ព័ត៌មានជាតិ

ល្បែងសុីសងហ្គេមមាន់ជល់ខុស ច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅក្នុងភូមិជីមាន់ឃុំក្រែកបើកលេងយ៉ាងរលូន រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៤
(ខេត្តត្បូងឃ្មុំ)៖ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងឃុំក្រែក
ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ
បានអោយដឹងថា ល្បែងសុីសងហ្គេមមាន់ជល់ខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅភូមិ
ជីមាន់និងភូមិក្រែកកំពុងបើកដំណើរការអោយក្រុមញៀនល្បែងលេងនិងក្មេងៗមិនទាន់គ្រប់អាយុ
ចូលលេងប្រភេទហ្គេម
រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនព្រមទប់ស្កាត់និងបង្រ្កាបនោះទេ!គេសង្ស័យថាជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេដឹង? ទើបមិនព្រមបង្រ្កាប។
ប្រភពបានបន្តថា ទីតាំងហ្គេមមានជល់ខុសច្បាប់ និងល្បែង ជា ច្រើនប្រភេទទៀតដែលបើក អោយ ក្រុមញៀនល្បែងចេញចូលលេងជារៀងរាល់ថ្ងៃ  គេមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់និងបង្រ្កាបក្រុមញៀនល្បែងហ្គេមមាន់ជល់ដែលមកប្រមូលផ្តុំគ្នាចូលទៅលេងល្បែង សុីសងនៅទីតាំងខាងលើនៅឡើយទេ!ប្រហែល ម្ចាស់បនល្បែងសុីសងខុសច្បាប់ទាំងនោះបានផ្តល់ប្រយោជន៍ខែថ្ងៃអោយអស់ទេដឹង?ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនព្រមទប់ស្កាត់និងបង្ក្រាប សោះ!ធ្វើអោយប្រជាពលរដ្ឋរស់នៅមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចយ៉ាងខ្លាំងបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មលួច.ឆក់.ប្លន់.គាស់ផ្ទះគ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារដើម ចមកើតចេញពីល្បែងសុីសងនេះឯង។

ហេតុនេះហើយទើបប្រជាពលរដ្ឋស្នើរសុំដល់ឯកឧត្តម ប៉ែន កុសល្យ
អភិបាលនៃគណះអភិបាលខេត្ត
ត្បូងឃ្មុំទើបមកកាន់តំណែងថ្មី
មេត្តាចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើឲ្យមានប្រសិទ្ធភាពស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួង
មហាផ្ទៃ។

គួររំលឹកផងដែរថាកាលពីថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ២០២២កន្លងទៅសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាលរាជធានី.ខេត្តទាំង ២៥ខេត្ត.ក្រុង. អោយបង្រ្កាបរាល់ល្បែងខុសច្បាប់មិនលើក លែង!បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្ត. ណាមិនហ៊ានទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងនោះទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនឹងបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀត ផង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឃុំក្រែក
បែជាបណ្តែតបណ្ដោយអោយមានល្បែងសុីសងហ្គេមមាន់ជល់ខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងមិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបអោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ៕

Leave a Reply

Your email address will not be published.