លោកទុំ ណូ មេគយខេត្តកោះកុងនិងបក្ខពួក ប្រព្រឹត្តអំពើពុករលួយ បើកដៃឲ្យក្រុមឈ្មួញនាំទំនិញ គេចពន្ធគ្រប់ប្រភេទពីប្រទេសថៃចូលកម្ពុជាដោយសេរីមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ 30/11/23 សេចក្តីរាយការណ៍បានឲ្យដឹងថាក្រុមឈ្មួញធំៗបានសម្រុកនាំទំនិញគេចពន្ធ សាំងគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសថៃ តាមច្រកកំពង់ផែ(ផ្លូវទឹក) និងផ្លូវគោក យ៉ាងពេញបន្ទុក យ៉ាងរលូនក្នុងទឹកដីខេត្តកោះកុង យ៉ាងគំហុក ដោយគ្មានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធណាមួយធ្វើការបង្រ្កាបឬទប់ស្កាត់ឡើយ។ តាមសេចក្តីរាយការណ៍ដដែលបានបន្តថា ការនាំទំនិញគេចពន្ធ ចេញមកពីប្រទេសថៃ ឆ្លងចូលមកទឹកដីកម្ពុជាបានយ៉ាងរលូនបែបនេះមកពីមានការបើកដៃនិងឃុបឃិតគ្នាពីសំណាក់លោកទុំ ណូជាមេសាខាគយខេត្តកោះកុងដែលផ្លាស់មកពីខេត្តសីហនុ ទើបក្រុមឈ្មួញ និងអាជីវកររកស៊ីដឹកជញ្ជូនទំនិញចូលពីប្រទេសថៃ ឆ្លងកាត់ខេត្តកោះកុង បានបើមិនដូច្នោះទេក៏សង្ឃឹមថាបាននាំទំនិញបង់ពន្ធ និងគេចពន្ធចូលមកបាននោះ។បើគ្មានការអនុញ្ញាតនិងបើកភ្លើងខៀវពីលោកទុំ ណូ មេគយមានការត្រូវរ៉ូវគ្នានិងសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធតាមច្រកព្រំដែនផ្លូវទឹក និងផ្លូវគោកទេនោះ។ហើយនៅមានក្រុមអាជីវករដែលដឹកទំនិញតាមច្រកផ្សេងៗជាច្រើនឆ្លងកាត់ខេត្តកោះកុង ត្រូវបានកូនចៅលោកទុំ ណូដាក់កុងត្រូលស្ទាក់ចាប់ជម្រិតយកលុយតាមតែទំនើងចិត្តនៅចំណុចឃុំអណ្តូងទឹក ផ្លូវជាតិលេខ៤៨ ស្រុកស្រែអំបិល ដាក់ហោប៉ៅចែកគ្នាយ៉ាងស្ងៀមស្ងាត់ទៀតផង។ បើទោះបីជាយ៉ាងណាក្រុមឈ្មួញនិងអាជីវកររកស៊ីដឹកទំនិញពីប្រទេសនាំគ្នារិះគន់ចំៗថាលោកទុំ ណូក្នុងតួនាទីជាមេសាខាគយខេត្ខេត្តកោះកុង មានអំណាចគ្រប់គ្រងទៅលើការិយាល័យគយជាច្រើនកន្លែងនៅក្នុងដែនសមត្ថកិច្ចប្រមូលពន្ធគយ ដូចជា ច្រកចាំយាម កំពង់ផែស្រែអំបិល កំពង់ផែកែវផុស និងច្រកលួចលាក់តូចៗជាច្រើនទៀតដែលងាយស្រួលក្នុងការប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញដែលរកស៊ីនាំទំនិញចូលពីប្ប្រទេថៃឲ្យកូនចៅធ្វើអ្វីស្រេចតែអំពើចិត្ត លួចបើកឲ្យទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ ចំណីអាហារខូចខូចគុណឲ្យក្រុមឈ្មួញនាំចូលពីប្រទេសសៀមយ៉ាងរលូនដោយគ្មានការឆែកឆេរ និងរឹតបន្តឹងពីមន្ត្រីគយ ដោយសារគេបង់សេវាឲ្យ ដោយមិនចេញវិក័យប័ត្រក៏មាន ប្រមូលលុយដាក់ហោប៉ៅចែកគ្នា យ៉ាងងាយ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ ក្នុង១ខែៗរាប់សិបលានថែមទៀត?។ បើតាមការអះអាងពីមន្ត្រីពាក់ព័ន្ធមួយចំនួនដែលបម្រើកាងារតាមច្រកប្រមូលពន្ធគយបានលួចបង្ហើបឲ្យដឹងថា ទំនិញគេចពន្ធ […]
ព័ត៌មានសន្តិសុខសង្គម
បាញ់ស្លាប់ភ្លាមៗ បន្ទាប់ពីខឹងម្តាយមីង និង ឳពុកមា ថាចេះអំពើអាបធ្មប់ –!
