ថ្ងៃទី១១ខែតុលាឆ្នាំ២០២៤ (ខេត្តព្រៃវែង )÷ តាមប្រភពពីក្រុមឈ្មួញ និងអាជីវករព្រមទាំង ប្រជាពលរដ្ឋ ដែលដឹកជញ្ជូនស្រូវទៅលក់ឲ្យឈ្មួញយួន តាមច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច បានឲ្យដឹងថា ទល់តែបង់លុយ ទៅឲ្យសមត្ថកិច្ចពាក់ព័ន្ធច្រកនេះ ទេីបអ្វីៗ ប្រព្រឹត្តទៅយ៉ាងរលូន ។ រីឯខាងភាគីយួនបានតម្រូវឲ្យឈ្មួញ អាជីវករនិងពលរដ្ឋខ្មែរ ដឹកជញ្ជូនស្រូវឡើងស្ពានទៅទម្លាក់ស្រូវលក់នៅទឹកដីយួន តាមព្រំដែនដែលធ្វើឲ្យ ខាតពេលវេលាយ៉ាងច្រើន ហើយត្រូវបង់លុយ សម្រាប់ខាងសមត្ថកិច្ចភាគីខ្មែរទៀតផង។ ប្រភពពីក្រុមឈ្មួញ ដឹកជញ្ជួនស្រូវយកទៅលក់ឲ្យឈ្មួញវៀតណាម បានឲ្យដឹងទៀតថា ឈ្មួញខែ្មរចំណាយក្នុងមួយជេីងៗ អស់ចាប់ពី៣០០០០០រៀល ទៅ ៣៥០០០រៀល ទៅលេីសមត្ថកិច្ចពាក់ព័ន្ធច្រកនេះផងដែរ។ បញ្ហាដែលលោក មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិព្រំដែនបន្ទាយចក្រីហ៊ានធ្វើអ្វីៗតាមអំពេីចិត្ត ប្រហែលជាអាងខ្នងបង្អែករឹងមាំនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាំជួយបិទបាំងរឿងអាស្រូវពុករលួយ ទេីបរក្សាតំណែងរហូតដល់បច្ចុប្បន្ន។ ថ្មីៗនេះក្រុមឈ្មួញ អាជីវករនិងប្រជាពលរដ្ឋ ដែលដឹកជញ្ជូនស្រូវទៅលក់ ឲ្យឈ្មួញយួនតាមច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានអំពាវនាវឲ្យ លោក សួន ម៉ាលីន អភិបាលខេត្តព្រៃវែង ចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់មន្ត្រីគយនិងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកនេះជាបន្ទាន់។ ទន្ទឹមនឹងនេះក៏មានសេចក្តីអំពាវនាវឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធពិនិត្យឡើងវិញជាបន្ទាន់ផងដែរ ព្រោះការនាំចេញផលិតផលកសិកម្មទៅលក់នៅក្រៅប្រទេស មិនតម្រូវឲ្យមានការបង់លុយឡើយ។ ប្រភពពីក្រុមឈ្មួញ និងអាជីវករ ព្រមទាំង ប្រជាពលរដ្ឋ […]
Author: prkadmin
លោក ទន់ ចាន់ធី មេគយចល័តតំបន់២ នៅជិតឃុំរំចេក ស្រុកព្រះស្ដេច ប្រេីជនសុីវិល និងពង្រាយមន្ត្រីគយ គ្រប់ច្រកល្ហក អង្គុយចាំរាប់ក្បាលឡានក្រុមឈ្មួញដឹកទំនិញពីព្រំដែននានា ឲ្យចូលបង់លុយតាមការកំណត់ របៀបពុករលួយជិសេះលែងដៃ…!
