ព័ត៌មានជាតិ

ចង់ឲ្យព្រៃឈើនៅគង់វង្ស ត្រូវបង្ក្រាបចាប់ពីក្នុងព្រៃ រហូតដល់លើថ្នល់ និងសិប្បកម្មកែច្នៃ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំពិភាក្សា ទប់ស្កាត់ និងបង្ក្រាបបទល្មើស ធន់ធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ម៉ៅ ស៊ីផាន អគ្គមេបញ្ជាការរងខេមរៈភូមិន្ទ

(ខេត្តព្រះវិហារ) ÷បើចង់ឲ្យព្រៃឈើនៅគង់វង្ស ត្រូវបង្ក្រាបចាប់ពីក្នុងព្រៃ រហូតដល់លើថ្នល់ និងសិប្បកម្មកែច្នៃ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំពិភាក្សា ទប់ស្កាត់ និងបង្ក្រាបបទល្មើស ធន់ធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ម៉ៅ ស៊ីផាន អគ្គមេបញ្ជាការរងខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នាយឧត្តមសេនីយ៍ ម៉ៅ ស៊ីផាន បានបញ្ជាក់ថា៖ បើចង់ឲ្យព្រៃឈើនៅគង់វង្ស ត្រូវបង្ក្រាបចាប់ពីក្នុងព្រៃ រហូតដល់លើថ្នល់ និងសិប្បកម្មកែច្នៃ នោះមានន័យថា៖ មន្ត្រីជំនាញត្រូវតែអនុវត្តន៍ បង្ក្រាប និងទប់ស្កាត់ ទាំងការកាប់ឈើក្នុងព្រៃ ការដឹកជញ្ជូនដឹកជញ្ជូនឈើ រួមទាំងរបស់កែច្នៃរួច ដែលដឹកទៅលក់នៅក្រៅខេត្ត ព្រមទាំងរោងសិប្បកម្មផងដែរ ។ នាយឧត្តមសេនីយ៍ ម៉ៅ ស៊ីផាន បានបន្តថា៖ បើគ្មានការ បើកដៃពីមន្ត្រីប្រចាំការ គ្មានអ្នកទទួលទិញ គ្មានការដឹកជញ្ជូន គ្មានការច្នៃ ការកាប់បំផ្លាញព្រៃឈើមានការថយចុះ។ តើយើងអាចធ្វើបានទេ? តែមកទល់ពេលនេះគឺត្រូវតែធ្វើឲ្យបាន ព្រោះមន្ត្រីជំនាញអនុវត្តច្បាប់មានច្រើនទាំងក្នុងព្រៃ និងលើដងផ្លូវ។ នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា៖ ល្មមហើយដែលត្រូវ […]

ព័ត៌មានជាតិ

ប្រធានសាខាគយនិងរដ្ឋាករប្រចាំច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងមេគយចល័តក្រសួង ប្រមូលប្រាក់ពីរថយន្ដដឹកទំនិញ អត់មានបង្កាន់ដៃពន្ធ

ថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២៤ (ខេត្តឧត្តរមានជ័យ)÷ ការប្រមូលពន្ធរបស់គយនៅច្រកទ្វាអន្តរជាតិអូរស្មាច់ និងគយចល័តយកប្រាក់ពីរថយន្ដដឹកទំនិញគ្មានបង្កាន់ដៃបង់ពន្ធទេ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឃើញផ្ទាល់ភ្នែកក៏ដូច ជាឈ្មួញរកស៊ីដឹកទំនិញបាននិយាយថា គ្រប់ទឹកហើយលោកប្រធានសាខាគយនិងរដ្ឋាករប្រចាំច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងមេគយចល័តក្រសួង ប្រមូលប្រាក់ពីរថយន្ដដឹកទំនិញ អត់មានបង្កាន់ដៃពន្ធ សង្ស័យចូលហោប៉ៅច្រើនជាងចូលពន្ធរដ្ឋ។ ដូច្នេះសូមលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ជួយពិនិត្យមើលផងដើម្បីការពារផលប្រយោជន៍ជាតិ។ លោក ផាន់ វណ្ណៈ ប្រធានស្នាក់ការគយ និងរដ្ឋាករប្រចាំច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងមេគយចល័តក្រសួងកំពុងរងការរិះគន់ថា បាននឹងកំពុងប្រមូល ប្រាក់ដាក់ហោប៉ៅផ្ទាល់ខ្លួន ច្រើនជាងប្រមូលពន្ធចូលរដ្ឋ ដោយហេតុមានអាជីវករដឹកទំនិញ តាមរថយន្ដជាច្រើន បានលើកឡើងស្រដៀងគ្នាថា អស់លោកមន្ត្រីគយនៅច្រកព្រំដែនខាងលើនេះ បានប្រមូលប្រាក់ពីរថយន្ដដឹកទំនិញគ្រប់ប្រភេទ មកពីប្រទេសថៃ តាមរថយន្ដធុនតូច មិនមានបង្កាន់ដៃបង់ពន្ធនោះទេ។ មិនដឹងថា ប្រាក់ទាំង អស់នោះចូលទៅក្នុងហិបថវិកាជាតិឬក៏ចូលក្នុងហោប៉ៅ មេគយនោះឡើយ?។ ក្រុមអាជីវករដឹកទំនិញតាមរថយន្ដសាំយ៉ុងនិងរថយន្ដមួយបាំងកន្លះ ក៏ដូចជារថយន្ដកែឆ្នៃ ដែលដឹកទំនិញចេញពីប្រទេសថៃចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្ដឧត្ដរមានជ័យ បានឲ្យដឹងថា ពួកគាត់ត្រូវបានមន្រ្ដីគយប្រចាំច្រកទ្វាអន្តរជាតិអូរស្មាច់ និងមន្រ្ដីគយចល័តក្រសួង ដែលមានប៉ុស្តិ៍យាមនៅក្បែររង្វង់មូលផ្អុង ទាមទាឲ្យពួកគាត់បង់ប្រាក់ក្នុង១រថយន្ដចាប់ពី ៥ ម៉ឺនទៅ ១០ម៉ឺនរៀល ទៅតាមសភាពជាក់ស្ដែង មានទំនិញតិចឬច្រើន […]

ព័ត៌មានជាតិ

មេ​គយ​ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង លោកម៉ឹង ដាវិន កាន់តំ ណែងជិតបីឆ្នាំនិងបក្សពួកឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ ផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលថ្មី…!

ថ្ងៃទី០២ខែ វិច្ឆិកា ឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ)÷ប្រភពព័ត៌មានបានឲ្យ ដឹងថា..!លោក ម៉ឹង ដាវីន មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុងប្រមូល​ លុយ​តាមរបៀប​ពុករលួយ ដោយ​មាន​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .​លោក ឱម យ៉ិនទៀង .​និងលោក គុណ ញឹម អគ្គនាយក​គយ​កម្ពុជា គួរ​កុំ​រក្សា​ភាព​ស្ងៀមស្ងាត់ ? ប្រភព​បានឲ្យដឹងថា ដើម្បី​ប្រមូល​ប្រយោជន៍​ផ្ទាល់ខ្លួន​ស្រង់ដើម​ឲ្យ​ឆាប់ និង​ឈាន​ទៅ​បង្កើន​ការ​ចំណេញ​ឲ្យបាន​ច្រើន​លើសលុប លោក ម៉ឹង ដាវីនបាន​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​គយ​កម្ពុជា មក​ធ្វើ​ការបិទបាំង​រឿងអាស្រូវ​ពុករលួយ នូវ​ទង្វើ​របស់​ខ្លួន​។​ ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​នាំ​ទំនិញ​ពី​ប្រទេស​ចិន និង​ប្រទេស​យួន ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ថ្លុង យ៉ាង​គគ្រឹកគគ្រេង មាន​ទំនិញ​បង្កប់ និង​ទំនិញ​ខុសច្បាប់ ជាច្រើន​ប្រភេទ ដែល​សម្រុកចូល​តាម​ច្រក​នេះ ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ គឺ​គេ​ឃើញ​តែ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី​មេ​ការិយាល័យ​គយ​ច្រកទ្វារ​ត្រពាំង​ផ្លុង ជា​ការ​ស្រេច​តែម្តង​។​ ​មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង បុគ្គលម៉ឹង ដាវីន កំពុង​ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ដោយ​មាន​ការឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​ចូល​ពី​ប្រទេស​យួន​តាម​ច្រក​នេះ ទាំង​យប់​ទាំង​ថ្ងៃ បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់ពន្ធ​គយ​តាមរបៀប​ម៉ៅការ​។​ ​ពន្ធ​ម៉ៅការ​នេះ​ត្រូវបាន​ប្រភព​លួច​បង្ហើប​ឲ្យដឹងថា ស្ទើរ​មិន​បាន​ពី​៥៥​ភាគរយ ទៅ​៦០​ភាគរយ​ទេ ថែម​ទាំង​បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញ​គេច​ពន្ធ […]

ព័ត៌មានជាតិ

មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី រៀបចំពិធីអបអរសាទរបើកបវេសនកាលដល់គ្រឹះស្ថាន មធ្យមសិក្សាចំណេះដឹងទូទៅសាធារណៈ ក្នុងឆ្នាំសិក្សា២០២៤-២០២៥

(ខេត្តមណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរបើកបវេសនកាលដល់គ្រឹះស្ថាន មធ្យមសិក្សាចំណេះដឹងទូទៅសាធារណៈ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ក្រោមអធិបតីភាព លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោក លី សាមិ​​ ប្រធានមន្ទីរអប់រំ យុវជន ​និងកីឡាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងលោក​​គ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី។ ក្នុងឱកាសនោះ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត​​ បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី​​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥។ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានលេីកឡេីងថា ប្រទេសជាតិមួយមានការអភិវឌ្ឍរីកចម្រើនទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ បានន័យថា ប្រជាពលរដ្ឋត្រូវមានការអប់រំខ្ពស់ មានចំណេះដឹងជ្រៅជ្រះ […]