ថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ (ខេត្តក្រចេះ)÷យោងតាមប្រភពពីប្រជាពលរដ្ឋ ក្នុងស្រុកសំបូរ បានឲ្យ:ដឹងថា÷ មានក្រុមជនខិលខូចចូលទៅកាប់និងទន្ទ្រានឈូសឆាយដី ព្រៃក្នុងដែន អភិរក្សព្រៃឡង់ ដែល ជាសម្បត្តិរបស់រដ្ឋ យកមកធ្វើ កម្មសិទ្ធិ ប្រព្រឹត្តនៅ ចំណុចស្រែធ្មី ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ប្រភពបានបន្តថា ÷ ដីព្រៃ អភិរក្សបរិស្ថានព្រៃឡង់នេះ គឺជាដីគម្របព្រៃ ឈើរបស់រដ្ឋគ្រប់គ្រងដោយបរិស្ថានតែមកដល់ថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២៤ មានជនខិលខូចបាននាំគ្នាមក កាប់ទន្ទ្រានឈូសឆាយយករាប់ សិបហិក តាតែមិនឃើញមានមន្ត្រីបរិស្ថានឬអាជ្ញាធរមានសមត្ថកិច្ចណាមកសួរនាំឡើយប្រជាពលរដ្ឋដាក់ការសង្ស័យថា មានការបើកដៃពីមន្ត្រីបរិស្ថានដែនព្រៃ ឡង់ទើបអាចជនខិលខូច ទាំងនោះកាប់ទន្ទ្រានឈូសឆាយយកដីព្រៃ អភិរក្សព្រៃឡង់បាន ព្រោះព្រៃឡង់ជាដែនគ្រប់គ្រងរបស់បរិស្ថាន។ ប្រភពបានបន្តឲ្យដឹងទៀតថា -!កន្លង មកប្រជាពលរដ្ឋមិនអាចចូលក្នុង ព្រៃឡង់បានទេដោយមានការហាម ឃាត់ពីពួកមន្ត្រីទាហានបរិស្ថានព្រៃ ឡង់ តែឥឡូវនេះមានជនខិលខូច ចូលកាប់យកដីព្រៃអភិរក្សព្រៃឡង់ រាប់ហិកតាប្រហែលមានការត្រូវ រ៉ូវ ជាមួយមន្ត្រីបរិស្ថាននេះតែម្តងសព្វ ថ្ងៃនេះពួកគាត់មានការព្រួយបារម្ម ព្រោះខ្លាចបាត់បង់ព្រៃឡង់កន្លងមក ពួកគាត់រករបរដងទឹកជ័រ រកវល្លិ៍ធ្លាប់ អាស្រ័យផល និងប្រកបរបរចញ្ចឹម ជីវិតនៅក្នុងព្រៃឡង់ដែលជាសម្បត្តិ របស់រដ្ឋតែឥឡូវនេះជនខិលខូច កំពុងកាប់ទន្ទ្រានឈូសឆាយព្រៃទាំង នោះយកជាកម្មសិទ្ធិ ចំណែក លោកសាំង […]
Author: prkadmin
រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំ ផ្លាស់ប្តូរសិល្បៈ វប្បធម៌ រវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ ដោយមានការអញ្ជើញចូលរួមពីលោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត
(ខេត្តមណ្ឌលគិរី )÷ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំលើគ្រប់វិស័យរវាងខេត្តមណ្ឌលគិរី(កម្ពុជា) និងខេត្តដាក់ឡាក់(វៀតណាម) និងសិក្សាស្វែងយល់ អំពីវប្បធម៌ ប្រពៃណី ក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើថែមទៀត រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំ ផ្លាស់ប្តូរសិល្បៈ វប្បធម៌ រវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ ដោយមានការអញ្ជើញចូលរួមពីលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោកប្រធាន មន្ទីរវប្បធម៌ ទេសចរណ៍ និងកីឡាខេត្តដាក់ឡាក់ លោក លោកស្រី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងក្មួយៗសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅសាលមហាស្រពមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត លើកឡើងថា ការរៀបចំឱ្យមាននូវព្រឹត្តិការ កិច្ចសហប្រតិបត្តិការលើវិស័យសិល្បៈវប្បធម៌នេះឡើង ក្នុងគោលបំណងដើម្បីចម្រុញ និងពង្រឹងនូវការអនុវត្តន៍កម្មវិធីកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ មណ្ឌលគិរី-ដាក់ឡាក់ ឱ្យកាន់តែមានការរីកចំរើនឈានឡើងជាលំដាប់។ លោកស្រី បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ គឺកើតមានឡើងតាំងពីយូលង់ណាស់មកហើយដោយយោងទៅតាម អនុស្សារណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ក្នុងការអនុវត្តន៍កម្មវិធីកិច្ចសហប្រតិបត្តិការគ្រប់ជ្រង់ជ្រោយក្នុងការពង្រឹងនូវចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ក្នុងគោលបំណងដើម្បីជម្រុញនូវការកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចំរើនឈានឡើង។ លោកស្រី […]
ឈ្មួញឈើឈ្មោះចែលីន និងបក្ខពួកដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអភិរក្សកែវសីមាយ៉ាងរលូន សមត្ថកិច្ច និងមន្ត្រីជំនាញ គ្មានចំណាត់ការ…!
ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ (ខេត្តក្រចេះ)÷ ឈ្មោះ ចែលីន មេឈ្មួញឈើដ៏សកម្មព្រម ទាំងបក្ខពួក ដឹក ជញ្ជូន ឈើចេញពី តំបន់ព្រៃ អភិរក្ស កែវសីមា យកទៅលក់នៅទីផ្សារក្នុង ប្រទេសវៀតណាមឈ្មួញឈើឈ្មោះ លីនបានបាត់មុខមួយរយះ ប្រហែល ឥឡូវទីផ្សារទិញឈើក្នុងប្រទេសវៀត ណាមត្រូវការ …! ឈ្មួញឈើសម្រុកដឹកជញ្ជួនតាមរថយន្តសាំយុងកែឆ្នៃ យកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វេរភាគីប៉ុស្តិ៍នគរបាលជ័យឃ្លាំងរីឯ សមត្ថកិច្ចឈរ ជើងតាមដងផ្លូវនិងមន្ត្រីពាក់ព័ន្ធក្នុង ស្រុក ស្នួល ខេត្តក្រចេះមិនមានចាត់ វិធានការ បង្ក្រាបឈ្មួញឈ្មោះចែលីននិបក្ខពួកនោះឡើយបុគ្គលទាំងនេះដឹកជញ្ជូនអនុផលព្រៃឈើជាយូឆ្នាំមកហើយតាមរយៈរថយន្តសាំយុងកែឆ្នៃ យកទៅលក់នៅក្នុងទីផ្សារប្រទេសវៀតណាម យ៉ាងរលូន។ រីឯលោក អៀម សុខលីម មេប៉ុស្តិ៍ នគរបាលព្រំដែនជ័យឃ្លាំងសប្បាយ និងទទួលលាភសក្ការះ មិនចាត់វិធាន ការបង្ក្រាបនោះទេ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្ត ក្រចេះបានលើកឡើងថា សមត្ថកិច្ច និងជំនាញរដ្ឋបាល ព្រៃឈើ នៅស្រុក ស្នួលនិងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល លោក លន់ ប៊ុនថុល គ្មានឆន្ទៈ ក្នុង ការបង្ក្រាប បទ ល្មើសព្រៃឈើនោះទេ។ ដូច្នេះហើយទើបឈ្មួញឈ្មោះចែលីន និងបក្ខពួកនៅតែ […]
មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង លោកម៉ឹង ដាវីន និងបក្ខ ពួកឃុបឃិតឲ្យឈ្មួញតូច ធំបង់ពន្ធតាមរបៀបម៉ៅការ ផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលថ្មី…!