ថ្ងៃទី០៩ខែតុលាឆ្នាំ២០២៤ ប្រភពពីក្រុមអាជីវករ ក៏ដូចជាអ្នករកស៊ីដឹកទំនិញស្របច្បាប់និងទំនិញគេចពន្ធជាច្រើនប្រភេទឆ្លងដែន ចេញចូលពីប្រទេសវៀតណាមមកកម្ពុជា បានបង្ហើបថា ចាប់តាំងពី លោក ទន់ ចាន់ធី ចូលកាន់តំណែងភ្លាមជាប្រធានស្នាក់ការតំបន់២ បង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធនោះមកគឺលោកបានប្ដូរប្រព័ន្ធបង់លុយខុសពីមុនក្នុងបំណងរក្សាការសម្ងាត់កុំឱ្យបែកធ្លាយដល់អ្នកកាសែត ដោយបានកំណត់ឱ្យអាជីវករទៅបង់លុយដាក់ខែផ្ទាល់ខ្លួន ឬទំនាក់ទំនងតាមទូរសព្ទផ្ទាល់ខ្លួន។ ប្រភពដដែលបានឲ្យដឹងថា កាលពីជំនាន់លោក ខៀវ សារឿន ជាប្រធានស្នាក់ការតំបន់២ គឺមានការកំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវដែរនិងបង់តាមផ្ទះផ្ទាល់ ប៉ុន្តែមិនច្រើន ហើយក៏មិនតឹងតែងដូចលោក ទន់ ចាន់ធី ហើយលោកក៏បានរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី ដោយគាបយកលុយពីអាជីវករ អ្នកដឹកទំនិញពីវៀតណាមចូលខ្មែរច្រើនជាងមុន ជាហេតុនាំឱ្យពួកគាត់រកប្រាក់ចំណេញលែងបាន។ សម្រាប់រថយន្តធុនតូច ក្នុង១ជើងៗចំនួន ២០ម៉ឺនរៀលជាកំហិត, រថយន្តធុនមធ្យមយកចាប់ពី ៣០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល ក្នុង១ជើង, រថយន្តធុនធំ យកចាប់ពី៥០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀលក្នុង១ជើង។ ជាមួយគ្នានោះ បើសម្រាប់រថយន្តដឹកទំនិញសំខាន់ៗដូចជាគ្រឿងដែក គ្រឿងម៉ាស៊ីន ចេញពីវៀតណាម ចូលមកខ្មែរឆ្លងកាត់ផ្លូវជាតិលេខ១ គឺកំណត់យករហូតដល់រាប់រយ រាប់ពាន់ដុល្លារឯណោះក្នុង១ជើងៗ ហើយការបង់លុយទាំងនោះ មិនដែលមានក្រដាសស្នាម ឬចុងសន្លឹក បង្កាន់ដៃបង់ពន្ធចូលរដ្ឋអ្វីទេ។ ទោះជាយ៉ាងណាក៏ដោយរាល់ថ្ងៃនេះគេសង្កេតឃើញថាក្រុមឈ្មួញជាច្រើនអ្នកមានទាំងខ្នាតតូច និងខ្នាតធំ បាននាំគ្នាសម្រុកដឹកជញ្ជូនទំនិញផ្សេងៗដូចជាគ្រឿងដែករឿងជ័រអីវ៉ាន់ចាប់ហួយបន្លែផ្លែឈើចេញពីវៀតណាមចូលមកកម្ពុជា ដោយកិច្ចពន្ធ និងបង់ពន្ធមិនគ្រប់តាមច្រកទ្វារព្រំដែននានាទាំងថ្ងៃទាំងយប់ ដឹកគ្មានឈប់ឈរជាហេតុធ្វើឲ្យសមត្ថកិច្ចជំនាញដេកចាំទទួលផលស្រាប់ៗយ៉ាងច្រើនសន្ធឹកសន្ធាប់ជាថ្នូមិនបង្ក្រាបទំនិញគេចពន្ធ […]
លោក អូន ព័ន្ធមុនីរ័ត្ន គួរដាក់មន្រ្តីជំនាញក្រោមឱវាទ ចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច មេគយតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បេីកដៃឲ្យឈ្មួញគ្រាក់ៗ នាំទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីថៃចូលមកខ្មែរទាំងយប់ទាំងថ្ងៃ មិនញញើត.!
ថ្ងៃទី០៥ខែតុលាឆ្នាំ២០២៤ (ខេត្តបាត់ដំបង)÷ អំណាចលោក កោះ និច្ច មេគយតំបន់អូររំដួល ស្រុកភ្នំព្រឹកបេីកដៃឲ្យឈ្មួញគ្រាក់ៗ នាំទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដឹកជញ្ជូនចេញពីថៃចូលមកខ្មែរទាំងយប់ទាំងថ្ងៃ នៅច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លោក កោះ និច្ច ប្រធានស្នាក់ការគយ ត្រូវគេសង្ស័យថា ជាអ្នកបេីកដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធ និងទំនិញផ្សេងៗជា ច្រើនប្រភេទគេចពន្ធ ឬបង់ពន្ធមិនគ្រប់ទាំង យប់ទាំងថ្ងៃ។ មន្ត្រីមានសមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួល ឲ្យដឹងថាលោក កោះ និច្ច បាននឹងកំពុងបណ្ដែតបណ្ដោយ ឃុបឃិតគ្នាជាប្រពន្ធ័ ជាមួយក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជា។ ទំនិញគ្រប់ប្រភេទដែលឆ្លង ដែនតាមច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះឡើយ ដូច្នេះគេមិនដឹងថាតើអ្វីដែលឈ្មួញបាននាំចូលនោះទេ។ បញ្ហានេះគឺជាហានិភ័យដ៏ធ្ងន់ធ្ងរមួយដែលថ្នាក់ដឹកនាំមិនគួរមើលរំលងឡើយ។ ប្រភពពីមន្ត្រីបង្ហេីបថា ច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក គេសង្កេតឃើញ លោក កោះ និច្ច ប្រធានស្នាក់ការគយ ត្រូវគេសង្ស័យថា ជាអ្នកបើកដៃឲ្យក្រុមឈ្មួញនាំទំនិញចូលទៅប្រទេសថៃ, ពីប្រទេសថៃ ចូលមកកម្ពុជាមានច្រើនប្រភេទដូចជា ដូចជា ជី, ស្រាបៀរ, ប្រេងឆា, ទឹកក្រូច ទឹកផ្លែឈើគេចពន្ធ និងទំនិញផ្សេងៗជា ច្រើនប្រភេទ មិនបង់ពន្ធ […]
វត្តអារាមដែលមានការខ្វះខាតនៅខេត្តមណ្ឌលគិរីចំនួន ៩វត្ត ទទួលអំណោយដែលជាសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
(មណ្ឌលគិរី)៖ ដោយពិនិត្យមើលស្ថានភាពទូទៅនៅតាមទីអារាមក្រោយពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ជា ណារ៉េត រដ្ឋលេខាធិការ តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងសែនមនោរម្យ បានអញ្ជើញចុះសួរសុខទុក្ខមន្ត្រីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ និងនាំយកអំណោយដែលជាសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រះគេនជូនព្រះសង្ឃចំនួន ៩វត្ត ក្នុងខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ឯកឧត្តម ជា ណារ៉េត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ។ ឯកឧត្តម បញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា […]
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក
មណ្ឌលគិរី៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ កាលពីពេលថ្មីៗនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ដមណ្ឌលគិរី និងក្រុមគ្រួសារ ពិសេសកងកម្លាំងនគរបាលការពារព្រំដែន កំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ក្នុងការបម្រើប្រជាពលរដ្ឋ ពិសេសធានាដល់សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម។ បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង […]
ប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅផ្លូវជាតិលេខ1ភូមិក្រសារជេទឃុំរំចេកស្រុកព្រះស្ដេចខេត្តព្រៃវែងនិងបក្សពួកសហការគ្នាប្រព្រឹត្តអំពើពុករលួយពេញបន្ទុកមិនញញើតអ្វីទាំងអស់អាងខ្នងប្រធានមន្ទីរខេត្តព្រៃវែង …!
ថ្ងៃទី០៣ខែតុលាឆ្នាំ២០២៤ ស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទឃុំរំចេកស្រុកព្រះស្ដេចខេត្តព្រៃវែង ថ្លឹងទាំងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេកស្រុកព្រះស្ដេចថាឡានក៏ថ្លឹង, លុយក៏ថ្លឹង ទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តឃុំរំចេកស្រុកព្រះស្ដេច រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបី្បជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ងន់ក៏មន្រ្តីនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត រំចេកនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបី្បជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ៕
តំបន់ព្រំដែនកម្ពុជា-វៀតណាម ភូមិសាស្ត្រខេត្តមណ្ឌលគិរី បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ល្អប្រណិតមួយ ដែលភ្ញៀវចាប់ផ្ដើមពេញនិយមទៅទស្សនាកម្សាន្ត
មណ្ឌលគិរី៖ តំបន់ព្រំដែនកម្ពុជា-វៀតណាម ភូមិសាស្ត្រខេត្តមណ្ឌលគិរី បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ល្អប្រណិតមួយ ដែលភ្ញៀវចាប់ផ្ដើមពេញនិយមទៅទស្សនាកម្សាន្ត ទាំងភ្ញៀវមកពីបណ្ដារាជធានីខេត្តនានា និងភ្ញៀវទេសចរពីទីរួមខេត្តមណ្ឌលគិរីផ្ទាល់ ព្រោះទីនោះពោពេញទៅដោយសក្ដានុពលធម្មជាតិដ៏សម្បូរបែប បង្កើតជាជម្រើសកម្សាន្តជាច្រើនសម្រាប់អ្នកទេសចរជាតិនិងអន្តរជាតិ ។ ជាក់ស្ដែងនៅថ្ងៃទី២៣ កញ្ញា ២០២៤ ក្រុមរថយន្តOff Roadគោព្រៃមណ្ឌលគិរី បានដឹកនាំក្បួនរថយន្តជាច្រើនគ្រឿងធ្វើដំណើរទៅកម្សាន្ត និងពិនិត្យបង្គោលព្រំដែនកម្ពុជាវៀតណាម ភូមិសាស្ត្រស្រុកពេជ្រាដា នៃខេត្តមណ្ឌលគិរី ។ ដំណើរកម្សាន្តឆ្លុះបង្ហាញឲ្យឃើញពីសក្ដានុពលធម្មជាតិយ៉ាងទាក់ទាញ ជាមួយនិងវិធានការពារសុវត្ថិភាពជូនភ្ញៀវទេសចរយ៉ាងល្អពីសំណាក់កងកម្លាំងការពារព្រំដែននៅទីនោះ ។ លោក ទូច រស្មី ប្រធានក្រុមរថយន្ត Off Road គោព្រៃមណ្ឌលគិរី បានអំពាវនាវឲ្យអ្នកទេសចរដែលមកកម្សាន្តខេត្តមណ្ឌលគិរី គួរសាកល្បងមកកម្សាន្តតាមបន្ទាត់ព្រំដែន ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ព្រោះតំបន់នេះពោពេញទៅដោយ តំបន់ទេសចរណ៍ធម្មជាតិជាច្រើន និងមានជម្រើសសម្រាប់ការកម្សាន្តគួរឲ្យចាប់អារម្មណ៍ ។ លោកបន្តថា ក្នុងដំណើរកម្សាន្តមកកាន់ទីនេះ ភ្ញៀវអាចចូលទៅកម្សាន្តនៅទឹកជ្រោះប៊ូស្រា បន្ទាប់មកបានឆ្លងកាត់តំបន់ទេសចរណ៍ភ្នំណាមលៀរ ដ៏ល្អឯក ដែលជាភ្នំថ្មម៉ាបធំបំផុតរបស់ខេត្តមណ្ឌលគិរី និងស្រស់ស្អាតខ្លាំង ។ មិនតែប៉ុណ្ណោះតាមដងផ្លូវហ៊ុព័ទ្ធទៅដោយធម្មជាតិព្រៃឈើយ៉ាងស្រស់បំព្រង ផ្លូវក្រវ៉ាត់ព្រំដែនមានការស្ថាបនាជាប្រភេទផ្លូវក្រួសក្រហមធំទូលាយ មិនពិបាកធ្វើដំណើរ ដែលធ្វើឲ្យភ្ញៀវទេសចរនឹងប្លែកភ្នែក ប្លែកអារម្មណ៍ ។ ទន្ទឹមនេះដែរចំពោះក្រុមអ្នកទេសចររថយន្តOff Raod ដែលចូលចិត្តបើករថយន្តឆ្លងកាត់ឧបសគ្គ […]
មេគយខេត្តព្រះសីហនុលោក សុំ សុវណ្ណារិទ្ធកាន់តំណែងយូរឆ្នាំកំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលតាមលំហរសមុទ្រយ៉ាងពេញបន្ទុកសប្បាយរីករាយ.ប្រមូល លុយ!
ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៤ (ខេត្តព្រះសីហនុ)÷ថ្មីៗនេះមាន ប្រភពពីអាជីវករបានអោយដឹងថា លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហតាមលំហរសមុទ្រ តើនរណាមិននិយាយថា មេគយខេត្តព្រះសីហនុត្រូវប៉ាន់ជាងគេ? ត្រូវប៉ាន់ព្រោះមានច្រកចេញចូលច្រើនហើយមានសុវត្ថិភាព។ដោយមិនខ្លាចឈ្មួញរត់គេចតាមច្រកណាផ្សេងទៀតឡើយ។ ហេតុដូច្នេះហើយបានជាគេនិយាយថាលោក សំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុកំពុងកាក់កបជាចំហ ហើយក៏ជាប្រភពចំណូលហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។ ដោយសារតែជាប្រភពចំណូលសម្រាប់ថ្នាក់ដឹកនាំនេះហើយ ទើបបានជាគ្មាននរណាសួរនាំរឿងលោក សំ សុវណ្ណារិទ្ធ នោះទេ បើទោះបីជាមានបញ្ហាបែកធ្លាយភាពមិនប្រក្រតីឬអំពើពុករលួយជាច្រើនក៏ដោយ។ ប្រភពបានឲ្យដឹងថា ទាំងច្រកកំពង់ផែអន្តរជាតិក៏ដូចជាច្រកទំនប់រលកជាដើមនោះលោក សំ សុវណ្ណារិទ្ធ ក៏ដូច ជាលោក ណុប សំអាន មិនចាំបាច់ប្រចាំការនៅកន្លែងធ្វើការគ្រប់ពេលវេលានោះទេ ពីព្រោះពួកឈ្មួញនិងមន្ត្រីគយសុទ្ធតែជាអ្នកស្គាល់គ្នាដូចអណ្ដាតនិងធ្មេញ។ មិនចាំបាច់ត្រួតពិនិត្យទំនិញឲ្យបានមាត់ចត់អ្វីនោះឡើយគឺគ្រាន់តែពិនិត្យមើលឯកសារបន្តិចបន្តួចរួចជាការស្រេច។រីឯ បញ្ហាសេវាក្រៅ គឺគេទាក់ទងគ្នាតាមប្រព័ន្ធទូរស័ព្ទបានយ៉ាងល្អប្រសើរ។ ក្រុមឈ្មួញអ្នករកស៊ីគឺមិនអាចគេចវេសពីការទាមទារ ដោយប្រការណាមួយរបស់អស់ លោកមន្ត្រីគយនៅខេត្តព្រះសីហនុបានឡើយ។ មាន ន័យថាលោកគយកំណត់យ៉ាងណាគឺត្រូវតែបានយ៉ាង នោះ ។ ថៅកែទំនិញនាំចូលគ្រប់ប្រភេទមានតែអង្វរទន់ឆ្អឹង ចំពោះមន្ត្រីគយ ទាំងលោក ណុប សំអាន ក៏ដូចជាលោក សំ សុវណ្ណារិទ្ធ។ ទំនិញគេចពន្ធច្រើនប្រភេទ រួមទាំងស្រាបៀរមិនត្រូវបានមន្ត្រីគយត្រួតពិនិត្យឲ្យបានល្អៗទេហើយជារឿយៗទំនិញទាំងនោះត្រូវគេខ្សឹបថា ជិតផុតកាលបរិច្ឆេទប្រើ ប្រាស់ទៀតផង។ […]
ឈ្មួញឈើឈ្មោះរិតដឹកជញ្ជូនឈើពីតំបន់ ព្រៃអភិរក្សព្រៃឡង់យ៉ាងរលូនមិនរំខានមន្ត្រីដែនជំរកបរិស្ថាន….!
(ខេត្តក្រចេះ)÷មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា លោក វ៉ា ថន អភិបាលខេត្តក្រចេះក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើកំពុងក្លាយទៅជារឿងឥតន័យ ពីព្រោះលោកដួង ឆាយសាវុត ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះមិន ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹក ជញ្ជូនឈើទាំងនោះឡើយ។ ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរបរិស្ថាន ខេត្តក្រចេះមួយចំនួនបានឲ្យដឹងថា÷ មន្ត្រីដែនជំរកបរិស្ថានក្នុងតំបន់ព្រៃឡង់ក្នុងខេត្តក្រចេះ គិតតែពីរឿងផលប្រយោជន៍លុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ប៉ុណ្ណោះ ការដែលមន្ត្រីដែនជំរកបរិស្ថានព្រៃឡង់ប្រចាំនៅកំពោតគយធ្វើអ្វីៗ តាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់ លោក សាំង សុខុន ប្រធានដែនជំរកបរិស្ថាន តំបន់ព្រៃឡង់ ។ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តក្រចេះបានឲ្យដឹងទៀត ថា បច្ចុប្បន្នឈ្មួញមួយចំនួនបានកាប់ឈើនិងដឹកជញ្ជូន ឈើពីតំបន់ព្រៃអភិរក្សព្រៃឡង់ព្រំប្រទល់ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តកំ ពង់ធំយ៉ាងរលូនព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីដែន ជំរកបរិស្ថានព្រៃឈើ ប្រចាំការនៅទីនោះដែលគិតតែពីរឿងប្រមូលលុយដាក់ចូលហោប៉ៅដូច្នេះហើយទើបឈ្មួញឈ្មោះរិតអាចដឹកជញ្ជូនឈើពីតំបន់អភិរក្សព្រៃឡង់ឆ្លងកាត់មកដល់ភូមិបឹងចារឃុំបឹងចារ ស្រុកសំបូរខេត្តក្រចេះ។ ចំណែកលោកសាំង សុខុនប្រធាន ដែនជំរកបរិស្ថានព្រៃឡង់ចាត់ទុកបទល្មើសព្រៃឈើជាឆ្នាំងបាយ និងជាប្រភពចំណូលរបស់ខ្លួន យ៉ាងពេញបន្ទុក ។ ប្រភពបានឲ្យដឹងទៀតថា÷ ការដែលមន្ត្រីដែនជំរកបរិស្ថានព្រៃឡង់ ហ៊ានឃុបឃិតឲ្យឈ្មួញឈ្មោះ រិតនិងបក្សពួក បន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងរលូន គឺមានការបើកដៃពីសំណាក់លោកសាំងសុខុនប្រធានដែនជំរកបរិស្ថានព្រៃឡង់ឲ្យឈ្មួញដឹកឈើចេញតាមអំពើចិត្តផងដែរ។ ដូច្នេះលោកវ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង បរិស្ថានមិនគួរមើលរំលងភាពអសកម្ម របស់ប្រធានមន្ទីរបរិស្ថាន […]
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី
(មណ្ឌលគិរី)÷សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី នៅសាលាខេត្ត នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព និងជាគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាគណៈអធិបតីកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃគណ:កម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរីនាពេលនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសរសើរ និងអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានរៀបចំកម្មវិធីនាថ្ងៃនេះបានយ៉ាងល្អ និងអធិកអធម និងសូមវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សខេត្តគ្រប់ថា្នក់ ដែលបានអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងសកម្មស្របតាមលក្ខន្តិកៈនិងបេសកកម្មរបស់រណសិរ្សសាមគ្គី […]