ទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
មហាជន សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ អូត សុីវុត្ថា ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ជាពិសេស ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង សូមមានវិធានការបង្រ្កាប! ទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ផងទាន.!
ថ្ងៃទី01 ខែធ្នូ 2023
ខេត្តស្ទឹងត្រែង ÷ ទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងនៅតាមបណ្តោយផ្លូវ 78 ចម្ងាយពីផ្សារអូរពងមាន់ ប្រហែល ១.គីឡូជាង ផ្លូវទៅរតនគិរី នៅខាងស្ដាំដៃ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បើកឲ្យក្រុមញៀនល្បែងចូលទៅលេងភ្លូកទឹក ភ្លូកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចបានរក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ខណៈទីតាំងបនល្បែងដុះស្លែ មួយនេះឃើញនៅតែបន្តបើកលេងអនាធិបតេយ្យ.!។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានបានប្រាប់មកថា! ទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ ស្ថិតក្នុងភូមិសាស្រ្ត ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ ខួបប្រាំង ខួបវស្សា តែម្តង គេមិនដែលឃើញអស់លោក អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ ដាក់ការសង្ស័យថា! ជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏ មិនដឹង.!។
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងដែលមានទីតាំងខាងលើ គេនាំគ្នាភ្នាល់ដាក់ប្រាក់ចាញ់ឈ្នះ រាប់លាន.រៀល ដល់រាប់ពាន់.ដុល្លារ ឯណោះ ហើយស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ និងភាពភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។
បញ្ហានេះហើយ ដែលធ្វើឲ្យពួកគាត់ លើកឡើងថា! ឯងទៅ ភូមិ/ឃុំ/សង្កាត់/មានសុវត្ថិភាព ទាំង7 ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! រាល់បទល្មើសល្បែងសុីសង គ្រប់ប្រភេទ កន្លងមកនោះ.!។
សូមរំលឹកថា! នៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2022 បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យគណ:អភិបាល រាជធានីទាំង25.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិននាំគ្នាអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