ថ្ងៃទី១៤ខែ ធ្នូ ឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ)÷ប្រភពព័ត៌មានបានឲ្យ ដឹងថា..!លោក ម៉ឹង ដាវីន មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងប្រមូល លុយតាមរបៀបពុករលួយ ដោយមានការឃុបឃិតឲ្យឈ្មួញតូច ធំ បង់ពន្ធតាមរបៀបម៉ៅការ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .លោក ឱម យ៉ិនទៀង .និងលោក គុណ ញឹម អគ្គនាយកគយកម្ពុជា គួរកុំរក្សាភាពស្ងៀមស្ងាត់ .? ប្រភពបានឲ្យដឹងថា ដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួនស្រង់ដើមឲ្យឆាប់ និងឈានទៅបង្កើនការចំណេញឲ្យបានច្រើនលើសលុប លោក ម៉ឹង ដាវីនបានប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកគយកម្ពុជា មកធ្វើការបិទបាំងរឿងអាស្រូវពុករលួយ នូវទង្វើរបស់ខ្លួន។ ឈ្មួញទាំងតូចទាំងធំ ដែលនាំទំនិញពីប្រទេសចិន និងប្រទេសយួន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង យ៉ាងគគ្រឹកគគ្រេង មានទំនិញបង្កប់ និងទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយច្រកទ្វារត្រពាំងផ្លុង ជាការស្រេចតែម្តង។ មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បុគ្គលម៉ឹង ដាវីន កំពុងខំប្រឹងប្រមូលលុយស្រង់ដើមហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ដោយមានការឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញចូលពីប្រទេសយួនតាមច្រកនេះ ទាំងយប់ទាំងថ្ងៃ បើកដៃឲ្យឈ្មួញទាំងនោះបង់ពន្ធគយតាមរបៀបម៉ៅការ។ ពន្ធម៉ៅការនេះត្រូវបានប្រភពលួចបង្ហើបឲ្យដឹងថា ស្ទើរមិនបានពី៥៥ភាគរយ […]
លោក វឿង ប្រយុទ្ឋ បានក្លាយជាប្រធានសភាពាណិជ្ជកម្មអាណត្តិទី១លើកទី១នៅខេត្តមណ្ឌលគិរី ក្រោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងក្រុមអាជីវករក្នុងចំណោមបេក្ខជនចំនួន១៦នាក់
(ខេត្តមណ្ឌលគិរី )÷ លោក វឿង ប្រយុទ្ឋ បានក្លាយជាប្រធានសភាពាណិជ្ជកម្មអាណត្តិទី១លើកទី១នៅខេត្តមណ្ឌលគិរី ក្រោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងក្រុមអាជីវករក្នុងចំណោមបេក្ខជនចំនួន១៦នាក់ បន្ទាប់ពីក្រសួងពាណិជ្ជកម្មសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំការបោះឆ្នោតនាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដោយជោគជ័យ ។លោក សាន់ ដារិទ្ឋិ អភិបាលរងខេត្តមណ្ឌលគិរីមានប្រសាសន៍ថា ក្រោយបញ្ចប់ការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មខេត្តនិងរកឃើញប្រធានលើកទី១អាណត្តិទី១ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា តំណាងសភាពាណិជ្ជកម្មទាំងអស់និងបន្តខិតខំកៀងគរអ្នកវិនិយោគនានា ចូលបណ្តាក់ទុកបើកអាជីវកម្មជួញដូររកស៊ីក្នុងខេត្តមណ្ឌលគិរីកាន់តែច្រើន ។លោកអភិបាលរងខេត្តក៏បានជម្រុញណែនាំដល់ ប្រធាន និងសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី អាណត្តិទី១ លើកទី១ត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់យោបល់ និងព័ត៌មាន ស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជូនរដ្ឋបាលខេត្តមណ្ឌលគិរីជាដៃគូចរចារ ពិភាក្សា ផ្តល់យោបល់ ជាមួយរដ្ឋបាលខេត្ត ធ្វើទំនាក់ទំនងជាមួយប្រភពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងក្នុងប្រទេស និងក្រៅប្រទេស និយាយរួម និងនិយាយដោយឡែក ទាំងក្នុងខេត្ត និងក្រៅខេត្ត។ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មដែលបានចូលរួមជាអធិបតីក្នុងពិធីខាងលើបានសាទរដល់លោក វឿង ប្រយុទ្ឋ ដែលទទួលបានសេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរីអាណត្តិទី១ លើកទី១ និងទទួលបានសេចក្តីទុកចិត្តបោះឆ្នោតពីសមាជិកសភាពាណិជ្ជកម្មខេត្ត ជ្រើសរើសជាប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី […]
ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងបក្សពួកសហការគ្នាប្រព្រឹត្តអំពើពុក រលួយមិនញញើតអ្វីទាំងអស់.!
ថ្ងៃទី០៧ខែធ្នូឆ្នាំ២០២៤ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំយប់ទាំងថ្ងៃ។ ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1 តែង តែរអ៊ូរទាំ អំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុច ឃុំរំចេក ស្រុកព្រះស្ដេចថា ថ្លឹងទាំងរថយន្ត, ថ្លឹងទាំងលុយ។ បើទោះបីជាមិនលើសទម្ងន់ក៏ត្រូវបង់លុយអោយក្រុមមន្រ្តីប្រចាំការនៅទីនោះថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាក្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ ? ប្រភពក្រុមមន្ត្រីនៅមន្ទីរសាធារណការបាននិយាយថា ដោយ មានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ឃុំរំចេក ស្រុកព្រះស្ដេច រកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផង និងមានចំណូលដាក់ក្នុងហោប៉ៅធ្វើមានបានផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងៗពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយជញ្ជីងថ្លឹងរថយន្តមួយនេះទារលុយច្រើនៗពេកបើទោះបី្បជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ងន់ក៏មន្រ្តីនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃផងដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ចំណុចឃុំរំចេកនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុច ឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀត ឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបី្បជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះឡើយ ៕
ល្បី លោកព្រាប គារ៉ាត់ ហៅ(សិទ្ធ) មេស្នាក់ការគយនិងរដ្ឋាករតំបន់៦ ប្រចាំការនៅភូមិខួច ឃុំក្រែក ស្រុកពញាក្រែកកំពុងល្បីល្បាញខាងប្រមូលលុយដាក់ហោប៉ៅ ……!
ថ្ងៃទី០២ខែធ្នូឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ )៖ មានការលើកឡើងថា លោកព្រាប គារ៉ាត់ ហៅ(សិទ្ធ)មេ ស្នាក់ការគយនិង រដ្ឋាកនៅ ភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បាននឹងកំពុងល្បីល្បាញខាងពង្រាយ ឲ្យកូនចៅដើរប្រមូល លុយពន្ធនិងគាបសង្កត់ក្រុមឈ្មួញគ្រប់ប្រភេទទាំងតូចទាំងធំជាពិសេសបើកដៃឲ្យឈ្មួញទុច្ចរិតដឹកនាំទំនិញចេញចូលពីកម្ពុជាទៅវៀតណាមនិងពីវៀតណាមមកកម្ពុជាយ៉ាងរលូនព្រោះតែក្រុមមន្ដ្រីគយទាំងនោះក្រោមការគ្រប់គ្រងរបស់លោក ព្រាប គារ៉ាត់ សុទ្ធតែមានជំនាញខាងពុក រលួយយ៉ាងបុិនប្រសប់បំផុត ។ ប្រភពពីប្រជាពលរដ្ឋ រាយការណ៍ឲ្យដឹងថា÷ លោកព្រាប គារ៉ាត់ហៅ គយ(សិទ្ធ) ដែលមាន កន្លែងឲ្យមានទីតាំងសំរាប់ ក្រុមពួកគេជាក់ស្តែងដាក់ស្នាក់ការនៅភូមិដូនរ័ត្ន ឃុំរូង ស្រុកមេមត់ ។ រងការិះគន់ថាកំពុងឃុបឃិតគ្នាជាមួយមន្ត្រីគយក្រោមឱវាទទទួលលុយក្រោមតុ ដោយមិនបង្គាប់អោយឈ្មួញរកស៊ីដឹកទំនិញផ្សេងៗដូចជាមត្រី ដឹកចេញពីប្រទេសវៀតណាមបង់លុយជាថ្នូរនិងមិនធ្វើការត្រួតពិនិត្យឆែកឆេរនិងបើកដៃអោយមានទំនិញបង់ពន្ធចូលរដ្ឋមិនគ្រប់គឺបង់ចូល តែហោប៉ៅផ្ទាល់ខ្លួនទៅវិញនាំឲ្យបាត់បង់ចំណូលពន្ធរដ្ឋជាច្រើន។ ជារៀងរាល់ថ្ងៃគេសង្កេតឃើញរថយន្តតូច ធំ ដឹកទំនិញគ្រប់ប្រភេទជាពិសេស ឡាន ដឹកដំឡូងម៉ី កាក់ ស្ទាក់កកស្ទះពេញផ្លូវធ្វើឲ្យមានការ រិះគន់ថាឡានដឹកដំឡូងម៉ីសោះម្តេច ក៏គាបពួកម្លេះ ? ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា.. ចុះទំនិញគ្រប់ប្រភេទ ដឹកចេញពីប្រទេសវៀតណាមក៏មិនឃាត់ផង។ កន្លងមកទំនិញ គ្រប់ប្រភេទដោយមិនបាន បង់ពន្ធធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រមូលពន្ធចូលរដ្ឋ ដោយឡែកឈ្មួញធំៗ ជាពិសេសក្រុមហ៊ុនមួយចំនួនដែល បង់ពន្ធមិនគ្រប់ពួកគេបាន […]
បទល្មើសនេសាទដាក់រនាំងស្បៃមុង រាប់រយម៉ែត្រក្នុងបឹងធំឃុំរកាពប្រាំ សង្ស័យរបស់បងប្អូនលោកឡេវ ទុំ បណ្ដែតលើផ្ទៃទឹកបង្អួតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនិង មន្រ្តីជំនាញ ក្នុងស្រុកត្បូងឃ្មុំ…….!
ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ)÷ ប្រភពពីប្រជានេសាទលក្ខណៈគ្រួសារ បានអោយដឹងថា បទល្មើសនេសាទក្នុងបឹងធំភូមិប្រផាត់កំពុងបណ្ដែតនៅលើផ្ទៃទឹករាប់ រយម៉ែត្របង្អួតអាជ្ញាធរនិងសមត្ថកិច្ចមន្រ្តីជំនាញពាក់ព័ន្ធក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបទល្មើសនេសាទ ទាំង នោះហាក់ដូចជារបស់បងប្អូនលោក ឡេវ ទុំប្រធានសហគមន៍ឡូតិ៍នេសាទ ពលរដ្ឋជាច្រើនគ្រួសារដែលប្រកបរបនេសាទស្របច្បាប់ខ្លះ ក៏មិន ស្រប ច្បាប់បានរៀបរាប់ប្រាប់ឲ្យដឹងថា…! ទោះបីជារដូវបើកនេសាទក៏ ដោយ ក៏មានអ្នករករបរនេសាទខុសច្បាប់ព្រោងព្រាតលើផ្ទៃទឹកដែលបានដាក់របាំងស្បៃមុងដែលធ្វើឲ្យកូនមច្ឆជាតិគ្រប់ប្រភេទរងនូវការវិនាសហិនហោចផុតពូជ ជាបណ្ដើរៗហើយ។ ប្រភពបានបន្ត អោយដឹងថាការដាក់សាច់ រនាំងស្បៃមុងបាន ព្រោះមានមន្ត្រីធ្វើការក្នុងខេត្តនៅពីក្រោយទើបហ៊ានដាក់របាំងស្បៃបែបនេះ ហើយបើមិន មែនជាបក្ខ ពួកលោក ឡេវ ទុំប្រធានសហគម៍នេសាទទេឬក៏ សាច់ញាតិ មិនអាចដាក់បានឡើយ សូម្បី តែពួកគាត់រកត្រីដាក់លប ឬដាក់តាមក្បួនខ្នាតច្បាប់ ជលផលក៏ មិន បានផង។ បើតាម ប្រភពពីប្រជា នេសាទនៅឃុំរកាពប្រាំ បានឲ្យដឹង ថា.! លោកឡេវ ទុំ ប្រធានសហគមន៍ នេសាទប្រផាត់ មិនដែលចុះបង្ក្រាបក្រុមបក្ខពួករបស់គាត់ទេ? ក្រុមលោក ឡេវ ទុំ ដាក់របាំងស្បៃមុង ប្រវ៉ែង រាប់រយម៉ែត្រ ដាក់ក្នុងបឹងធំភូមិប្រផាត់ នេះ ក្រៅតែចុះប្រមូល […]
បងប្អូនជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី ចាប់ផ្តើមប្រមូលផលស្រូវចម្ការ បូតដោយដៃ តាមប្រពៃណីទំនៀមទំលាប់តាំងពីបុរាណ
(ខេត្តមណ្ឌលគិរី)៖ រដូវរំហើយបានឈានចូលមកដល់ តាមចំណាំគឺប្រជាកសិករ តែងប្រមូលផលស្រូវរដូវវស្សា ការច្រូតកាត់ជាសកមុ្មភាពមួយត្រូវបានគេមើលឃើញតាមវាលស្រែដ៏ធំល្វឹងល្វើយ ប៉ុន្តែខុសពីកសិករនៅតំបន់ទំនាបកណ្តាល បងប្អូនជនជាតិដើមភាគតិចរស់នៅតំបន់ខ្ពង់រាប មានរបៀបប្រមូលផលស្រូវបូតដោយដៃ រួចបុកនិងត្បាលអង្រែធំៗ តាមវិធីសាស្ត្របុរាណ។ លោក ភី ងូក ជាជនជាតិដើមភាគតិចព្នង និងជាចៅសង្កាត់រមនា ក្រុងសែនមនោរម្យ ដែលជាម្ចាស់ចម្ការផ្ទាល់ដែលមានផ្ទៃដីជិត ១ហិកតា នៅភូមិពូតាំង បានឲ្យដឹងថា ការប្រមូលផលស្រូវចម្ការ បូតដោយដៃនេះ គឺជាប្រពៃណីទំនៀមទំលាប់តាំងពីបុរាណមកម្លេះ ហើយស្រូវប្រភេទនេះ គឺបងប្អូនជនជាតិដើមភាគតិច តែងតែធ្វើការដាំដុះនៅតាមចង្កេះភ្នំ ឬចម្ការជម្រាលមាត់អូរ ត្រង់នេះមួយដុំ ត្រង់នោះមួយដុំ នៅតំបន់មួយចំនួន ក្នុងខេត្តមណ្ឌលគិរី។ លោក បញ្ជាក់ថា ស្រូវអង្ករដែលពុកម៉ែបងប្អូនជនជាតិដើមភាគតិចព្នង បង្កបង្កើនផលតាមចំការមានលក្ខណៈខុសពីស្រូវស្រែ ហើយមានរស់ជាតិឆ្ងាញ់ និងមិនប្រើសារធាតុគីមីនោះទេ។ លោក បន្ថែមថា សម្រាប់ការដាំដុះស្រូវចម្ការនេះ ចាប់ពីចន្លោះខែឧសភា មិថុនា រហូតដល់ស្រូវទុំចាប់ពីខែវិច្ឆិកា និងខែធ្នូ ទើបបងប្អូនជនជាតិដើមភាគតិច ចាប់ផ្តើមប្រមូលផល និងប្រវ៉ាស់ដៃគ្នានៅក្នុងភូមិ ដើម្បីជួយគ្នាទៅវិញទៅមក។ លោក ភី ងូក បន្ថែមទៀតថា ខណៈដែលបងប្អូនជនជាតិដើមភាគតិចព្នង កំពុងធ្វើដីដាំដុះស្រូវចម្ការតាមបែបលក្ខណៈធម្មជាតិ គេមិនភ្លេចទេគ្រឿងដង្វាយផ្សេងៗ […]