លោកអ៊ាម សុខលីមសប្បាយបើកឲ្យឈ្មួញដឹកធ្យូងនិងឈើព្រៃអុស ខ្នាតឆ្លងដែនទៅវៀតណាម
ថ្ងៃទី28/វិច្ឆិកា/ឆ្នាំ2023
ប្រជាពលរដ្ឋ រស់នៅ តាម តំបន់ ព្រំដែន ខ្មែរ – យួន ក្នុង ឃុំ ក្រញូង សែនជ័យ
ស្រុក ស្នួល បាន ឲ្យ ដឹងថា÷ សព្វថ្ងៃនេះមានឈ្មួញ
ដឹកជញ្ជូនធ្យូង តាម ឡាន
សាំយុងកែឆ្នៃទ្រុងនិងឈើ
ជន្លង់ អុសខ្នាត។ តាមច្រក
ទ្វេរភាគីប៉ុស្តិ៍ជ័យឃ្លាំងរៀង
រាល់យប់យ៉ាងពេញ បន្ទុក
ឈ្មួញ ដឹកជញ្ជូន ធ្យូងមាន
ឈ្មោះចែម៉ុម ដែលមានខ្នង
បង្អែកបងប្អូន ជាមេបញ្ជា
ការរង ប៉េអឹមខេត្តក្រចេះ។
ទើបដឹកឆ្លងដែនបានយ៉ាង
ស្រួលគ្មានអ្នករំខាន ឡើយ
ទន្ទឹម នឹងនេះ មន្ត្រីអាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋាន ក្នុង ស្រុក ស្នួល បាន ឲ្យ ដឹងថា÷ ការដែល លោកអ៊ាម សុខលីមនាយ
ប៉ុស្តិ៍នគរបាព្រំដែន ជ័យ
ឃ្លាំងហ៊ានធ្វើ អ្វីៗ តាម
អំពើ ចិត្ត គឺ ដោយ សារ អាង មាន ខ្នងបង្អែក រឹងមាំ
ក្នុងវរសេនាតូចនគរបាល
ការពារ ព្រំដែន គោកលេខ619 ចាំ ជួយ ការពារ គ្រប់ពេលវេលា ។ ជាក់ស្ដែង ពេល ដែលលោក អ៊ាម សុខលីមឃុប
ឃិត ឲ្យ ឈ្មួញ នាំ ធ្យូង
និងឈើជន្លង់ អុសខ្នាត
យកទៅប្រទេស វៀតណាម
យ៉ាងគំហុក ទើបទុក
ឲ្យ លោកអ៊ាម សុខលីម បង្កើន សកម្ម ភាពពុករលួយ យ៉ាង រលូន។
ដូច្នេះហើយ ទើប មជ្ឈដ្ឋាន នានា អំពាវនាវ ឲ្យ លោកឧត្តមសេនីយ៍ទោអ៊ូ សុបុណ្ណា ស្នងការខេត្តក្រចេះនិងលោកអភិបាលខេត្ត ក្រចេះ ឯកឧត្តម មេត្តាពិនិត្យ ឡើងវិញ ព្រោះ បច្ចុប្បន្ន ឈ្មួញ ដឹកជញ្ជូន
ធ្យូងនិងឈើព្រៃអុសខ្នាតយក ទៅវៀតណាម នៅពេល យប់តាមច្រកទ្វេរ
ភាគីជ័យ ឃ្លាំងដោយគ្មានញញើតនិង ច្បាប់សោះ៕
ពាក់ព័ន្ធព័ត៌មានខាងលើអង្គភាពគេហទំព័រ(www.prk-news.com)យើងខ្ញុំចុះផ្សាយក្នុងនាមស្ថាបនា៕