ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមហេង សួរ រាជរដ្ឋាភិបាលមានឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកខុសច្បាប់ និងការពារសិទ្ធិពលករខ្មែរនៅបរទេស

ថ្ងៃទី22ខែធ្នូឆ្នាំ2023 ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ថ្លែងថារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និងលើកកម្ពស់ និងការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅបរទេស។ ការថ្លែងបែបនេះ របស់ឯកឧត្តមរដ្ឋមន្ត្រី ធ្វើឡើងនៅឯទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកជំទាវជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី Kristin Parco ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ឯកអគ្គរាជទូត និងរដ្ឋទូតនៅកម្ពុជាមួយចំនួន និងមន្ត្រីជាន់ខ្ពស់នៃបណ្តាក្រសួងមន្ទីរ និងសង្គមស៊ីវិលពាក់ព័ន្ធសរុបប្រមាណ២០០រូប។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា  រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តក្នុងការកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់តាមរយៈយន្តការផ្តល់ភាពងាយស្រួល មិនស្មុគស្មាញចំពោះពលករ និងការផ្តល់អត្ថប្រយោជន៍ខ្ពស់តាមរយៈការធ្វើចំណាកស្រុកដោយស្របច្បាប់។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារជាសេនាធិការ បានពង្រាយ និងពង្រីកជាបន្តបន្ទាប់នូវអនុព័ន្ធការងារនៅតាមបណ្តាប្រទេសគោលដៅដែលពលករកម្ពុជាកំពុងមានវត្តមានដើម្បីដោះស្រាយបញ្ហា និងការពារសិទ្ធិជូនពលករក្នុងករណីមានការរំលោភបំពាន។ ទាំងនេះ គឺសុទ្ធសឹងតែជាការបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលដែលមិនព្រងើយកន្តើយចំពោះពលករកម្ពុជានៅបរទេសឡើយ។ ក្រៅពីកិច្ចគាំពារ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារ បានរៀបចំពិធីសាសនាផ្សេងៗដូចជាបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ និងពិធីបុណ្យផ្សេងទៀត នៅតាមបណ្តាប្រទេសគោលដៅដើម្បីផ្តល់ភាពកក់ក្តៅជូនពលករដែលនៅឆ្ងាយពីស្រុកកំណើត ហើយព្រឹត្តិការណ៍ទាំងនេះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ត្រីរ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចុះសំណេះណាល នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា នាយឧត្តមសេនីយ៍ សៅ សុខា ផ្តល់ជូនបងប្អូនកងកម្លាំងអនុសេនាធំ ការពារតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16

ថ្ងៃទី21ខែធ្នូឆ្នាំ2023 ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានស្រុកមេមត់ ស្នាក់ការសន្តិសុខ អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងអនុសេនាធំ ការពារតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ លោកឧត្តមសេនីយ៍ រ័ត្ន ចាន់ណា បានបញ្ជាក់ថា សកម្មភាពបន្តចុះសំណេះសំណាលសួរសុខទុក្ខ នាពេលនេះ ដោយអនុវត្តន៍តាមការណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះកងកម្លាំងទាំងអស់ ពិសេសកំពុងឈរជើងនៅតំបន់នេះ ដើម្បីការពារបូរណភាពទឹកដី ការពារសមិទ្ធិផលរបស់រាជរដ្ឋាភិបាល និងធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពល រដ្ឋ។ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បាននាំយកថវិកា និងគ្រឿង ឧបភោគបរិភោគមួយចំនួន បន្ថែម ទៅចែកផ្តល់ជូនបងប្អូនកងកម្លាំងរួមមាន: ថវិកាចំនួន ៤០០,០០០៛, ភេសជ្ជៈ ២០កេស, ទឹកបរិសុទ្ធ ១០ កេស, ត្រីខ ០៤យួរ, ទឹកត្រី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំឱ្យជ័យលាភីអាហារូបករណ៍ប្រឹងប្រែងសិក្សារៀនសូត្រនិងធ្វើជាភ្នាក់ងារផ្សព្វផ្សាយដ៏ល្អរបស់ជាតិ

នៅក្នុងជំនួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រដា្ឋភិបាលអូស្ត្រាលី ឆ្នាំ២០២៤-២០២៥ ចំនួន២៥រូប នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តាំទៅកាន់ជ័យលាភីទាំងអស់ឱ្យធ្វើជាភ្នាក់ងារដ៏ល្អរបស់កម្ពុជាក្នុងការផ្សព្វផ្សាយពីសង្គមជាតិ ពីវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជាទៅកាន់និស្សិតអន្តរជាតិដែលនឹងសិក្សាជាមួយគ្នាឱ្យអន្តរជាតិបានដឹង និងយល់ពីស្ថានភាពពិតជាក់ស្តែងរបស់កម្ពុជាដែលជាប្រទេសមានសន្តិភាព និងស្ថេរភាពនយោបាយ។ បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានជំរុញឱ្យនិស្សិតទាំងអស់ប្រឹងប្រែងក្នុងការក្រេបជញ្ជក់ចំណេះដឹង និងដកស្រង់បទពិសោធន៍របស់អន្តរជាតិពេលកំពុងសិក្សា និងក្រោយការត្រឡប់មកមាតុភូមិវិញអាចចូលរួមការអភិវឌ្ឍសង្គមជាតិ ឬជាមួយរដ្ឋាភិបាលប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០ ខណៈដែលធនធានមនុស្សជាកត្តាមិនអាចកាត់ផ្តាច់បានក្នុងការសម្រេចមហិច្ឆតានេះ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធជាផ្លូវការអគារធនាគារវីងថៅវើ  ដែលជាសមិទ្ធផលថ្មីមួយរបស់ធនាគារវីង មានកម្ពស់ ២៥ ជាន់ ហើយនឹងក្លាយជាអគារពាណិជ្ជកម្មដ៏លេចធ្លោមួយនៅកណ្តាលរាជធានីភ្នំពេញ សម្រាប់បម្រើសេវាកម្មហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយ និងប្រកប​ដោយនិរន្តរភាព ។ មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស នោះដែរ ។​​ ទន្ទឹមនឹងនេះ ការសម្រេចវិនិយោគសាងសង់អគារខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ច, ភាពរឹងមាំ និងភាពធន់របស់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ។ សម្តេចធិបតី បានមានប្រសាសន៍បន្តទៀតថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល, រាជរដ្ឋាភិបាលនីតិកាល​ទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសជំហរបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលថៃ និងប្រទេសដទៃ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ថ្ងៃទី20 ខែ​ធ្នូឆ្នាំ2023 ខេត្តបន្ទាយមានជ័យ ៖វេទិកាអធិបតី នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រកាសបញ្ជាក់អំពីគោលជំហររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនកិច្ចសហការ ក៏ដូចជាសហប្រតិបត្តិការបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលថៃ និងបណ្តាប្រទេសនានា ព្រមទាំងអង្គការស្ថាប័នជាតិ និងអន្តជាតិ ជាដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។ នៅចំពោះមុខសមភាគីថៃ តំណាងដោយ ឯកឧត្តម ឈើតគាត អាត់ថាកន ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា និងអង្គពិធីដែលមានការចូលរួមពីមន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ និងតំណាងសង្គមស៊ីវិលជាតិ និងអន្តរជាតិពាក់ព័ន្ធនានា ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ប្តេជ្ញាទប់ស្កាត់ និងបង្ក្រាបអំពើទាំងនេះឱ្យបានកាន់តែខ្លាំងក្លាដោយមិនអនុញ្ញាតឱ្យជនល្មើសរួចខ្លួនឡើយ ហើយជនរងគ្រោះទាំងអស់ នឹងទទួលបានយុត្តិធម៌ និងសេវាគាំពារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងបរិយាប័ន្ន។ ឈរលើស្មារតីនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាលថៃ សម្រេចសាងសង់មជ្ឈមណ្ឌលសំចត​ និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ដើម្បីជួយដល់ជនរងគ្រោះ ជាពិសេសពលកររងគ្រោះដោយអំពើជួញដូរមនុស្ស និងពលករទេសន្តរប្រវេសន៍ដែលចាកចេញទៅធ្វើការនៅក្រៅប្រទេស។ ឯកឧត្តមអភិសន្តិបណ្ឌិត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សង្វៀនជល់មាន់បៀអាប៉ោងខុសច្បាប់ផ្លូវលេខ ៧៨ ស្ថិត នៅ”ភូមិរាជានុកូល” សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងចេញពីរង្វង់មូលអូរពងមាន់ (ប្រហែល១.គីឡូម៉ែត្រ)បើកចល័តពីកន្លែងមួយទៅកន្លែងមួយទៀត រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី19ខែធ្នូឆ្នាំ2023 ខេត្តស្ទឹងត្រែង៖ យោងតាមប្រភពពីប្រជាពលរដ្ឋ ក្រុងស្ទឹងត្រែង បានអោយដឹងថា មានសង្វៀនជល់ មាន់បៀអាប៉ោងខុសច្បាប់ដុះស្លែបើកលេងចល័តចេញពីរង្វង់មូលអូរពងមាន់ “ប្រហែល ១ គីឡូម៉ែត្រ” នៅផ្លូវលេខ៧៨ “ភូមិរាជានុកូល”សង្កាត់ស្ទឹង ត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹង ត្រែង ជល់មាន់បៀអាប៉ោងជាយូរឆ្នាំមកហើយមិនទាន់ឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបនៅឡើយទេ?បើទោះមានសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋក៏ដោយក៏អាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានទាំងនោះមិនអើពើទប់ស្កាតនិងបង្រ្កាបនោះទេ។ ប្រភពបានបន្តថាក្នុងមួយថ្ងៃៗមានក្រុមញៀនល្បែងចូល រួមលេងយ៉ាងគគ្រឹកគគ្រេង ដោយសារមេល្បែង អាងមានខ្នងបង្អែករឹងមាំ ទើបមានការបើកដៃពីមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូល ដ្ឋានទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃនេះបាន។ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្ម ចោរលូច. ចោរឆក់. ចោរប្លន់. ចោរ គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនដើមចមកើតចេញពីល្បែងសុីសងនេះ ឯង។ ប្រភពប្រជាពលរដ្ឋក្នុង”ភូមិរាជានុ កូល” បានបន្តអោយដឹងទៀតថា នៅក្នុងចំការកៅស៊ូមួយកន្លែង នៅចំណុចអូរពងមាន់ (ចេញពីរង្វង់មូលប្រហែល ១.គីឡូម៉ែត្រ)”ភូមិរាជានុ កូល” សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹង ត្រែង មានបើកសង្វៀនជល់មាន់បៀអាប៉ោងដ៏ធំដុះស្លែ បើកចល័តពីមួយទៅមួយទៀតមានអ្នកចេញចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃមិនរំខានដល់សមត្ថកិច្ចនិងអាជ្ញា ធរមូលដ្ឋានឡើយ។ប្រជាពលរដ្ឋក៏ដូចមហាជនដាក់ជាចម្ងល់ថា ហេតុអ្វីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងត្រែង ក៏ដូចជាលោកអធិការនគរបាលក្រុងស្ទឹងត្រែងនិងលោកអភិបាល ក្រុងស្ទឹងត្រែងក៏ ដូចជាមេកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនឹងស្នងការនគរ បាលខេត្តស្ទឹងត្រែងមិនចាត់វិធានការបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ខាងលើដើម្បីពង្រឹងសន្តិសុខសង្គមអោយស្របតាមគោល នយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ៧ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោកជា ម៉ូស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ1កាន់តំណែងដុះស្លែភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែងនិងបក្សពួកប្រព្រឹត្តអំពើពុករលួយអាងខ្នងលោកឌុច គន្ធាអភិបាលរងទទួលបន្ទុកផ្នែកជញ្ជីង?

ថ្ងៃទី18ខែធ្នូ ឆ្នាំ2023 ប្រភពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេកស្រុកព្រះស្ដេចថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះប្បីជាមិនលើសទម្ងន់ក៏មន្រ្តីៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រៃវែង បានឱ្យដឹងថា លោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង ជាអ្នកទទួលមើលការខុសត្រូវឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1 មិនគូរបណ្ដែតបណ្ដោយឲ្យឈ្មួញដឹកលេីសទំងន់តាមអំពេីចិត្ត។ ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ឬអភិបាលរងខេត្តទទួលបន្ទុកផ្នែកជញ្ជីងទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តឃុំរំចេកស្រុកព្រះស្ដេច រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត ឃុំរំចេក នេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រធានគយចល័តលើផ្ទៃប្រទេស តំបន់៣លោកនុត លីឆូយ ពង្រាយ ដៃជើងប្រមូលសេដ្ឋកិច្ចតាមរបៀបអំពើពុករលួយ.!

ថ្ងៃទី 18ខែធ្នូឆ្នាំ2023 ខេត្តព្រះសីហនុ៖ ប្រភពពីមន្រ្តីគយនៅក្នុងខេត្តព្រះសីហនុបានបង្ហើបអោយដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធាន គយចល័តលើផ្ទៃប្រទេសតំបន់ ៣ មកគឺលោក នុត លីឆូយ បានពង្រាយដៃជើងខ្លួនចាំ ពួនស្ទាក់ចាប់រថយន្តដឹកទំនិញឆ្លងកាត់ខេត្តកោះកុង.ព្រះសីហនុ.កំពង់ស្ពឺ.ចូលមកកាន់រាជធានី ភ្នំពេញ គាបយកលុយអាជីវករនិងឈ្មួញតាមអំពើចិត្តប្រព្រឹត្តរបៀបអំពើពុករលួយខ្លាំងក្លាជាងអតីតលោក កែវ អង្កាម ធ្វើជាប្រធាននៅទីនោះទៅ ទៀត ។ ប្រភពបានបន្តថា ក្រុមមន្រ្តីគយចល័តផ្ទៃប្រទេសតំបន់៣ មានស្នាក់ការប្រចាំនៅស្រុកស្រែអំបិលក្រោមការគ្រប់គ្រងរបស់លោក​ នុត លីឆូយ មេ គយចល័តលើផ្ទៃប្រទេសតំបន់៣ ជើងខ្លាំងគាបយកលុយពីក្រុមឈ្មួញនិងអាជីវករតាមអំពើចិត្តមិនខ្វល់ពី មហាជនការរិះ គន់អ្វីទាំងអស់ ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញខ្លះផងព្រោះលោក​ នុត លីឆូយ មេគយចល័តលើផ្ទៃប្រទេសតំបន់ ៣ ដែលអាងមានខ្នង បង្អែករឹងមាំ ហ៊ានប្រព្រឹត្តអំពើពុក រលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។ ភាពមិនប្រក្រតីពុករលួយរបស់លោក​ នុត លីឆូយ មេ គយចល័តលើផ្ទៃប្រទេសតំបន់៣ ទទួលបន្ទុក ៥ខេត្តគឺខេត្តព្រះសីហនុ ខេត្តកោះកុង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តរៀបចំគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទពង្សាវតាខ្មែរដោយផ្ទាល់រួមគ្នា។ ការគោរពទង់ជាតិមិនត្រឹមតែជាការរំឮកគុណវីរបុរសជាតិខ្មែរ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដីខ្មែរប៉ុណ្ណោះទេ តែក៏បានបង្ហាញពីការគោរពវិន័យក្នុងស្ថាប័ន លើកកម្ពស់ស្មារតីគោរពជាតិ សាសនា ព្រះមហាក្សត្រ និងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង មានឱកាសជួបជជែកពិភាក្សា និងចែករំលែកសុខទុក្ខ និងការងារប្រចាំសប្តាហ៍ដល់គ្នាទៅវិញទៅមកផងដែរ។ សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីគោរពទង់ជាតិមានចំនួនពីរដងក្នុងមួយសប្តាហ៍ ដែលត្រូវធ្វើឡើងជារៀងរាល់ម៉ោង ៧ព្រឹកនៃថ្ងៃចន្ទ និងរៀងរាល់ម៉ោង ៥ល្ងាចនៃថ្ងៃសុក្រ៕