉ាងខ្លាំងក្លា ពិសេសក្នុងនេះសិស្សានុសិស្សជាច្រើនតែងបង្ហាញពីការប្តេជ្ញាចិត្តមោះមុត ក្នុងការកាត់បន្ថយប្រើប្រាស់ថង៉ប្លាស្ទិក។ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកថា ការដោះស្រាយបញ្ហាសំរាមគឺជារឿងដ៏ធំមួយ ដើម្បីសម្អាតផ្ទះសម្បែងរបស់យើងឱ្យស្អាត ក៏ដូចជាសម្អាតប្រទេសជាតិយើង ឱ្យមានភាពស្រស់ស្អាត ដើម្បីទទួលនូវការចាប់អារម្មណ៍ពីទេសចរ និងអ្នកវិនិយោគទុននានា រួមទាំងមានការគោរពកោតសរសើរ ថាកម្ពុជាដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត និងបានឆ្លុះបញ្ចាំងពីមរតកវប្បធម៌របស់ខ្មែរល្បីល្បាញ ដែលមានការរស់នៅស្អាតផងដែរ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី […]
ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញជំហប្ដេជ្ញាបន្តជាដៃគូកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំទៅមុខទៀត
ថ្ងៃទី 05ខែធ្នូឆ្នាំ2023 ភ្នំពេញ ៖ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានជម្រាបជូនឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាក្នុងនាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កញ្ញាបណ្ឌិត ប្ដេជ្ញាចិត្តក្នុងការបន្តជាដៃគូជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំទៅមុខទៀត។ កញ្ញាបណ្ឌិត ថ្លែងបែបនេះ នាឱកាសដែលឯកឧត្ដមអភិសន្តិបណ្ឌិត បានអនុញ្ញាតជូនកញ្ញា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនោះដែរ កញ្ញាបណ្ឌិត ក៏បានជម្រាបជូនឯកឧត្ដមអភិសន្តិបណ្ឌិត អំពីសមិទ្ធផលនានាដែលអង្គការសម្រេចបាននៅកម្ពុជា ជាពិសេសជោគជ័យក្នុងការអនុវត្តគម្រោងផ្សេងៗនាពេលកន្លងមក។ ជាកិច្ចឆ្លើយតបឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ បានដើរតួនាទីយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារព្រៃឈើ, អភិរក្សជីវៈចម្រុះ, ការសង្គ្រោះថែទាំសត្វព្រៃព្រមទាំងការជួយជ្រោមជ្រែងដល់សហគមន៍មូលដ្ឋាន។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានសម្ដែងការប្ដេជ្ញាចិត្តបន្តគាំទ្របេសកកម្មរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមទាំងផ្ដល់កិច្ចសហការសម្របសម្រួលបញ្ហានានា ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ។ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងអំណរគុណចំពោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ […]
ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិ១ភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះស្ដេច និងបក្ខពួកកំពុងប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ថ្ងៃ ក្រោមការគ្រប់គ្រងរបស់ប្រធានមន្ទីរសាធារណការខេត្តព្រៃវែង.!
ថ្ងៃទី06ខែធ្នូឆ្នាំ2023 ខេត្តព្រៃវែង ៖ ថ្មីៗនេះប្រភពពីក្រុមអាជីវករនិងឈ្មួញរកស៊ីដឹក ជញ្ជូនដែក.គ្រួស.ថ្ម.សុីម៉ង់ត៍និងទំនិញផ្សេងៗឆ្លងកាត់ផ្លូវ ជាតិលេខ ១ នៅចំណុចភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះ ស្ដេច ខេត្តព្រៃវែង បានអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការសេុីបអង្កេតស្រាវជ្រាវជុំវិញភាពមិនប្រក្រតីពុករលួយរបស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ដែលស្ថិតនៅភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែងនិងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។ ប្រភពបានបន្តថា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ ១ ភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង កំពុងសប្បាយចិត្តប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលពីក្រុមអាជីវករនិងឈ្មួញដឹកទំនិញឆ្លងកាត់ផ្លូវជាតិមួយនេះ។បើទោះបីរថយន្តធំៗទាំងនោះផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ក៍នៅតែបង់លុយលើតុ ក្រោមតុតាមការកំណត់របស់ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តនៅចំណុចខាងលើមិនអាចតវាបាន។ រី ឯលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណៈការនិងដឹកជញ្ជូននិងលោក សេង ឈួន ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ទុកអោយប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ១ ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងយប់ថ្ងៃតាមអំពើចិត្ត។ ប្រភពអាជីវករបានបន្ថែមថាទំនិញភាគច្រើនពួកគាត់ដឹកចេញពីស្រុកយួនតាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី និងច្រកទ្វារព្រំដែនអន្តរជាតិបាវិត ឆ្លងកាត់ផ្លូវជាតិលេខ១ ពួកគាត់ផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ ក៍ត្រូវតែបង់លុយអោយក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ជាកំហិតមិនអាចតវ៉ាបាន។ […]
បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ
ថ្ងៃទី05ខែធ្នូឆ្នាំ 2023 អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣! នារសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ផងដែរ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលបានចូលរួមបំពេញបេសកកម្មជាមួយកម្លាំងចម្រុះ ជាង១ម៉ឺននាក់ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តពង្រឹងការអនុវត្តន៍កម្មវិធីជាតិជំនួយសង្គមនៅក្នុងកញ្ចប់គ្រួសារ
ថ្ងៃទី05ខែធ្នូឆ្នាំ2023 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងនីតិកាលទី៧ នេះរដ្ឋាភិបាលបានកំណត់យកការធ្វើស្ថានូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ គ្រប់ជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា តាមរយៈការដាក់ចេញនូវគោលនយោបាយណែនាំស្តីពីក្របខណ្ឌជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រាជរដ្ឋាភិបាលសម្រេចធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមដែលមានការដាក់អោយអនុវត្តន៍ ពង្រឹង និងពង្រីកវិសាលភាពកម្មវិធីមួយចំនួនដែលត្រូវធ្វើសមាហរណកម្មក្នុងក្របខណ្ឌអនុវត្តតែមួយ និងមានលក្ខណៈស្វ័យប្រវត្តិ ពោលគឺចូលជាកញ្ចប់គ្រួសារ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន»។ ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាអោយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលនៅតែផ្តោតលើមនុស្សជាចម្បង ដែលនឹងបន្តជំរុញការកសាងប្រព័ន្ធគាំពារសង្គមអោយមានលក្ខណៈប្រមូលផ្តុំ សង្គមភាព ប្រសិទ្ធភាព ចីរភាព ដើម្បីឈរលើស្មារតីដែលមិនបោះបង់ពលរដ្ឋណាម្នាក់តាមយរយៈការផ្តល់កិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ៕
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម
ថ្ងៃទទី04ខែធ្នូ ឆ្នាំ2023 (ភ្នំពេញ) ៖នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៉ឺ វ័យទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ នាយឧត្តមសេនីយ៍ ហ៉ឺ វ័យទុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនចំពោះសម្តេចធិបតី ក្នុងមនោសញ្ចេតនាជិតស្និទ្ធបំផុត ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានជម្រាបជូន សម្តេចធិបតី អំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនោះឱ្យលេចចេញជាសកម្មភាពជាក់ស្តែងទ្បើង ជាពិសេស លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ។ ឯកឧត្តម […]
កាស៊ីណូ”កាឡាក់សុីជ្រៃធំ” បើកដំណើរការអោយពលរដ្ឋខ្មែរដែល ក្រុមញឿនល្បែងចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងដោយសេរី ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ផ្ទុយពីរលិខិតអនុញ្ញាតរបស់រាជរដ្ឋាភិបាល.!
ថ្ងៃទី 04ខែធ្នូឆ្នាំ2023 ខេត្តកណ្តាល៖ មហាជនក៏ដូចប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រៃធំ សង្កាត់ក្រុងសំពៅពូនខេត្តកណ្ដាល បានរិះ គន់ទៅលើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនព្រមបង្រ្កាបល្បែងសុី សងនោះទេ?បែរជាបណ្ដោយអោយម្ចាស់ កាសុីណូកាឡាក់សុីជ្រៃធំ បើកអោយពលរដ្ឋខ្មែរ ចូលលេងល្បែង សុីសងយ៉ាងគគ្រឹកគគ្រេងទៅវិញ។បើតាមដឹងខ្លះៗរបស់ច្បាប់ (កាស៊ី ណូ) នីមួយៗនៅក្នុងប្រទេសកម្ពុជា ច្បាប់មិនអនុញ្ញាតអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងក្នុងកាសុីណូនោះទេវាខុសទៅនឹងច្បាប់អនុញ្ញាត ។បើមានពលរដ្ឋខ្មែរសុំចូលបំរើការ ងារ ឬ សុំច្បាប់អាជីវកម្មបើក (កាស៊ីណូ)ជារឿងត្រឹមត្រូវ ! ប៉ុន្តែមិនអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូនោះទេជារឿងខុសច្បាប់មិនត្រឹមត្រូវឡើយ។ ដោយឡែកយើងក្រឡេកមកមើលម្ចាស់ “កាស៊ីណូកាឡាក់សុីជ្រៃធំ ” មួយកន្លែង ឯណេះវិញនៅតាមផ្លូវ លេខ២១B ស្ថិត នៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល បានបើកដៃអោយមេការឈ្មោះសុវណ្ណ និង ឈ្មោះញ៉ ស្ទាត់ ជំនាញខាងរត់ការបង់សួយ សារជូនមន្រ្តីជំនាញពាក់ព័ន្ធថ្នាក់ក្រោមរហូតដល់លើនិងគៀងគរពលរដ្ឋខ្មែរមកពីបណ្ដាគ្រប់.ខេត្ត. ក្រុង.មកចូលលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ដោយសេរីយ៉ាងពេញបន្ទុក រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននាំគ្នារក្សាភពស្ងៀមស្ងាត់ ជាថ្នូរមិនបង្រ្ក្កាប។ ប្រភពបានអោយដឹងថា “កាស៊ីណូកាឡាក់សុីជ្រៃធំ ” នៅតែបន្តបើកអោយពលរដ្ឋ ខ្មែរចេញចូលលេងល្បែងសុីសងតាមអំពើចិត្តដូចជា៖ជល់មាន់ បៀរ អាប៉ោង យូគី និងល្បែងខុសច្បាប់ជាច្រើនប្រភេទទៀត យ៉ាងអនាធិបតេយ្យ […]
កងទ័ពថ្មើរជើងរបស់អ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការ នៅទូទាំងតំបន់ហ្កាហ្សា
ថ្ងៃទី04 ខែធ្នូ ឆ្នាំ2023 ប្រភព៖ Reuters ហ្កាហ្សា៖ យោធាអ៊ីស្រាអែល បានឱ្យដឹងថាកងទ័ពថ្មើរជើងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅទូទាំងតំបន់ហ្កាហ្សា គួបផ្សំជាមួយការទម្លាក់គ្រាប់បែក លើផ្នែកជាច្រើននៃតំបន់នេះ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅដោយសម្លាប់ និងធ្វើឱ្យជនជាតិប៉ាឡេស្ទីនរាប់សិបនាក់រងរបួស ខណៈជនស៊ីវិល ស្វែងរកទីជម្រកជ្រោកកោនតាមផ្នែកខ្លះនៃភាគខាងត្បូង។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Daniel Hagari បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Tel Aviv ថាកងកម្លាំង IDF កំពុង បន្តពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា ដែលនេះជាសញ្ញាមួយបង្ហាញថាផែនការវាយលុកលើ ភាគខាងត្បូងនៃតំបន់ហ្កាហ្សារបស់អ៊ីស្រាអែល បានចាប់ផ្ដើមហើយ។ យោធាអ៊ីស្រាអែល ធ្លាប់បានបង្គាប់ឱ្យជនជាតិប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់មួយចំនួនស្ថិតនៅក្នុង និងក្បែរ ទីក្រុង Khan Younis ប៉ុន្តែមិនបានប្រកាសពីការធ្វើប្រតិបត្តិការវាយលុកថ្មីណាមួយលើតំបន់ភាគខាងត្បូងនោះទេ។ ក្រុមហាម៉ាស ក៏បានអះអាងដែរថាក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បាន និងកំពុងប្រយុទ្ធជាមួយកងទ័ពអ៉ីស្រាអែល នៅចម្ងាយ ២គីឡូម៉ែត្រពីទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ជាទីដែលជនស៊ីវិលជាច្រើនកំពុងជ្រកកោន ក្រោយពួកគេភៀសខ្លួនចេញពីការទម្លាក់គ្រាប់បែករបស់ អ៊ីស្រាអែលលើភាគខាងជើង។ បើតាមក្រសួងសុខាភិបាលតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ជនជាតិប៉ាឡេស្ទីនជាង ១៥,៥២៣នាក់ ក្នុងនោះភាគច្រើនជា ជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា […]