ថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០២៤ ខេត្តកណ្តាល៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា÷កាស៊ីណូថ្មពេជ្រ ដែលបើកដំណើរការអោយក្រុមញៀនល្បែងខ្មែរចេញចូលលេង ល្បែងមាន់ជល់បៀអាប៉ោងយូគីជាច្រើនប្រភេទដែលកំពុងបើកអោយប្រជាពលរដ្ឋខ្មែរមកលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ឃុំ. ស្រុក. រក្សាភាពស្ងៀមស្ងាត់។ កាស៊ីណូថ្មពេជ្រ ស្ថិតនៅជាប់ច្រកទ្វារអន្តរជាតិក្អមសំណរ ភូមិក្អម សំណរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ដែលបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដូចជា៖ល្បែង ជល់មាន់ អាប៉ោង បៀ យូគីនិងល្បែងជាច្រើនប្រភេទទៀតយ៉ាងពេញបន្ទុក រហូតកើតមានប្រើអំពើហិង្សាជាញឹកញាប់ផងដែរ ព្រោះសមត្ថកិច្ចប្រចាំ កាស៊ីណូថ្មពេជ្រ មិនព្រមចាត់វិធានការទប់ស្កាត់នោះទេ! បែជាបណ្តែតបណ្តោយអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសង ដោយសេរីយ៉ាងគគ្រឹកគគ្រេងស្របពេលដែលអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់មិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបនោះទេ ។ គួររំលឹកថា កាលពីថ្ងៃទី៥ ខែ តុលា ឆ្នាំ២០២៣ គណៈកម្ម ការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីណែនាំមួយស្តីពីការ រឹតត្បិតការលេងល្បែងភ្នាល់ក្នុងកាស៊ីណូ នៅព្រះរាជាណា ចក្រកម្ពុជា ដោយអនុលោម តាមមាត្រា៦៨ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលក្នុងនោះ ចំណុចទី៤ បានចែងយ៉ាងច្បាស់ ពីការហាមមិនអនុញ្ញាត ប្រជាពលរដ្ឋខ្មែរទូទៅ.រួមទាំង កងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈនិងពលរដ្ឋទទួលអាណត្តិដោយការបោះឆ្នោត មិនអនុញ្ញាតចូលលេងល្បែងស៊ីសងនោះទេ។ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជ កម្ម […]
Author: prkadmin
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជំរុញឲ្យអាជ្ញាធម៌បង្ក្រាបល្បែងស៊ី សងខុសច្បាប់ក្នុងភូមិសាស្ត្រខេត្ត ឲ្យអស់កុំឲ្យមានបន្តទៀត…!
ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ)ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំពិភាក្សាលើការងារល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល/អភិបាលរងស្រុក/ក្រុងទាំង៧ ព្រមទាំងពាក់ព័ន្ធជាច្រើនរូបទៀត។ មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថា ៖ «អាជ្ញាធរត្រូវចុះបង្ក្រាប និងពិនិត្យអាជ្ញាប័ណ្ណអាជីវកម្មល្បែង តាមមូលដ្ឋាន ហើយបើពិនិត្យឃើញថាមិនមានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណផុតកំណត់ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ។ ចំណែក កន្លែងដែលមានអាជ្ញាប័ណ្ណ បន្តឱ្យបើក ប៉ុន្តែមិនឱ្យពង្រីកទីតាំងបន្ថែមជាដាច់ខាត»។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបញ្ជាឱ្យរដ្ឋបាលខេត្ត ត្រូវបង្កើតក្រុមការងារដឹកនាំដោយអភិបាលរងខេត្ត០១រូប ដែលមានមន្ទីរ/អង្គភាព និងរដ្ឋបាលក្រុង/ស្រុក ជាសមាជិក ដើម្បីបង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ក៏បានដាស់តឿនទៅដល់អាជ្ញាធរមូលដ្ឋាន « ត្រូវត្រួតពិនិត្យទីកន្លែង ដែលមានល្បែងស៊ីសងគ្រប់ប្រភេទឲ្យបានច្បាស់លាស់ ដើម្បីបង្ក្រាបឲ្យមានប្រសិទ្ធភាព […]
ល្បែងសុីសងហ្គេមមាន់ជល់ខុស ច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅក្នុងភូមិតុំសង្កាត់រកាក្រៅ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!