បាញ់ស្លាប់ភ្លាមៗ បន្ទាប់ពីខឹងម្តាយមីង និង ឳពុកមា ថាចេះអំពើអាបធ្មប់ –! ថ្ងៃទី29ខែវិច្ឆិកា 2023 ខេត្តព្រះវិហារ÷ ជនសង្ស័យម្នាក់បានប្រើកាំភ្លើងកែច្នៃបាញ់សម្លាប់ឪពុកមានិងម្តាយមីងខ្លួនឯងដោយសារខឹងថា ចេះអំពើអាបធ្មប់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម នៅចំណុចបុស្សល្ហុងចម្ការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិឆ្មារ ឃុំឆ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ ។ ជនសង្ស័យជាក្មួយឈ្មោះ អាំ ឡាម ភេទប្រុស អាយុ២៩ឆ្នាំ បានប្រើប្រាស់អាវុធកែច្នៃ កាប៊ីន ចំនួន ២ ដើម បាញ់សម្លាប់ទៅលើជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗទាំងពីរនាក់នៅកន្លែងកើតហេតុ។ តាមសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុរឿងបាញ់សម្លាប់នេះជារឿងគំនុំចោទថា២នាក់ប្ដីប្រពន្ធចេះអាបធ្មប់ ក្នុងករណីខាងនេះដែរសមត្ថកិច្ចបានឃាត់ខ្លួនជនល្មើស និងដកហូតបានអាវុធកែច្នៃកាប៊ីនចំនួន ២ដើមផងដែរ។ ក្រោយពីបានឃាត់ខ្លួនជនល្មើសភ្លាមនោះសមត្ថកិច្ចបាននាំខ្លួនជនល្មើសមកសាកសួនិងចងក្រងសុំណុំររឿងបញ្ជូនទៅតុលាការ៕
លោកយឹម វណ្ណៈមេគយចល័តតំបន់៤កាន់តំណែងដុះស្លែនិងបក្ខពួកសហការគ្នាប្រព្រឹត្តអំពើពុករលួយ
លោកយឹម វណ្ណៈមេគយចល័តតំបន់៤កាន់តំណែងដុះស្លែនិងបក្ខពួកសហការគ្នាប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែមួយខែៗ ថ្ងៃទី28សីហាឆាំ2023 មន្ត្រីគយនិងភ្នាក់ងារ គយចល័តតំបន់៤បានឲ្យដឹងថា៖ ចាប់តាំងពីលោក យឹម វណ្ណៈ ទទួលបាន តំណែងជាប្រធានគយចល័តតំបន់៤ គឺលោក យឹម វណ្ណៈ កំពុងឃុបឃិតឲ្យឈ្មួញធំៗ បង់ពន្ធតាមរ បៀបម៉ៅការហើយឈ្មួញទាំង នោះអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញ ខុសច្បាប់កាន់តែចច្រើនឡើងៗគ្រប់បណ្ដាខេត្តនានាចូលចូលខេត្តបាត់ដំបង។ ប្រភពពីនាក់ដឹកទំនិញបានឲ្យដឹងថាសព្វថ្ងៃនេះមានរថយន្តធំៗជាច្រើនគ្រឿងបានដឹកទំនិញពីគ្រប់បណ្ដាខេត្តចូលមកខេត្តបាត់ដំបងក្នុងមួយថ្ងៃៗមិនក្រោមពី 500 គ្រឿងទៅ700គ្រឿងនោះទេហើយឡានដឹកទំនិញទាំងនោះត្រូវបង់ឲ្យគយចល័តតំបន់៤ក្នុងក្នុងរថយន្តនីមួយៗបង់ចន្លោះពី 100 ដុល្លារទៅ 300 ដុល្លារ?ឲ្យទៅគយចល័តតំបន់4ទើបចូល ខេត្តបាត់ដំបងបានដោយសុវត្ថិភាព?។ អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក យឹម វណ្ណៈ មេគយ ចល័តតំបន់៤កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយមន្ត្រីគយ ក្រោមឱវាទ របស់ លោកយឹម វណ្ណៈ អាចគាបសង្កត់ជំរិតយកលុយលើតុក្រោមតុពីក្រុមឈ្មួញតាមអំពើចិត្តរបស់ខ្លួន?។ ហេតុនេះហើយទើបមានការអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោកយឹម វណ្ណៈ មេគយចល័តតំបន់៤ឲ្យបានស៊ីជម្រៅដើម្បីកុំឲ្យមន្ត្រីគយរូបនេះនិងបក្ខពួកឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តទៀត។ ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយមួយចំនួនគយចល័តតំបន់៤បានឲ្យដឹងថា ចាប់តាំងពីលោក យឹម វណ្ណៈ ត្រូវបានតែងតាំងជាប្រធានគយចល័តតំបន់៤ រួចមកគឺមន្ត្រីគយរូបនេះប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពខ្លះបានលើកឡើងថា ដោយសារលោក យឹមវណ្ណៈ […]
លោកអ៊ាម សុខលីមសប្បាយបើកឲ្យឈ្មួញ ដឹកធ្យូងនិងឈើព្រៃអុស ខ្នាតឆ្លងដែនទៅវៀតណាម
លោកអ៊ាម សុខលីមសប្បាយបើកឲ្យឈ្មួញដឹកធ្យូងនិងឈើព្រៃអុស ខ្នាតឆ្លងដែនទៅវៀតណាម ថ្ងៃទី28/វិច្ឆិកា/ឆ្នាំ2023 ប្រជាពលរដ្ឋ រស់នៅ តាម តំបន់ ព្រំដែន ខ្មែរ – យួន ក្នុង ឃុំ ក្រញូង សែនជ័យ ស្រុក ស្នួល បាន ឲ្យ ដឹងថា÷ សព្វថ្ងៃនេះមានឈ្មួញ ដឹកជញ្ជូនធ្យូង តាម ឡាន សាំយុងកែឆ្នៃទ្រុងនិងឈើ ជន្លង់ អុសខ្នាត។ តាមច្រក ទ្វេរភាគីប៉ុស្តិ៍ជ័យឃ្លាំងរៀង រាល់យប់យ៉ាងពេញ បន្ទុក ឈ្មួញ ដឹកជញ្ជូន ធ្យូងមាន ឈ្មោះចែម៉ុម ដែលមានខ្នង បង្អែកបងប្អូន ជាមេបញ្ជា ការរង ប៉េអឹមខេត្តក្រចេះ។ ទើបដឹកឆ្លងដែនបានយ៉ាង ស្រួលគ្មានអ្នករំខាន ឡើយ ទន្ទឹម នឹងនេះ មន្ត្រីអាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋាន ក្នុង ស្រុក ស្នួល បាន ឲ្យ […]
កាសុីណូកាឡាក់សុីជ្រៃធំ បើកឲ្យពលរដ្ឋខ្ម្មែរចូលលេងល្បែងជល់មាន់ខុសច្បាប់យ៉ាងអានាធិបតេយ្យ
កាសុីណូកាឡាក់សុីជ្រៃធំ បើកឲ្យពលរដ្ឋខ្ម្មែរចូលលេងល្បែងជល់មាន់ខុសច្បាប់យ៉ាងអានាធិបតេយ្យ ខេត្តកណ្តាល: ក្រុមរអ្នកញៀនល្បែង ទាំងអ្នកមានធនធានច្រើន និងអ្នកមានធនធានតិចតួចមកពីគ្រប់ទិសទី បាននាំគ្នាសម្រុកចូលទៅលេងល្បែងជល់មាន់ បៀរ និងអាប៉ោង ដោយខុសច្បាប់យ៉ាងគគ្រឹកគគ្រេងនៅក្នុងកាសុីណូកាឡាក់សុីជ្រៃធំ ដែលស្ថិតនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំដែនប្រទេសវៀតណាម ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនខ្ចីអើពើក្នុងការចាត់វិធានការផ្លូវច្បាប់ទៅលើម្ចាស់កាសុីណូ និងអ្នកញៀនល្បែងជាពលរដ្ឋខ្មែរសោះឡើយ។ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំពៅពូន បានឲ្យដឹងថា៖កាសុីណូកាឡាក់សុីជ្រៃធំបានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ ហើយក៏មិនដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចជំនាញខេត្តកណ្តាល ចុះទៅទប់ស្កាត់ឬហាមឃាត់ដើម្បីកុំឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងម្តងណាសោះឡើយ បើទោះបីជាដឹងថា កាសុីណូមួយនេះមិនបានអនុវត្តតាមកិច្ចសន្យារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាសេចក្តីណែនាំរបស់នាយកដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃក៏ដោយ។ សេក្តីរាយការណ៍ពីពលរដ្ឋខាងលើឲុ្យដឹងទៀតថា ក្នុងមួយថ្ងៃៗ ពួកគាត់ឃើញរថយន្ត និងម៉ូតូរបស់ក្រុមអ្នកញៀនល្បែងជនជាតិខ្មែររាប់សិបគ្រឿងសម្រុកចូលទៅលេងភ្នាល់ល្បែងជល់មាន់ បៀរ អាប៉ោង នៅក្នុងកាសុីណូកាឡាក់សុីជ្រៃធំ ដោយគ្មានការរំខានពីសមត្ថកិច្ចឡើយ ដែលធ្វើឲ្យមានមន្ទិលចំពោះការមិនអនុវត្តច្បាប់របស់អាជ្ញាធររដ្ឋបាលខេត្តកណ្តាល ឬមួយថាមានមានអំណាចតិចជាងម្ចាស់កាសុីណូក៏ថាបាន។ល។ បើតាមប្រភពឲ្យដឹងថា មានមេការធំ២នាក់ជាអ្នកមើលការខុសត្រូវលើសង្វៀនជល់មាន់ក្នុងកាសុីណូកាឡាក់សុីជ្រៃធំនេះ គឺម្នាក់ឈ្មោះសុវណ្ណ និងម្នាក់ទៀតឈ្មោះញ៉ ជំនាញខាងគៀងគរពលរដ្ឋខ្មែរពីគ្រប់ទិសទីឲ្យចូលទៅលេងភ្នាល់ល្បែងជល់មាន់នៅក្នុងកាសុីណូមួយនេះ ដោយធានានូវសុខសុវត្ថិភាពថា គ្មានសមត្ថកិច្ចណាហ៊ានទៅរំខានឬបង្ក្រាបឡើយ ឈ្មោះសុវណ្ណ និងឈ្មោះញ៉នេះជាអ្នកមើលការខុសត្រូវ ឲ្យជ្រៃធំ។ ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំពៅពូនរិះគន់ថា មិនគួរណាអាជ្ញាធរខេត្ត និងសមត្ថកិច្ចជំនាញពាក់ព័ន្ធខេត្តកណ្តាល បណ្តែតបណ្តាយឲ្យពលរដ្ឋខ្មែរចូលលេងភ្នាល់ល្បែងសុីសងជល់មាន់ បៀរ អាប៉ោងខុសច្បាប់យ៉ាងឡើយ៕
ឯកឧត្តម រដ្ឋមន្រ្តីក្រសួង ព័ត៌មាន លើកទឹកចិត្តដល់ក្រុមកីឡាករអុំទូកទាំងអស់ ត្រូវបន្តហ្វឺកហាត់និងថែរក្សាសុខភាពដើម្បីទទួលបានជ័យជំនៈ
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ក្រុមកីឡាករអុំទូកទាំងអស់ ត្រូវបន្តហ្វឺកហាត់និងថែរក្សាសុខភាពដើម្បីទទួលបានជ័យជំនៈក្នុងការប្រកួត ថ្ងៃទី 25ខែវិច្ឆិកាឆ្នាំ 2023 ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌ មានបានលើក ទឹកចិត្តដល់ក្រុមកី ឡាករអុំទូកទាំងអស់ ត្រូវបន្តហ្វឺកហាត់ឱ្យបានល្អបន្ថែមទៀត