ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បាញ់ស្លាប់ភ្លាមៗ បន្ទាប់ពីខឹងម្តាយមីង និង ឳពុកមា ថាចេះអំពើអាបធ្មប់ –!

បាញ់ស្លាប់ភ្លាមៗ បន្ទាប់ពីខឹងម្តាយមីង និង ឳពុកមា ថាចេះអំពើអាបធ្មប់ –!

 ថ្ងៃទី29ខែវិច្ឆិកា 2023

ខេត្តព្រះវិហារ÷ ជនសង្ស័យម្នាក់បានប្រើកាំភ្លើងកែច្នៃបាញ់សម្លាប់ឪពុកមានិងម្តាយមីងខ្លួនឯងដោយសារខឹងថា ចេះអំពើអាបធ្មប់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម នៅចំណុចបុស្សល្ហុងចម្ការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិឆ្មារ ឃុំឆ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ ។

ជនសង្ស័យជាក្មួយឈ្មោះ អាំ ឡាម ភេទប្រុស អាយុ២៩ឆ្នាំ បានប្រើប្រាស់អាវុធកែច្នៃ កាប៊ីន ចំនួន ២ ដើម បាញ់សម្លាប់ទៅលើជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗទាំងពីរនាក់នៅកន្លែងកើតហេតុ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុរឿងបាញ់សម្លាប់នេះជារឿងគំនុំចោទថា២នាក់ប្ដីប្រពន្ធចេះអាបធ្មប់ ក្នុងករណីខាងនេះដែរសមត្ថកិច្ចបានឃាត់ខ្លួនជនល្មើស និងដកហូតបានអាវុធកែច្នៃកាប៊ីនចំនួន ២ដើមផងដែរ។

ក្រោយពីបានឃាត់ខ្លួនជនល្មើសភ្លាមនោះសមត្ថកិច្ចបាននាំខ្លួនជនល្មើសមកសាកសួនិងចងក្រងសុំណុំររឿងបញ្ជូនទៅតុលាការ៕

Leave a Reply

Your email address will not be published.