ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បញ្ជាល់មាន់​ដុះ​ស្លែ​បង្កប់​ក្នុង​កាស៊ីណូ​ថ្ម​ពេជ្រ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​យួន​លំហូរ​ចូល​លេង​ល្បែងស៊ីសង ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​រាល់ថ្ងៃ !

ចេញផ្សាយ ថ្ងៃទី 02/ធ្នូ/2023
​ប្រភព​ពី​ប្រជាពលរដ្ឋ រស់​នៅ​ជាប់​ខ្សែបន្ទាត់​ព្រំដែន ភូមិ​ក្អម​សំណ ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្ត​កណ្តាល បាន​បញ្ជាក់​ឲ្យដឹងថា​ម្ចាស់​កាស៊ីណូ ថ្ម​ពេជ្រ កំពុង​បន្ត​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែង​ចាក់​ភ្នាល់​ស៊ីសង​ខុសច្បាប់ ច្រើន​ប្រភេទ យ៉ាង​គគ្រឹកគគ្រេង​ជា​រៀង​ថ្ងៃ ដូច​ជា​ល្បែង​បញ្ជល់មាន់ បៀ អាប៉ោង និង​យូគី រហូត​កើតមាន​អំពើហិង្សា ជា​ញឹកញាប់ រីឯ​លោក មេ ប៉ុស្តិ៍​នគរបាល​ច្រក​ព្រំដែន​ក្អម​សណ មិន​ហ៊ាន​ប៉ះពាល់​នោះទេ​។​
​ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា​កន្លង​មក​ណែនាំ​ចូលរួ​ម​ទប់ស្កាត់​ឲ្យ​បិទ​ល្បែង​ភ្នាល់​ចាក់​សុីសង​ខុសច្បាប់​គ្រប់​ប្រភេទ បែរ​ម្ចាស់​កាស៊ីណូ​ថ្ម​ពេជ្រ និង​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ព្រមទាំង​សមត្ថកិច្ច​ស្រុក​លេីក​ដែក បណ្តោយឲ្យ​មាន​ល្បែង​បញ្ជាល់មាន់ ក្នុង​ដែនដី​របស់​ខ្លួន​ទៅវិញ​។​
​គណៈកម្មការ គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម បាន​លើក​ទៀត​ថា ក្នុងករណី ប្រតិបត្តិ​ករ ឬ​កម្មសិទ្ធិ​កាស៊ីណូ មិន​អនុវត្ត​តាម​សេចក្តីណែនាំ​នោះ ត្រូវ​ចាត់ទុក​ថា បាន​ប្រព្រឹត្តល្មើស​ទៅនឹង​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ដែល​ត្រូវ​ប្រឈម នឹង​ការដាក់ទណ្ឌកម្ម រដ្ឋបាល និង​ពិន័យ​អន្តរ​ការណ៍ ស្រប​តាម​ការកំណត់​ដោយ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​ យ៉ាងណាក៏ដោយ ម្ចាស់ កាស៊ីណូ​ថ្ម​ពេជ្រ មិន​បាន​យកចិត្តទុកដាក់ អនុវត្តន៍​តាម​គោលការណ៍​ទេ ជាក់ស្តែង​ក្រុម​អ្នកញៀន​ល្បែង ក្នុង​កាស៊ីណូ ថ្ម​ពេជ្រ បាន​បង្ក​ហិង្សា​ដាក់គ្នា កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៣ ដោយ​អនាធិបតេយ្យ​ផ្តើមចេញ​ពី​ជម្លោះ នៃ​ការ​ភ្នាល់​ដាក់​លុយ
​តាម​ការ​បង្ហើប​ពី​អ្នក​ធ្លាប់​ចូល​ទៅ​លេង ក្នុង​កាស៊ីណូ​ថ្ម​ពេជ្រ បានឲ្យដឹងថា ម្ចាស់​កាស៊ីណូ​នេះ មាន​មន្ត្រី​យោធា​ធំ​ម្នាក់ នៅ​ពីក្រោយ​ខ្នង ទើប​អាច​បើក​ល្បែង​បញ្ជល់មាន់ បៀ អាប៉ោង យូគី ហើយ​កៀងគរ​ពលរដ្ឋ​ខ្មែរ ឲ្យចូល​លេងល្បែង​យ៉ាង​ពពាក់ពពូន​។​
​ប្រភព​នេះ​បាន​បង្ហើប​ឲ្យដឹងថា មាន​ការឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កណ្តាល​ផងដែរ ទើប​ម្ចាស់​កាស៊ីណូ​ថ្ម​ពេជ្រ ហ៊ាន​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែងស៊ីសង យ៉ាងគំហុក ហើយ​ម្ចាស់​កាស៊ីណូ ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយ​ថ្ងៃៗ​។​
​ប្រជាពលរដ្ឋ រស់នៅ ភូមិ​ក្អម ឃុំ​ក្អម​សំណ ស្រុក​លេីក​ដែក អំពាវនាវ ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល ព្រមទាំង លោក ឈឿន សុ​ចិត្រ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ ត្រួតពិនិត្យ​ភាពមិនប្រក្រត្រី ម្ចាស់​កាស៊ីណូ ថ្ម​ពេជ្រ និង​បក្សពួក​អ្នកញៀន​ល្បែង បញ្ជាល់មាន់ មាន​វិធានការ​បង្ក្រាប ជាបន្ទាន់ ដើម្បី​បង្រឹង​សន្តិសុខ​សង្គម​សណ្ដាប់ធ្នាប់ ជូន​ពលរដ្ឋ ក្នុង​មូលដ្ឋាន​៕​

Leave a Reply

Your email address will not be published.