ថ្ងៃទី០៩ខែកុម្ភះឆ្នាំ២០២៤ ខេត្តកំពត៖ប្រភពព័ត៌មានពីប្រជាពល រដ្ឋរស់នៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានអោយដឹងថា ល្បែងសុីសងហ្គេមមាន់ជល់ខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅភូមិតុំ សង្កាត់រកា ក្រៅ ក្រុងដូនកែវ ខេត្តតាកែង កំពុងបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនព្រមទប់ស្កាត់និងបង្រ្កាបនោះទេ!គេសង្ស័យថាជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេដឹង? ទើបមិនព្រមបង្រ្កាប។ ប្រភពបានបន្តថា ទីតាំងហ្គេមមានជល់ខុសច្បាប់ និងល្បែង ជា ច្រើនប្រភេទទៀតដែលបើក អោយ ក្រុមញៀនល្បែងចេញចូលលេងជារៀងរាល់ថ្ងៃ គេមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់និងបង្រ្កាបក្រុមញៀនល្បែងហ្គេមមាន់ជល់ដែលមកប្រមូលផ្តុំគ្នាចូលទៅលេងល្បែង សុីសងនៅទីតាំងខាងលើនៅឡើយទេ!ប្រហែល ម្ចាស់បនល្បែងសុីសងខុសច្បាប់ទាំងនោះបានផ្តល់ប្រយោជន៍ខែថ្ងៃអោយអស់ទេដឹង?ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនព្រមទប់ស្កាត់និងបង្ក្រាប សោះ!ធ្វើអោយប្រជាពលរដ្ឋរស់នៅមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចយ៉ាងខ្លាំងបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មលួច.ឆក់.ប្លន់.គាស់ផ្ទះគ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារដើម ចមកើតចេញពីល្បែងសុីសងនេះឯង។ ហេតុនេះហើយទើបប្រជាពលរដ្ឋស្នើរសុំដល់ឯកឧត្តម អ៊ួច ភាអភិបាលនៃ គណះអភិបាលខេត្តតាកែវមេត្តាចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើឲ្យមានប្រសិទ្ធភាពស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ គួររំលឹកផងដែរថាកាលពីថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ២០២២កន្លងទៅសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាលរាជធានី.ខេត្តទាំង ២៥ខេត្ត.ក្រុង. អោយបង្រ្កាបរាល់ល្បែងខុសច្បាប់មិនលើក លែង!បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្ត. ណាមិនហ៊ានទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងនោះទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនឹងបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀត ផង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់.រកាក្រៅ បែជាបណ្តែតបណ្ដោយអោយមានល្បែងសុីសងហ្គេមមាន់ជល់ខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងមិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបអោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ […]
ឈ្មួញឈើឈ្មោះ ផលវែង និងឈ្នោះ ធាឈ្មួញចាស់វស្សាយករថយន្តឡានសាំយុងចំនួន២គ្រឿងចូលដឹកនិងជញ្ជូនឈើពីស្រែភ្នី ឃុំវឌ្ឍនះ ស្រុកសំបូរ សមត្ថកិច្ចក្នុងខេត្ត ស្ងៀមស្ងាត់…?
ថ្ងៃទី០៨ខែកុម្ភះឆ្នាំ២០២៤ (ខេត្តក្រចេះ)ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា÷មានមេឈ្មួញចាស់វស្សាឈ្មោះផលវែង និងធា ធ្វើសកម្មភាពដឹកជញ្ជូនឈើពីភូមិភ្នីឃុំវឌ្ឍនះស្រុកសំបូរខេត្តក្រចេះ ឆ្លងកាត់ស្រុកព្រែកប្រសព្វឆ្ពោះទៅចែក ចាយក្នុងស្រុកស្ទឹងត្រង់ជារៀងរាលថ្ងៃ។ មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តី បរិស្ថាន សមត្ថកិច្ចអាវុធហត្ថនិងសមត្ថកិច្ចនគរបាលខេត្តក្រចេះ ញញើតនឹងឥទ្ធិពលមេឈ្មួញចាស់វស្សា ឈ្មោះផលវែង និង ឈ្មោះធា ហើយទុកឲ្យឈ្មួញម្នាក់នេះប្រព្រឹត្តបទល្មើសដឹកជញ្ជូនព្រៃឈើតាមអំពើចិត្តហ៊ានប្រព្រឹតបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ទាំងនោះបាន យ៉ាងរលូនសមត្ថកិច្ចក្នុងខេត្តមិនហ៊ានប៉ះពាល់មេឈ្មួញចាស់វស្សាឈ្មោះ ផលវែងនិង ឈ្មោះធានោះទេ។ ប្រភពពីប្រជាពលរដ្ឋនិងមន្រ្តីអាជ្ញាធរមូលដ្ឋានក្នុងខេត្តក្រចេះបានឲ្យដឹងថា÷ បច្ចុប្បន្នមេឈ្មួញឈ្មោះ ផល វែងនិងឈ្មោះធាទាំងពីរូបនេះ នៅតែប្រព្រឹត្តបទ ល្មើស ដឹក ជញ្ជូនឈើប្រភេទគ្រឿងផ្ទះ យ៉ាងអាណាធិបតេយ្យយូរមកហើយដោយគ្មានអ្នកបង្ក្រាប។ ប្រភពបានឲ្យដឹងទៀតថា ÷មេឈ្មួញឈ្មោះផលវែង និងឈ្មោះធាប្រើប្រាស់រថយន្តសាំយុងចំនួន២គ្រឿងដើម្បីនិងដឹកជញ្ជូនឈើចេញពីព្រៃអភិរក្ស ព្រៃឡង់ដើម្បីបន្តយកទៅ ចែកចាយតាមតាមបណ្តា ស្រុកផ្សេងៗជារៀងរាល់យប់ដោយគ្មានមន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ សូម្បីតែសមត្ថកិច្ចក្នុងខេត្ត ក៏ស្ងៀមដែរមិន ហ៊ានប៉ះ ពាល់មេឈ្មួញឈ្មោះផលវែងនោះ ឡើយ។ ប្រភពស្និទ្ធនឹងមេឈ្មួញឈ្មោះ ផលវែងបានឲ្យដឹងថា÷ បើគ្មានការបើក ដៃពីអ្នកធំក្នុងខេត្តក្រចេះទេនោះគឺឈ្មួញ ឈ្មោះផលវែងនិងឈ្មោះធា នេះមិនអាចដឹកជញ្ជូនឈើអារច្រៀកប្រភេទ គ្រឿងផ្ទះឆ្លងកាត់ខេត្តបានយ៉ាងរលូននោះឡើយគឺមានការបើកដៃពី មន្ត្រីក្នុងខេត្តផងដែរ។ ប្រជាពលរដ្ឋក្នុងខេត្តក្រចេះសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេត្តាដាក់កំលាំងពិនិត្យអាវុធហត្ថខេត្តក្រចេះផងទាន៕
ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!
ថ្ងៃទី០៧ខែកុម្ភះឆ្នាំ២០២៤ ភ្នំពេញ៖ ប្រភពព័ត៌មានពីប្រជាពល រដ្ឋរស់នៅក្នុងសង្កាត់ទន្លេបាសាក់បានអោយដឹងថា ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញកំពុងបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនព្រមទប់ស្កាត់និងបង្រ្កាបនោះទេ!គេសង្ស័យថាជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេដឹង? ទើបមិនព្រមបង្រ្កាប។ ប្រភពបានបន្តថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតដែលបើកអោយក្រុមញៀនល្បែងចេញចូលលេងជារៀងរាល់ថ្ងៃ គេមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់និងបង្រ្កាបក្រុមញៀនល្បែងហ្គេមបាញ់ត្រីដែលមកប្រមូលផ្តុំគ្នាចូលទៅលេងល្បែង សុីសងនៅទីតាំងខាងលើនៅឡើយទេ!ប្រហែល ម្ចាស់បនល្បែងសុីសងខុសច្បាប់ទាំងនោះបានផ្តល់ប្រយោជន៍ខែថ្ងៃអោយអស់ទេដឹង?ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនព្រមទប់ស្កាត់និងបង្ក្រាប សោះ!ធ្វើអោយប្រជាពលរដ្ឋរស់នៅមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចយ៉ាងខ្លាំងបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មលួច.ឆក់.ប្លន់.គាស់ផ្ទះគ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារដើម ចមកើតចេញពីល្បែងសុីសងនេះឯង។ ហេតុនេះហើយទើបប្រជាពលរដ្ឋស្នើរសុំដល់លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមននិងលោក យិន សាន អធិការដ្ឋាននគរបាលខណ្ឌចំការមន មេត្តាចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើនេះផងជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញមេត្តាចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាបអោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ គួររំលឹកផងដែរថាកាលពីថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ២០២២កន្លងទៅសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាលរាជធានី.ខេត្តទាំង ២៥ខេត្ត.ក្រុង. អោយបង្រ្កាបរាល់ល្បែងខុសច្បាប់មិនលើក លែង!បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្ត. ណាមិនហ៊ានទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងនោះទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនឹងបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀត ផង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់. ខណ្ឌចំការមនបែជាបណ្តែតបណ្ដោយអោយមានល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងមិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបអោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ […]
លោកឧត្តមសេនីយ៍ត្រីរ័ត្ន ចាន់ណា ផ្ញើសារលិខិតសូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុ
ខេត្តត្បូងឃ្មុំ÷លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណាមេបញ្ជាការមូលដ្ឋានកង រាជអាវុធហត្ថខេត្តត្បូងឃ្មុំ និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថខេត្ត ត្បូងឃ្មុំបានផ្ញើសារលិខិត សូមគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងឱកាសនៃទិវាដ៏មហាវិសេស វិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម ឧទ្ទិសបួងសួង ដល់គុណបុណ្យបារមី នៃវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គលក្នុងក្រុមគ្រួសារ និងបន្តសម្រេចបានជោគជ័យ គ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះវីរភាពដ៏ឧដុង្គឧត្តមរបស់ សម្តេចវិបុលសេនាភក្តី ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម និងប៉ិនប្រសប់ដោយបានចូលរួម ដឹកនាំប្រជាជាតិកម្ពុជា ក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ […]
បែកធ្លាយរឿងលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធនធានទឹកខេត្តបន្ទាយមានជ័យរត់ការទប់តំណែង បន្ទាប់ពីលេចរឿងលេងល្បែងនៅក្នុងកាស៊ីណូ
ថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០២៤ ប្រភពព័ត៌មានពីមន្ត្រីតូចតាចនៅក្នុងមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យបានឲ្យដឹងថា លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ កំពុងសប្បាយវក់វក់ល្បែងកាស៊ីណូណាហ្គាវើល ដោយក្នុងមួយខែមួយខែចាញ់អស់រាប់ម៉ឺនដុល្លារអាមេរិក ខណ:ប្រភពលុយត្រូវបានដាក់ការសង្ស័យថា បានមកពីអំពើពុករលួយពីកិបកេងថវិកាជាតិ លើគម្រោងសាងសង់នានានៅក្នុងខេត្តបន្ទាយមានជ័យ?។ ប្រភពបានបន្តទៀតថា លោក យឹម ប៊ុនរ៉ុម កំពុងតែល្បីល្បាញ និងអំពើអបាយមុខនាំស្ពោះទៅរកសេចក្ដីវិនាសនោះគឺល្បែងស៊ីសងនៅក្នុងកាស៊ីណូណាហ្គាវើលខណ:ស្ទើររៀងរាល់សប្តាហ៍ នៅថ្ងៃព្រហស្បតិ៍ សុក្រ និងថ្ងៃសៅរ៍ លោកតែងប្រើពេលមកអង្គុយបែរមុខទៅរកទូហ្គេមដៃដល់រវល់របស់គាត់នោះត្រូវបានគេថតរូបកំពុងប្រតិបត្តិការចុចហ្គេមយ៉ាងមមាញឹកកាលពីពេលថ្មីៗនាខែមករាឆ្នាំ 2024 ។ អង្គុយលើកៅអីពណ៌ក្រហមយកជើងគងទាក់ខ្លាស្លៀកខោជើងវែងពាក់អាវសដៃវែងកោរសក់យកវ៉ែនតាពាក់លើថ្ងាសនិងដៃស្ដាំបញ្ជាទូហ្គេមគឺលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យកំពុងតែសប្បាយវក់និងល្បែងស៊ីសងនៅក្នុងកាស៊ីណូណាហ្គាវើល ។ បើយោងតាមក្រុមអ្នកមានល្បែងស៊ីសងបង្ហើបប្រាប់ឲ្យអ្នកសារព័ត៌មានក្នុងស្រុកមួយឲ្យដឹងនៅព្រឹកថ្ងៃទី 30 ខែមករាឆ្នាំ 2024 ថា សូមកុំច្រឡំមនុស្សដែលយើងនាំគ្នាមើលពីក្រោយនោះ គាត់មិនមែនជាតួហុងកុងទេ គឺជាលោក យម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យគាត់ជាជនជាតិខ្មែរ ។ គាត់បានមកព្យាករណ៍នៅក្នុងកាស៊ីណូណាហ្គាវើល គិតគូពីររឿងសេដ្ឋកិច្ច។ ដៃរបស់គាត់គឺរវល់ចុចទូហ្គេមខ្នាត 10 សែនដុល្លារ? ។ គាត់ចុចម៉ាប៉ុក៦០ដុល្លារប្រឹងប្រែងណាស់គាត់មិនបានគិតគូរអំពីប្រជាពលរដ្ឋខ្វះខាតទឹកធ្វើស្រែចម្ការនោះទេ? ។ ហើយពេលគាត់ចូលលេងល្បែងក្នុង កាស៊ីណូណាកាវើលម្ដងៗគឺកាន់លុយទៅមិនតិចជាង 5 ទៅ 6 ម៉ឺនដុល្លារអាមេរិកនោះទេ មិនដឹងថាគាត់បានលុយពីណាមកទេ […]
លោកទុំ ណូ មេគយខេត្តកោះកុងកាន់តំណែងដុះស្លែនិងបក្ខពួក ប្រព្រឹត្តអំពើពុករលួយ បើកដៃឲ្យក្រុមឈ្មួញនាំទំនិញ គេចពន្ធគ្រប់ប្រភេទពីប្រទេសថៃចូលកម្ពុជាដោយសេរីមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ..!
ថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០២៤ សេចក្តីរាយការណ៍បានឲ្យដឹងថាក្រុមឈ្មួញធំៗបានសម្រុកនាំទំនិញគេចពន្ធ សាំងគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសថៃ តាមច្រកកំពង់ផែ(ផ្លូវទឹក) និងផ្លូវគោក យ៉ាងពេញបន្ទុក យ៉ាងរលូនក្នុងទឹកដីខេត្តកោះកុង យ៉ាងគំហុក ដោយគ្មានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធណាមួយធ្វើការបង្រ្កាបឬទប់ស្កាត់ឡើយ។ តាមសេចក្តីរាយការណ៍ដដែលបានបន្តថា ការនាំទំនិញគេចពន្ធ ចេញមកពីប្រទេសថៃ ឆ្លងចូលមកទឹកដីកម្ពុជាបានយ៉ាងរលូនបែបនេះមកពីមានការបើកដៃនិងឃុបឃិតគ្នាពីសំណាក់លោកទុំ ណូជាមេសាខាគយខេត្តកោះកុងដែលផ្លាស់មកពីខេត្តសីហនុ ទើបក្រុមឈ្មួញ និងអាជីវកររកស៊ីដឹកជញ្ជូនទំនិញចូលពីប្រទេសថៃ ឆ្លងកាត់ខេត្តកោះកុង បានបើមិនដូច្នោះទេក៏សង្ឃឹមថាបាននាំទំនិញបង់ពន្ធ និងគេចពន្ធចូលមកបាននោះ។បើគ្មានការអនុញ្ញាតនិងបើកភ្លើងខៀវពីលោកទុំ ណូ មេគយមានការត្រូវរ៉ូវគ្នានិងសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធតាមច្រកព្រំដែនផ្លូវទឹក និងផ្លូវគោកទេនោះ។ហើយនៅមានក្រុមអាជីវករដែលដឹកទំនិញតាមច្រកផ្សេងៗជាច្រើនឆ្លងកាត់ខេត្តកោះកុង ត្រូវបានកូនចៅលោកទុំ ណូដាក់កុងត្រូលស្ទាក់ចាប់ជម្រិតយកលុយតាមតែទំនើងចិត្តនៅចំណុចឃុំអណ្តូងទឹក ផ្លូវជាតិលេខ៤៨ ស្រុកស្រែអំបិល ដាក់ហោប៉ៅចែកគ្នាយ៉ាងស្ងៀមស្ងាត់ទៀតផង។ បើទោះបីជាយ៉ាងណាក្រុមឈ្មួញនិងអាជីវកររកស៊ីដឹកទំនិញពីប្រទេសនាំគ្នារិះគន់ចំៗថាលោកទុំ ណូក្នុងតួនាទីជាមេសាខាគយខេត្ខេត្តកោះកុង មានអំណាចគ្រប់គ្រងទៅលើការិយាល័យគយជាច្រើនកន្លែងនៅក្នុងដែនសមត្ថកិច្ចប្រមូលពន្ធគយ ដូចជា ច្រកចាំយាម កំពង់ផែស្រែអំបិល កំពង់ផែកែវផុស និងច្រកលួចលាក់តូចៗជាច្រើនទៀតដែលងាយស្រួលក្នុងការប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញដែលរកស៊ីនាំទំនិញចូលពីប្ប្រទេថៃឲ្យកូនចៅធ្វើអ្វីស្រេចតែអំពើចិត្ត លួចបើកឲ្យទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ ចំណីអាហារខូចខូចគុណឲ្យក្រុមឈ្មួញនាំចូលពីប្រទេសសៀមយ៉ាងរលូនដោយគ្មានការឆែកឆេរ និងរឹតបន្តឹងពីមន្ត្រីគយ ដោយសារគេបង់សេវាឲ្យ ដោយមិនចេញវិក័យប័ត្រក៏មាន ប្រមូលលុយដាក់ហោប៉ៅចែកគ្នា យ៉ាងងាយ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ ក្នុង១ខែៗរាប់សិបលានថែមទៀត?។ បើតាមការអះអាងពីមន្ត្រីពាក់ព័ន្ធមួយចំនួនដែលបម្រើកាងារតាមច្រកប្រមូលពន្ធគយបានលួចបង្ហើបឲ្យដឹងថា ទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ ឬមិនគ្រប់ដែលនាំចូលពីប្រទេសថៃ មានដូចជា ស្រាបៀរជាច្រើនប្រភេទ ភេសជ្ជៈកំប៉ុង ឬដប […]
ប្រជាពលរដ្ឋរសនៅខេត្តត្បូងឃ្មុំអបអសាទរ ចំពោះ ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ ដែលបានយកចិត្តទុកដាក់មានចំណាត់ការណ៍បង្រ្កាបល្បែងស៊ីសងទាន់ពេលវេលា នៅក្នុងខេត្តត្បូងឃ្មុំ
ថ្ងៃសុក8រោចខែបុស្សឆ្នាំថោ:បញ្ចស័ក ពុទ្ធសករាជ2567ត្រូវនឹងថ្ងៃ2ខែកុម្ភឆ្នាំ2024 (ខេត្តត្បូងឃ្មុំ )បទបញ្ជារបស់ឯកឧត្តមបានដាក់ឲ្យលោកឧត្តមសេនីយ៌ទោម៉ុន មាគ៌ាស្នងការដ្ឋានខេត្តត្បូងឃ្មុំនឹងធ្វើការចុះបង្ក្រាបល្បែងស៊ីសងឲ្យ ខានតែបាននៅគ្រប់បណ្តាលស្រុក មិនឲ្យមានកើតឡើងតទៅទៀតកន្លងមកមានបងប្អូនអ្នកសារព័ត៌មានមួយចំនួន បានចុះផ្សព្វផ្សាយថាល្បែងស៊ីសងលេងរីកដុះដាលដូចផ្សិត តាមការពិតព័ត៌មានមិនពិតទេ ដូចការចុះផ្សាយនោះឡើយកន្លងមកអ្នកព័ត៌មានចុះផ្សាយនោះ យកតែរូបចាស់ៗដដែលៗ មកធ្វើការផ្សាយលោកស្នងការខេត្តត្បូងឃ្មុំ សុំធ្វើការច្រានចោល