រួមជាមួយនឹងការថែរក្សាសុខភាព ដើម្បីទទួលបានជ័យជម្នះនៅក្នុងការប្រកួត ក្នុងព្រះរាជពិធីបុណ្យអុំទូក ។ ការជំរុញបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសអញ្ជើញទៅជួបសំណេះសំ ណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិ ឫទ្ធិនាគរាជសំណាងសែនជ័យ មកពីវត្តមហាមង្គល មហាសៀក ស្ថិត នៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានចំណុះទូកចំនួន ៧៦ នាក់ សរុបរួមទាំងកីឡាករបម្រុងនិងថ្នាក់ដឹកនាំ គណៈកម្មការទូក ចំនួន ១០០ នាក់ ដែលបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបាននាំយកឯកសណ្ឋាន រួមទាំងគ្រឿងឧប ភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីគាំទ្រឧបត្ថម្ភចំណុះទូក និងដើម្បីចូលរួមប្រណាំងប្រកបដោយជោគជ័យ ។ ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី […]
ឯកឧត្តម នេត្រ ភក្ត្រា ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាការផ្លាស់ប្តូរឥរិយាបថប្រជាជនអោយយល់ដឹងអំពីព័ត៌មានក្លែងក្លាយដែលជាកិច្ចការងារដ៏សំខាន់ !!!
ឯកឧត្តម នេត្រ ភក្ត្រា ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាការផ្លាស់ប្តូរឥរិយាបថប្រជាជនអោយយល់ដឹងអំពីព័ត៌មានក្លែងក្លាយដែលជាកិច្ចការងារដ៏សំខាន់ !!! ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារនីតិកម្មក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួង ព័ត៌មាន បានបញ្ជាក់ថា ឯកឧត្តមនឹងដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងក្របខណ្ឌ សិទ្ធិទទួលបានព័ត៌មាន ,គុណភាពព័ត៌មាន,និងសុវត្ថិភាពព័ត៌មាន, ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគួសបញ្ជាក់បន្ថែមថា យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនេះ គឺជាការផ្លាស់ប្តូរឥរិយាបថប្រជាជនអោយយល់ដឹងអំពីព័ត៌មានក្លែងក្លាយដែលជាកិច្ចការងារដ៏សំខាន់ ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនដែរថា ប្រទេសកម្ពុជា បានត្រៀមធ្វើការចែករំលែកនូវបទពិសោធន៍ទាក់ទងការប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយប្រទេសជប៉ុន តាមប្រពន្ធ័អនឡាញ នាពេលខាងមុខនេះ ៕
អាវុធហត្ថរាជធានីភ្នំពេញ បានត្រៀមកម្លាំង និងមធ្យោបាយគ្រឿងបំពាក់សម្ភារៈសម្បូរបែប ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!
