ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឈ្មួញលួចដឹក​ ជញ្ជូននាំចូល បង្គារ បង្កង និងត្រីសាច់ របស់បង្កកដែលនាំ ចូលពីប្រទេសវៀតណាមតាមច្រក របៀង ស្លាបឆ្វេង ស្លាបស្តាំ ត្រពាំង ផ្លុង ស្រុកពញាក្រែក.ខេត្តត្បូងឃ្មុំ យ៉ាងពេញបន្ទុក..!

ថ្ងៃទី៣១ខែមករាឆ្នាំ២០២៤ ​ខេត្តត្បូងឃ្មុំ ÷ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុងភូមិ​ ត្រពាំងផ្លុង ឃុំ​ ត្រពាំងផ្លុង ស្រុកពញាក្រែក បានឲ្យដឹងថា ÷ ឈ្មួញបានដឹកជញ្ជូន បង្កង បង្គារ ត្រី ដែលជារបស់បង្កក គេច​ពន្ធនាំចូល តាមច្រកស្លាប ឆ្វេង ស្លាបសាំនាំចូល ស្រុកខ្មែរពេញបន្ទុកធ្វេី​ឲ្យ​ប្រជា ពលរដ្ឋមានការព្រួយបារម្មណ៍ទិញមក ហូបរង​ផលប៉ះពាល់ដល់សុខភាព ដោយសារម្ហូបទាំងនោះគ្មានជំនាញ ពាក់ព័ន្ធពិនិត្យបង្ក្រាបទប់ស្កាត់នាំចូលបង្គារបង្កង និងត្រីសាច់បង្កកឲ្យបានត្រឹមត្រូវ។ ប្រភពពីប្រជាពលរដ្ឋនៅឃុំត្រពាំង ផ្លុងបានឲ្យដឹងថា÷បើគ្មានបើកភ្លើង ខៀវនឹងត្រូវរ៉ូវគ្នាជាមួយលោកប្រធានគយច្រកអន្តរជាតិត្រពាំងផ្លុងនោះទេមិនអាចឈ្មួញនាំចូលបង្ការ បង្កង ត្រីនិងសាច់ដែលបង្កកផ្លាស់សេចេញពី វៀតណាមដោយគ្មានការ ត្រួត និត្យពីជំនាញបានឡើយ។ ប្រភពបានបន្តឲ្យដឹងទៀតថា÷ បង្កង បង្គារ ត្រីនិងសាច់បង្កក ផ្លាស់ សេសេសេឆ្លងដែនពីស្រុកយួន​ចូល​ស្រុក​ខ្មែរ យ៉ាងគំហុក រីឯ​លោកមេ គយអន្តរជាតិត្រពាំងផ្លុងទើបមកកាន់ តំណែងថ្មីមិនដែលឃើញទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ម្តងណាឡើយបេីមិនភ្លេីង​ខៀវ ទេក្រុម​ឈ្មួញមិន ហ៊ាន​ធ្វេី​អ្វីៗ​តាម​អំ​ពេីចិត្ត​។​ បាន​យ៉ាង​សុខ​ស្រួល​នុះឡើយ ដោយឡែក​អាជ្ញាធរ​ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ព្រំដែន​ភូមិសាស្ត្រ​ស្រុក​ពញាក្រែកមិនទាន់​ចាត់វិធានការ​ទប់ទប់ស្កាត់បញ្ហា​នេះ​ទេីប​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ត្រពាំងផ្លុង ឃុំត្រពាំងផ្លុងស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំអំពាវនាវ​ដល់ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឡានសាំយ៉ុងកែទ្រុងដឹកជញ្ជូនធ្យូង ជាច្រើនគ្រឿងចូលតាមច្រកប៉ុស្តិ៍ជ័យ ឃ្លាំងយកទៅលក់នៅ វៀតណាម!