ទាំងស្រុងថាមានល្បែងស៊ីសងច្រើនកន្លែងតែតាមការពិត មិនមានទីតាំងណាពិតប្រាកដឡើយ យកមកផ្សាយតែរូបភាពចាស់ រាប់ឆ្នាំមកហើយ សូមសាធាណ: ជនមេត្តាជ្រាបជាព័ត៌មាន នៅតាមស្រុកនិមួយៗ លោកបានដាក់កម្លាំងចុះទៅត្រួតពិនិត្យ គ្រប់ស្រុកទាំងអស់ហើយ ត្រូវសហការចូលរួមជាមួយលោកអធិការស្រុក ដើម្បីទប់ស្កាត់ មិនឲ្យមានលេងល្បែង ជាដាច់ខាន ធ្វើយ៉ាងបង្ក្រាបឲ្យខាងតែបាន។ ប្រជាពលរដ្ឋមានការអបអរសាទរាល់ចំណាត់ការណ៌ របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាកខេត្តត្បូងឃ្មុំ និងលោកស្នងការខេត្តត្បូងឃ្មុំ យ៉ាងខ្លាំងសព្វថ្ងៃកំលាំងសមត្ថកិច្ចគ្រប់ស្រុកខំប្រឹងប្រែងអស់ពីកម្លាំងចិត្តកម្លាំងកាយ ដើម្បីធ្វើការជូនប្រជាពលរដ្ឋ ក្នុងខេត្តឲ្យមានសុវត្ថិភាពគ្រប់ទីកន្លែងក្នុងខេត្តត្បូងទាំងមូល។ ជាចុងក្រោយឯកឧត្តមស្នងការដ្ឋានខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋបើមានល្បែងស៊ីសង នៅកន្លែងណាមេត្តាជួយរាយការមកកាន់ស្នងការខេត្តត្បូងឃ្មុំ លោកនឹងបញ្ជាអោយកម្លាំងចុះទៅបង្ក្រាប បើសិនជាមានល្បែងស៊ីសង នៅស្រុកណាក៌ដោយ លោកធានាបង្ក្រាបអោយអស់ ជាបន្តបន្ទាប់ បើស្រុកណានៅលួចឲ្យលេងបន្តទៀត លោកស្នងការនឹងដកបញ្ឈរជើង ឬបណ្ដេញចេញពីអង្គភាព ចុងបញ្ចប់សំណូមពរដល់បងប្អូនអ្នកសារមានទាំងអស់មេត្តាកុំយករូបចាស់ៗមកចុះផ្សព្វផ្សាយបន្តសូមចុះមកយកព័ត៌មានពិត.!៕
ដីព្រៃសម្បត្តិរបស់រដ្ឋត្រូវបានជនខិល ខូចមិនស្គាល់អត្តសញ្ញាណយកគ្រឿងចក្រមកឈូសឆាយធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួននៅស្រុករវៀង..!
ថ្ងៃទី០១ខែកុម្ភះឆ្នាំ២០២៤ (ខេត្តព្រះវិហារ)យោងតាមប្រភពពីប្រជាពលរដ្ឋ ក្នុងស្រុករវៀង បានឲ្យ ដឹងថា÷ មានគ្រឿងចក្រ ១គ្រឿង កំពុងចូលទៅឈូសឆាយនិងទន្ទ្រានដី ព្រៃដែលជាសម្បត្តិរបស់រដ្ឋ យកមកធ្វើកម្មសិទ្ធិ ប្រព្រឹត្តនៅ ចំណុចភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្ត ព្រះវិហារ។ ប្រភពដដែលបានបន្តទៀតថា ÷ដីនេះគឺជាដីគម្របព្រៃឈើរបស់រដ្ឋបាល រក្សា ទុកជាសម្បត្តិរដ្ឋ យូរឆ្នាំហើយ ស្រាបមកដល់ថ្ងៃទី ៣០ខែ មករា ឆ្នាំ ២០២៤ មានជនមិនដែលស្គាល់មុខ មកពីខេត្តកំពង់ធំបានយកគ្រឿងចក្រ មានត្រាក់ទ័រមកឈូសឆាយ កាយដី ព្រៃរបស់រដ្ឋ ដោយគ្មានច្បាប់អនុញាតិ ពេលឃើញកំពុងធ្វើសកម្មភាពប្រជា សហគមន៍បានរាយការណ៍ជូនទៅ លោកហោ ប៊ុនហួរ អភិបាលស្រុករវៀងដើម្បី ជួយ ធ្វើអន្តរាគមន៍ ។ ក្រោយពីមានបទបញ្ជារបស់លោក អភិបាលស្រុក កំលាំងសហការរបស់ លោកមេប៉ុស្តិ៍រដ្ឋបាលឃុំរៀបរយនិង កំលាំងរដ្ឋព្រៃឈើស្រុករវៀងដឹកនាំ ដោយលោកស៊ិន ស៊ីវុត្ថា បានចុះទៅ ដល់ទីតាំងកើតហេតុនោះភ្លាមៗហើយក៏ប្រទះឃើញត្រាក់ទ័រកំពុងធ្វើ សកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋ និងកាប់ដើមឈើផ្តួលរលំអស់ជាច្រើន ហិកតា ពេលនោះកំលាំងជំនាញធ្វ់ើការសួរនាំជនទាំងនោះប៉ុន្តែជននោះ នាំគ្នារាត់ចោលត្រាក់ទ័រប្រភេទម៉ាកគូបូតាសេរី៨៥មួយគ្រឿងជនខិលខូច ទាំងនោះមិនស្គាល់អត្តសញ្ញាណពិត […]