ថ្ងៃទី០៧ខែធ្នូឆ្នាំ២០២៤ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំយប់ទាំងថ្ងៃ។ ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1 តែង តែរអ៊ូរទាំ អំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុច ឃុំរំចេក ស្រុកព្រះស្ដេចថា ថ្លឹងទាំងរថយន្ត, ថ្លឹងទាំងលុយ។ បើទោះបីជាមិនលើសទម្ងន់ក៏ត្រូវបង់លុយអោយក្រុមមន្រ្តីប្រចាំការនៅទីនោះថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាក្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ ? ប្រភពក្រុមមន្ត្រីនៅមន្ទីរសាធារណការបាននិយាយថា ដោយ មានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ឃុំរំចេក ស្រុកព្រះស្ដេច រកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផង និងមានចំណូលដាក់ក្នុងហោប៉ៅធ្វើមានបានផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងៗពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយជញ្ជីងថ្លឹងរថយន្តមួយនេះទារលុយច្រើនៗពេកបើទោះបី្បជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ងន់ក៏មន្រ្តីនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃផងដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ចំណុចឃុំរំចេកនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុច ឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀត ឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបី្បជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះឡើយ ៕
Month: December 2024
ល្បី លោកព្រាប គារ៉ាត់ ហៅ(សិទ្ធ) មេស្នាក់ការគយនិងរដ្ឋាករតំបន់៦ ប្រចាំការនៅភូមិខួច ឃុំក្រែក ស្រុកពញាក្រែកកំពុងល្បីល្បាញខាងប្រមូលលុយដាក់ហោប៉ៅ ……!
ថ្ងៃទី០២ខែធ្នូឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ )៖ មានការលើកឡើងថា លោកព្រាប គារ៉ាត់ ហៅ(សិទ្ធ)មេ ស្នាក់ការគយនិង រដ្ឋាកនៅ ភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បាននឹងកំពុងល្បីល្បាញខាងពង្រាយ ឲ្យកូនចៅដើរប្រមូល លុយពន្ធនិងគាបសង្កត់ក្រុមឈ្មួញគ្រប់ប្រភេទទាំងតូចទាំងធំជាពិសេសបើកដៃឲ្យឈ្មួញទុច្ចរិតដឹកនាំទំនិញចេញចូលពីកម្ពុជាទៅវៀតណាមនិងពីវៀតណាមមកកម្ពុជាយ៉ាងរលូនព្រោះតែក្រុមមន្ដ្រីគយទាំងនោះក្រោមការគ្រប់គ្រងរបស់លោក ព្រាប គារ៉ាត់ សុទ្ធតែមានជំនាញខាងពុក រលួយយ៉ាងបុិនប្រសប់បំផុត ។ ប្រភពពីប្រជាពលរដ្ឋ រាយការណ៍ឲ្យដឹងថា÷ លោកព្រាប គារ៉ាត់ហៅ គយ(សិទ្ធ) ដែលមាន កន្លែងឲ្យមានទីតាំងសំរាប់ ក្រុមពួកគេជាក់ស្តែងដាក់ស្នាក់ការនៅភូមិដូនរ័ត្ន ឃុំរូង ស្រុកមេមត់ ។ រងការិះគន់ថាកំពុងឃុបឃិតគ្នាជាមួយមន្ត្រីគយក្រោមឱវាទទទួលលុយក្រោមតុ ដោយមិនបង្គាប់អោយឈ្មួញរកស៊ីដឹកទំនិញផ្សេងៗដូចជាមត្រី ដឹកចេញពីប្រទេសវៀតណាមបង់លុយជាថ្នូរនិងមិនធ្វើការត្រួតពិនិត្យឆែកឆេរនិងបើកដៃអោយមានទំនិញបង់ពន្ធចូលរដ្ឋមិនគ្រប់គឺបង់ចូល តែហោប៉ៅផ្ទាល់ខ្លួនទៅវិញនាំឲ្យបាត់បង់ចំណូលពន្ធរដ្ឋជាច្រើន។ ជារៀងរាល់ថ្ងៃគេសង្កេតឃើញរថយន្តតូច ធំ ដឹកទំនិញគ្រប់ប្រភេទជាពិសេស ឡាន ដឹកដំឡូងម៉ី កាក់ ស្ទាក់កកស្ទះពេញផ្លូវធ្វើឲ្យមានការ រិះគន់ថាឡានដឹកដំឡូងម៉ីសោះម្តេច ក៏គាបពួកម្លេះ ? ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា.. ចុះទំនិញគ្រប់ប្រភេទ ដឹកចេញពីប្រទេសវៀតណាមក៏មិនឃាត់ផង។ កន្លងមកទំនិញ គ្រប់ប្រភេទដោយមិនបាន បង់ពន្ធធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រមូលពន្ធចូលរដ្ឋ ដោយឡែកឈ្មួញធំៗ ជាពិសេសក្រុមហ៊ុនមួយចំនួនដែល បង់ពន្ធមិនគ្រប់ពួកគេបាន […]