ថ្ងៃទី២៨ខែមករាឆ្នាំ២០២៤ ខេត្តក្រចេះ÷ ប្រភពព័ត៌មានពីប្រជា ពលរដ្ឋ បានឲ្តដឹងថា÷  មាន ឈ្មួញ ឈ្មោះស្រីមុំ ដែលមានឈ្មោះល្បី ល្បាញខាងរកស៊ីដឹកជញ្ជូនបទ ល្មើស ឈើនិងធ្យូងរៀងរាល់យប់មិន ដែលមានសមត្ថកិច្ចណាបង្ក្រាបឡើយ ថ្មីៗនេះប្រជាពលរដ្ឋបានឃើញឡាន ដឹកធ្យូងជាច្រើនគ្រឿងដង្ហែកន្ទុយគ្នា សុទ្ធតែឡានប្រភេទសាំយ៉ុងកែទ្រុង ដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ។ ប្រភពព័ត៌មានបានបន្តថា÷ឡានធ្យូងទាំងនោះពួកឈ្មួញបានដឹងពីចំណុច 105ឃុំកន្ទួត ស្រុកចិត្របូរីខេត្តក្រចេះដាក់ឡានសាំយ៉ុងកែឆ្នៃទ្រុងឆ្ពោះទៅ វៀតណាមតាមច្រកជ័យឃ្លាំងរៀងរាល់យប់មិនក្រោមពី៩ទៅ១២ ឡានយាំយ៉ុងឡើយ។ ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា÷ ឡានដឹកធ្យូងទាំងនោះប្រហែលជា មានការត្រូវរូវគ្នាជាមួយថ្នាក់ដឹកនាំក្នុង ខេត្តទើបធ្យូងដឹកឆ្លងដែនទៅវៀត ណាមគ្មានអ្នកហ៊ានបង្ក្រាប។ ប្រភពបានបន្តឲ្យដឹងទៀតថា÷ច្រក ប៉ុស្តិ៍ដែលដឹកធ្យូងឆ្លងដែនទៅវៀត ណាមបាននោះមានតែប៉ុស្តិ៍ជ័យឃ្លាំង របស់លោកអ៊ាម សុខលីម ប្រធានច្រកនគរបាលអន្តោប្រវេសន៍នេះទេដែលអាចដឹកធ្យូងឆ្លងដែនទៅបាន។ ប្រភពព័ត៌មាន បាន ឲ្យ ដឹងថា÷ ការដែលលោកអ៊ាម សុខលីមប្រធានច្រកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ព្រំដែនច្រកជ័យឃ្លាំងហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត គឺ ដោយសារ អាង មានខ្នងបង្អែក រឹងមាំ ណាស់នៅ ក្នុង វរៈនគរបាលការពារព្រំដែនគោកលេខ619ទើបបើក ឲ្យឈ្មួញ នាំធ្យូងចូលទៅវៀតណាមយ៉ាងអាណាធិបតេយ្យ។ ប្រភពព័ត៌មានបានឲ្យដឹងថា÷ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កន្លែងរោងសិប្បកម្មកែច្នៃឈើអត់ច្បាប់ជាច្រើនស្ថិតនៅចំណុច ភូមិត្រពាំងប្រាសាទ ដែលគេសង្ស័យថា មានការបើកភ្លើងខៀវពីមន្ដ្រីជំនាញ

ថ្ងៃទី២៦ខែមករាឆ្នាំ២០២៤ {ខេត្តឧត្តរមានជ័យ}÷ រោងសិប្បកម្មកែច្នៃឈើ មួយកន្លែង ដែលគេសង្ស័យថា អត់ច្បាប់នៅក្នុងភូមិត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ តែមិនដែលឃើញមានអស់លោកមន្ដ្រីជំនាញទាំងនោះធ្វើការចុះបង្ក្រាបសោះឡើយ គេសង្ស័យថាមានការបើកភ្លើងខៀវពីមន្ដ្រីជំនាញពាក់ព័ន្ធ តាមប្រភពពីប្រជាពលរដ្ឋបាន ឲ្យថា÷រោងសិប្បកម្មជាខ្សែ ស្រឡាយរបស់មេព្រៃទាំងនោះ ទើបបានជាអស់លោក មិនដែលចុះបង្ក្រាប ម្ដងណាឡើយទីតាំងកន្លែងរោងសិប្បកម្មកែច្នៃ ជាច្រើនកន្លែងទាំងនោះឃើញមាន ម៉ាស៊ីនតាបជ្រៀកឈូសឈើតាប់ដុំតូចធំជាច្រើនម៉ែត្រគីប ឈើសន្លឹកមុខកាត់ធំៗជាច្រើនសន្លឹក មានជាងកំពុងធ្វើជាច្រើននាក់ លាន់ឮសម្លេងទ្រហឹងអឹងកងផ្អើលពេញភូមិ ស្ទើរតែបែកក្រដាស ត្រចៀក បែរជាអស់ លោក មេព្រៃ និងអស់លោក មន្ដ្រីជំនាញទាំងនោះធ្វើមិនដឹងមិនឮទៅវិញ។ ប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្រពាំងប្រាសាទ ក្នុងនាមលោកជានាយសង្កាត់រដ្ឋបាលព្រៃឈើ គួរតែធ្វើការចុះបង្ក្រាប ហេតុអ្វីមិនបង្ក្រាប បែជាបណ្ដែតបណ្ដោយឲ្យមាន បទល្មើស សិប្បកម្មកែច្នៃឈើ ធ្វើការបំផ្លាញព្រៃឈើនិងធនធានធម្មជាតិបានយ៉ាងរលូនរាប់ឆ្នាំបែបនេះទៅវិញ។ ប្រជាពលរដ្ឋសូមសំណូមពរដល់រដ្ឋមន្ត្រីស្រសួងកសិកម្ម មេត្តាជួយធ្វើការចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃ ជាច្រើនកន្លែងនេះផង ដោយសារ ប្រជាពលរដ្ឋហួសចិត្តនឹងលោកជ្រៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្រពាំងប្រាសាទ ដែលមិនមានការបង្ក្រាបឬក៏ទប់ស្កាត់សិប្បកម្មកែច្នៃនោះឡើយ ពេលនេះប្រជាពលរដ្ឋសំណូមពរដល់មន្ដ្រីជំនាញថ្នាក់ជាតិ មេត្តាជួយពិនិត្យនិងបង្រាបផងទាន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កាសុីណូ”ធីជីហ្គេនទីង ” ស្ថិតនៅក្បែរច្រកឡាប៉ាខេ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា មណ្ឌលគីរី បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី២៥ខែមករាឆ្នាំ២០២៤ (មណ្ឌលគីរី)÷ប្រភពពីប្រជាពលរដ្ឋស្រុកកែវសីមាបានអោយដឹងថា÷ លោក ង៉ាន់ សារ៉ា វុធ ប្រធានច្រកទ្វារទ្វេភាគី”ឡាប៉ាខេ”និងលោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា រួមទាំងលោក អួង ហេង អធិការដ្ឋាននគរបាលស្រុកកែវសីមា ធូរលុងបើកដៃអោយពលរដ្ឋខ្មែរនិងជន ជាតិវៀតណាមញៀនល្បែងឆ្លងដែនចូលមកដីខ្មែរចូលលេងល្បែងស៊ីសងខុសច្បាប់ ដែលមាន ជល់មាន់. បៀ. អាប៉ោង.យូគីនិងល្បែងច្រើនប្រភេទទៀត បើកបង្កប់នៅក្នុងកាសុីណូ”ធីជីហ្គេនទីង” បើកអោយក្រុមញៀនទាំងនោះចូលលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងកាសុីណូ”ធីជីហ្គេនទីង” នៅក្បែរច្រកឡាប៉ាខេ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុក កែវសីមា ខេត្តមណ្ឌលគិរី រីឯអាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ ។ រាល់ថ្ងៃគេសង្កេតឃើញពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែន ចូលមកដីខ្មែរចេញចូលមក លេងល្បែងសុីសងយ៉ាងច្រើនសន្ធឹកសន្ធាប់ គួរអោយកត់សម្គាល់ខ្លះលក់ទ្រព្យសម្បត្តិគ្មានសល់ចាញ់ឈ្នះរាប់លាន រាប់ពាន់ដុល្លារគ្មានសល់ក្នុងមួយថ្ងៃៗពេលចាញ់ ល្បែងអស់ច្រើនប្រើអំពើហិង្សាដល់ក្រុមគ្រួសារទៀតផង។ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកាសុីណូ “ធីជី ហ្គេនទីង “នោះមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មចោរលួច. ចោរ ឆក់ចោរប្លន់.ចោរគាស់ផ្ទះប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនដើម ចមកើតចេញពីល្បែងសុីសងនេះឯង។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិនឹងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈ កម្មការបង្រ្កាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេស […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រធានមន្ទីរសាធារណការខេត្តកំពង់ ឆ្នាំងលោកឆាយ លាភា បើកដៃឱ្យ ប្រធានជញ្ជីងនិងក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងនៅផ្លូវជាតិលេខ៥ ក្នុងឃុំទឹក ហូត ស្រុករលាបៀរប្រព្រឹត្តអំពើពុក រលួយជិះសេះលែងដៃ..!

ថ្ងៃទី២៤ខែមករាឆ្នាំ២០២៤ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង បើកដៃប្រធានជញ្ជីងនិងក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងនៅផ្លូវជាតិលេខ៥ ក្នុងឃុំទឹកហូត ស្រុករលាបៀរធ្វើផ្ដេសផ្ដាស បើទោះបីជារថយន្តដឹកស្រូវមិនលើសទម្ងន់ ក៏ក្រុមមន្ត្រីនៅស្ថានីយថ្លឹងរថយន្តលើផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំទឹកហូត ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង ហាក់សប្បាយ ចិត្តជាខ្លាំង ព្រោះមើលឃើញរថយន្តដឹកស្រូវទាំងនោះប្រៀបដូចជាសាច់ជ្រូកបីជាន់។ ប្រភពឲ្យដឹងថា លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ឆាយ លាភា មិនដែលគិតថានឹងចាត់វិធានការចំពោះមន្ត្រីរបស់ខ្លួនដែលលូកដៃយកលុយពីឈ្មួញម្ចាស់យាន យន្តឆ្លងកាត់ស្ថានីថ្លឹងរថយន្តនោះឡើយ។ តូចទៅវិញលោកហាក់ដូចជាឃុបឃិតជាមួយពួកមន្ត្រីនៅទីនោះថែមទៀតផង។ ប្រភព​ពីអ្នកដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ផល​កសិកម្ម​ឆ្លង កាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៥ចំណុច​ទឹក​ភូមិ​ល្អក់​ឃុំ​ទឹកហូត ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា ទោះបីពួកគេ​ផ្ទុក​លើស​ទម្ងន់ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ជៀសមិនផុតត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ផងដែរ​។​ បើទោះ បីជាទំនិញ​ឬ​កសិផល​​ផ្សេងៗ ត្រូវបានគោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ​ក្រោម​តុ​និង​លើ​តុ ឲ្យ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ផ្លូវជាតិ​លេខ៥ចំណុច​ខាងលើនោះដដែល។ ប្រធានស្ថានីយថ្លឹងរថយន្តនៅចំណុចខាងលើត្រូវគេអះអាងថា មិនសូវបង្ហាញមុខនោះទេ គឺទុកឲ្យតែកូនចៅចាំលូកដៃសុំលុយពីអ្នករកស៊ីដឹកទំនិញតែប៉ុណ្ណោះ។ ​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៥ចំណុច​ភូមិ​ទឹក​ល្អក់​ឃុំ​ទឹក​ហួត​ស្រុក​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើក ដៃ​ពី​មន្ត្រី​ធំៗ​ ពោលគឺមានការបិទភ្នែកបត់ដុំដៃ ពីលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ឆាយ លាភា។​ ពេល​រថយន្ត​ធំៗ​ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ផ្លូវជាតិ​លេខ៥ចំណុច​ខាង លើ គឺ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ​រថយន្ត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ដឹកជញ្ជូនបារីខុសច្បាប់ទាហានថៃ ស្ទាក់ចាប់បាននៅព្រំដែនស្រះកែវ ខណ:ទំនិញ ចេញតាមច្រករបៀងអូរបីជាន់យ៉ាងអាណាធិបតេយ្យមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់….!

ថ្ងៃ ២១.ខែមករា.ឆ្នាំ២០២៤ {បន្ទាយមានជ័យ}÷ក្រោយល្បីលោកវរសេនីយ៍ទោ រឿង សារិត កងវរ:ការពារព្រំដែន លេខ៥០៣ បើកលំហូរ ទំនិញគេចពន្ធ និងសត្វគោ ពីប្រទេសថៃចូលមកកម្ពុជា យ៉ាងអនាធិប្បតេយ្យ ឥឡូវនេះល្បី រឿងបើកលំហូរបារីគេចពន្ធនាំ ចូលទៅប្រទេសថៃវិញម្ដង។ ជាក់ស្ដែងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កម្លាំងកងពលធំលេខ១១១ នៃកងវរសេនាធំថ្មើរជើងលេខ១១១ កងអនុសេនាធំលេខ១៣០១ របស់កងកំលាំងថៃ បានចុះល្បាត និងត្រួតពិនិត្យតំបន់ទទួលបន្ទុកព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចភូមិលេខ៣ ឃុំណងចាន់ ឃុំណន ម៉ាក់ម៉ុន ស្រុកខុកស៊ុង ខេត្តស្រះកែវ ប្រឈមមុខនិងណងចាន់ អាងសិលា អូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។ ក្រោយពីទទួលព័ត៍មានថាមាន ក្រុមជនសងសង្ស័យបាននិងកំពុងដឹកជញ្ជូនបារីឆ្លងដែនចូលទឹកដីថៃខុសច្បាប់ ចូលតាមផ្លូវព្រៃធម្មជាតិពីប្រទេសកម្ពុជាឆ្លងចូលប្រទេសថៃ ចំណុចភូមិ អូបីជាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានបង្ហាញមុខដើម្បីធ្វើការចាប់ឃាត់ខ្លួនក្រុមឧក្រិដ្ឋជន ប៉ុន្តែឧក្រិដ្ឋជន ទាំងនោះបានធ្វើសកម្មភាពរត់គេចខ្លួនបាត់អស់ភ្លាមៗផងដែរ ដោយបន្សល់នៅ វត្ថុតាង បារី របស់គេជាច្រើនប៊ិច និងដោយភាពងងឹតផងធ្វើឲ្យឧក្រិដ្ឋជនទាំងនោះ គេចខ្លួនចូលមកទឹកដីប្រទេសកម្ពុជាវិញដោយសុវត្ថិភាព។ បន្ទាប់មកកម្លាំងសមត្ថកិច្ចថៃបានត្រួតពិនិត្យវត្ថុតាងដែលជនល្មើសបន្សល់ទុក មុននឹងរត់គេចខ្លួន ការត្រួតពិនិត្យ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

យីហោ”ហ័ងសុឹហូលីដេ”របស់ជន ជាតិចិនកន្លែងល្បែងស៊ីសងហ្គេម បាញ់ត្រីខុសច្បាប់និងល្បែងជាច្រើន ទៀតស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី 21ខែមករាឆ្នាំ2024 (ភ្នំពេញ)៖ ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទន្លេបាសាក់ បានអោយដឹងថា ÷ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែង ជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ”ហ័ងសុឹហូលីដេ” កំពុងតែលូចលាក់បើកលេងយ៉ាងគគ្រឹកគគ្រេងនៅចំណុចចុះពីស្ពានហង្សបត់ឆ្វេងប្រហែលបន្តិច នៅខាងឆ្វេងដៃ ទីតាំងនេះស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបើកអោយក្រុម ញៀនល្បែងចេញចូលលេងយ៉ាងគគ្រឹកគគ្រេងអនាធិបត្តេយ្យមិនខ្លាចអាជ្ញាធរនិងសមត្ថកិច្ចបង្ក្រាប មិនខ្វល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិ បាលនោះឡើយ។ ប្រភពបានបន្តថា ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ”ហ័ងសុឹហូលីដេ” មួយកន្លែងនេះកំពុងបើកដំណើរការយ៉ាងពេញបន្ទុក ខួបប្រាំង ខួបវស្សា គេមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់ និងបង្រ្កាបឡើយ ធ្វើអោយមហាជនរិះគន់ដាក់ ការសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខ្លាចបាត់បង់លាភសក្ការ:និងផលប្រយោជន៍ហើយ មើលទៅទើបមិនហ៊ានបង្រ្កាប។ ប្រភពបានបន្ថែមទៀតថាទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ “ហ័ងសុឹហូលីដេ” ខាងលើនៅតែបន្តបើកអោយក្រុមញៀនល្បែងចេញចូលលេងធម្មតាធ្វើអោយប្រជាពលរដ្ឋរស់ នៅក្បែរនោះមានការព្រួយបារម្ភភ័យខ្លាចអំពីបញ្ហាអសន្តិសុខ សង្គមនិង អំពើចោរកម្ម លួច ឆក់ ប្លន់ គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនជាដើមចមកើតចេញពីល្បែងសុីសងនេះ ឯង។ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទស្នងការនគរ បាល រាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាបល្បែងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតដែលមានទីតាំងខាងលើអោយមានប្រសិទ្ធ ភាពស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃផងទាន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា រៀបចំផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១

មណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃ នាយកនៃនៃព្រះរាជាណាចក្រកម្ពុជា ព្រះញាណរង្សី ឈិន ហន សមាជិកថេរសភាព្រះពុទ្ធសាសនានៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តមណ្ឌលគិរី ព្រះញាណវង្ស សៅរ៍ មុនី អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ិន សុវណ្ណ អគ្គនាយកកិច្ចការសាសនានៃក្រសួងធម្មការនិងសាសនា ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី៣១ ដោយមានការចូលរួមពីគណៈកម្មការគ្រប់វត្ត និងសាសនិកដទៃសរុបប្រមាណ ១៣០អង្គ/នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី។ ឯកឧត្តម ស៊ិន សុវណ្ណ អគ្គនាយកកិច្ចការសាសនានៃក្រសួងធម្មការ និងសាសនា បានផ្ដាំផ្ញើប្រគេន-ជូន អង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៃគណៈសង្ឃនាយកទាំងពីរគណៈ បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រ និងរួមចំណែកការពារសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងឈ្លាសវៃប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងរួមសហការបន្តអនុវត្តយ៉ាងម៉ឹងម៉ាត់នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងមាន់ជល់និងអាប៉ោង របស់តាម៉ៅ និងតា ជូរ ដុះស្លែះ នៅភូមិត្រពាំងសង្កែ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្រ្កាបព្រោះគាត់ មានអំណាច!