អាវុធហត្ថរាជធានីភ្នំពេញ បានត្រៀមកម្លាំង និងមធ្យោបាយគ្រឿងបំពាក់សម្ភារៈសម្បូរបែប ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក! ថ្ងៃទី 23ខែវិច្ឆិកា 2023 នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូចផងដែរ ដែលកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់ នាយ-នាយរងអាវុធហត្ថ ដែលត្រូវទទួលដឹកនាំតាមបណ្តាគោលដៅទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព […]
មេគយចល័តច្រករបៀងព្រំដែនថ្នាធ្នុង់ គាបសង្កត់ពីប្រជាពលរដ្ឋ និងអាជីវករតូច តាចចដឹកជញ្ជួនកសិផលចេញពីស្រុកយួនចូលខ្មែរ តាមអំពើចិត្ត
មេគយចល័តច្រករបៀងព្រំដែនថ្នាធ្នង់ គាបសង្កត់ពីប្រជាពលរដ្ឋ និងអាជីវករតូច តាច ដឹកជញ្ជួនកសិផលចេញពីស្រុកយួន ចូលខ្មែរ តាមអំពើចិត្ត ! ចេញផ្សាយ ថ្ងៃទី 21/11/2023 ស្វាយរៀង ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋ ក៍ដូចជាអាជីវករដឹកជញ្ជូនស្រូវពូជ លួសសំណាញ់ដែក ស៊ីម៉ង់ត៍យកមកធ្វើផ្ទះលក្ខណៈគ្រួសារក្នុងស្រុក ចេញពីស្រុកយួនចូលខ្មែរ រីឯមេគយចល័តច្រករបៀងព្រំដែនថ្នាធ្នង់ គាបសង្កាត់ ដល់ពួកគាត់រកសុីសល់កម្រៃតិចទូចបំផុត។ ក្រុមអាជីវករក៍ដូចជាឈ្មួញ ក្នុងខេត្តស្វាយរៀង ដឹកជញ្ជូន ស្រូវពូជ ស៊ីម៉ង់ត៍ លួសសំណាញ់ដែកភ្នែកគ្រួច និងទំនិញផ្សេងៗ ចេញពីស្រុកយួន ចូលមកខ្មែរ តាមច្រករបៀងព្រំដែនថ្នាធ្នង់ ត្រូវបានមេគយចល័តច្រករបៀងព្រំដែនថ្នាធ្នង់ទារឡេីងថ្លៃខុសរាល់សព្វដង ធ្វេីឲ្យពួកគាត់រកសុីមានផលវិបាកកាន់តែខ្លាំង។ ដូច្នេះឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ទេីបឡេីងកាន់តំណែង ថ្មី និងលោក ពេជ្រ វិរះ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មិនគួរបណ្ដែតបណ្ដោយឲ្យលោក នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនថ្នាធ្នង់ និងស្ថាប័នពាក់ពន្ធជាច្រើនកន្លែងអង្គុយចាំយកលុយ យ៉ាងសុខស្រួលបំផុត ធ្វេីឲ្យប្រជាពលរដ្ឋ និងពួកអាជីវករ ព្រមទាំងឈ្មួញក្នុងខេត្តស្វាយរៀង ប្រឈមរកសុីជួបបញ្ហាលំបាកគ្រប់បែបយ៉ាង។ […]
សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បន្តចែកអំណោយជូនពលរដ្ឋងាយរងគ្រោះ៣៤៨គ្រួសារ មកពី ៦ឃុំ ក្នុងស្រុកអូររាំងឪ
សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បន្តចែកអំណោយជូនពលរដ្ឋងាយរងគ្រោះ៣៤៨គ្រួសារ មកពី ៦ឃុំ ក្នុងស្រុកអូររាំងឪ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបន្តចុះសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនដល់ជនងាយរងគ្រោះបំផុតចំនួន ៣៤៨គ្រួសារ មកពី ៦ឃុំ រួមមាន ៖ ឃុំគងជ័យ អំបិលតាពក មៀន ដំរិល ទួលសុភី នៅក្នុងបរិវេណសាលាអនុវិទ្យាល័យ ចំការស្បូវ ក្នុងភូមិថ្មីកណ្ដាល ឃុំព្រះធាតុ ស្រុក អូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងពិធីចែកអំណោយមនុស្សធម៌នោះដែរ ក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត សមាជិកសមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ថ្នាក់ដឹកនាំនិងសមាជិកសាខាកាកបាទក្រហមខេត្ត ប្រធានអនុសាខាកាកបាទក្រហមស្រុក និងប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍របស់សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើការសួរសុខទុក្ខ ដោយក្តីបារម្ភនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ […]