ព័ត៌មានជាតិ

ឈ្មួញឈើឈ្មោះរិតដឹកជញ្ជូន​ឈើ​ពី​តំបន់ ព្រៃអភិរក្សព្រៃឡង់យ៉ាង​រលូន​មិនរំខានមន្ត្រីដែនជំរកបរិស្ថាន….!

(ខេត្តក្រចេះ)÷មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា លោក
វ៉ា ថន អភិបាលខេត្ត​ក្រចេះក្នុងការ​បង្ក្រាប​ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ
ពីព្រោះ​លោកដួង ឆាយសាវុត
ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះមិន​
ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក
ជញ្ជូន​ឈើ​ទាំងនោះឡើយ។
ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​បរិស្ថាន
ខេត្តក្រចេះមួយចំនួន​បាន​ឲ្យ​ដឹងថា÷ មន្ត្រីដែនជំរកបរិស្ថានក្នុងតំបន់ព្រៃឡង់ក្នុងខេត្តក្រចេះ ​គិតតែ​ពី​រឿង​ផលប្រយោជន៍លុយពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ប៉ុណ្ណោះ​ ការដែល​មន្ត្រីដែនជំរកបរិស្ថានព្រៃឡង់ប្រចាំ​នៅកំពោតគយធ្វើ​អ្វីៗ​
តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ លោក
សាំង សុខុន ប្រធានដែនជំរកបរិស្ថាន
តំបន់ព្រៃឡង់ ។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តក្រចេះបាន​ឲ្យ​ដឹង​ទៀត ថា បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​បាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ ឈើពីតំបន់ព្រៃអភិរក្សព្រៃឡង់ព្រំប្រទល់ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តកំ
ពង់ធំយ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីដែន
ជំរកបរិស្ថានព្រៃឈើ​ ប្រចាំការនៅទីនោះដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់ចូលហោប៉ៅដូច្នេះហើយ​ទើបឈ្មួញឈ្មោះរិតអាចដឹកជញ្ជូនឈើពីតំបន់អភិរក្សព្រៃឡង់ឆ្លងកាត់មកដល់ភូមិបឹងចារឃុំបឹងចារ ស្រុកសំបូរខេត្តក្រចេះ។

ចំណែកលោកសាំង សុខុនប្រធាន
ដែនជំរកបរិស្ថានព្រៃឡង់ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ឆ្នាំងបាយ និងជាប្រភពចំណូលរបស់ខ្លួន យ៉ាង​ពេញបន្ទុក​ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា÷ ការដែល​មន្ត្រីដែនជំរកបរិស្ថានព្រៃឡង់
ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ រិតនិងបក្សពួក បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន គឺមាន​ការបើក​ដៃ​ពី​សំណាក់​លោកសាំងសុខុនប្រធានដែនជំរកបរិស្ថានព្រៃឡង់ឲ្យឈ្មួញដឹកឈើចេញតាមអំពើចិត្តផងដែរ​។
ដូច្នេះ​លោកវ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង
បរិស្ថានមិនគួរ​មើលរំលង​ភាព​អសកម្ម របស់​ប្រធាន​មន្ទីរ​បរិស្ថាន
ខេត្តក្រចេះនោះទេ​៕

Leave a Reply

Your email address will not be published.