ថ្ងៃទី១៩ខែមករាឆ្នាំ២០២៤ ខេត្តកំពង់ធំ÷សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកបារាយណ៍ទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងស្រួល។ មហាជនបានអោយដឹងទៀតថា÷ ទីតាំងជល់មាន់និងអាប៉ោង ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះម៉ៅ និងឈ្មោះតាជួរ ជាជើងខ្លាំងក្នុងការបើកល្បែងសុីសង  ប្រចាំស្រុកបារាយណ៍។ បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា ÷តើអោយពួកគាត់សង្ឃឹមលើលោកមេប៉ុស្តិ៍ មេឃុំត្រពាំងសង្កែ នឹងលោកសួង ថេន អធិការស្រុកបារាយណ៍ស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំទេ ទើបអាចបង្ក្រាបបានមើលទៅ ? ពលរដ្ឋលើកឡើងទៀតថា÷ ម្ចាស់សង្វៀនជល់មាន់ ឈ្មោះម៉ៅ និងតាជួរ នេះបានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។ ពលរដ្ឋបានអោយដឹងបន្ថែមទៀតថា លោកម៉ៅ និងតាជួរ ជាម្ចាស់សង្វៀនខាងលើនេះ ជាមនុស្សពូកែខាងសែនព្រេន ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ខ្លាំងណាស់ ទើបរត់មកជ្រកកោន ជាមួយលោកមេប៉ុស្តិ៍ត្រព្រំងសង្កែ និងលោកសួន ថេនអធិការស្រុកបារាយណ៍ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមហ៊ុនវិនិយោគផូជីង(កម្ពុជា) កំពុងបង្កប់ល្បែងស៊ីសងខុសច្បាប់ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននៅស្ងៀមមិនបង្ក្រាប!

ថ្ងៃទី ១៨ខែមករាឆ្នាំ2024 ភ្នំពេញ÷ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា÷ មានទីតាំងឈ្មោះផូជីង(កម្ពុជា )ក្រុមហ៊ុនវិនិយោគ ដែលបង្កប់ទៅដោយល្បែង សុីសងខុសច្បាប់ គ្រប់ប្រភេទដែលកំពុង បើកឲ្យក្រុមអ្នកញៀនល្បែងចេញចូលលេងយ៉ាងអនាធិបតេយ្យទាំងយប់ ទាំងថ្ងៃ ទីតាំងមួយនេះនៅតាមបណ្តោយផ្លូវ១១៣ ស្ថិតក្នុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។ ប្រភពបានបន្តអោយដឹងថា÷ ទីតាំងបនល្បែង សុីសងខុសច្បាប់គ្រប់ប្រភេទដែលមានស្លាកយីហោ ផូជីង(កម្ពុជា) ក្រុមហ៊ុនវិនិយោគ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងបើកដំណើរការលេងល្បែងសុីសងគ្រប់ប្រភេទគគ្រឹកគគ្រេងយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ ខួបប្រាំង វស្សាតែម្តង គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានណាចុះអនុវត្តច្បាប់ឬទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងនោះអោយប្រសិទ្ធភាពនៅឡើយទេ? ធ្វើឲ្យមហាជនរិះគន់ដាក់ការ សង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានជាអ្នកបើកភ្លើងខៀវអោយបុគ្គលម្ចាស់បនល្បែងបើកលេងបានដោយរលូន មិនរំខានដស់ការបង្រ្កាបរបស់សត្ថកិច្ចឡើយ ។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសល្បែង ស៊ីសងទូទាំងប្រទេស មេត្តាដាក់មន្រ្តីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើនោះផងទាន។ សូមបញ្ជាក់ថាទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនេះមានយីហោផូជីង (កម្ពុជា) ក្រុមហ៊ុនវិនិយោគ ដែលមានទីតាំងខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ […]