ព័ត៌មានជាតិ

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងលើកទិសដៅឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តមណ្ឌលគិរី

(ខេត្តមណ្ឌលគិរី)÷ រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងមន្រ្តីរាជការ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃ២២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានសំដែងនូវការកោតសរសើរដោយស្មោះអស់ពីចិត្ត និងសូមធ្វើការ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការសហការរៀបចំឲ្យមានអង្គសន្និបាតឡើងនាពេលនេះ មានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីធ្វើការបូកសរុបលទ្ធផលការងារដែលបានអនុវត្តកន្លងមក ជាពិសេសធ្វើការត្រួតពិនិត្យឡើងវិញ និងធ្វើការឆ្លុះបញ្ចាំងនូវលទ្ធផលការងារ ដែលបានអនុវត្តនៅក្នុង ឆ្នាំ២០២៤ កន្លងមក ធ្វើការត្រួតពិនិត្យលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណូមពរ ឬសំណើ ដំណោះស្រាយផ្សេងៗ និងលើកទិសដៅការងារបន្តរួមគ្នាអនុវត្តនៅក្នុងឆ្នាំ២០២៥ខាងមុខនេះ សំដៅរួមសហការគ្នាក្នុងការអនុវត្តឱ្យបានសម្រេចនូវការងារដែលនៅសេសសល់ និងបន្តសហការអនុវត្តការងារថ្មីៗថែមទៀតនៅក្នុងឆ្នាំថ្មីខាងមុខ។ ឯកឧត្តម បញ្ជាក់ថា ដើម្បីជាត្រីវិស័យក្នុងការអនុវត្តការងារឲ្យសម្រេចបានជោគជ័យទៅតាមផែនការ ដែលបានគ្រោងទុក និងចូលរួមចំណែកអនុវត្តឱ្យបានកាន់តែល្អប្រសើរនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ […]

ព័ត៌មានជាតិ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រ សួងសាធារណៈការណ៍និងដឹកជញ្ជូន គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ ឲ្យបាន​ស៊ីជម្រៅ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ពេញទំហឹង មិន…. !

ថ្ងៃទី២២ខែមករាឆ្នាំ២០២៥ (ខេត្តកណ្តាល )÷ តាម​ការ​បង្ហើប​ពី​ មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល ឲ្យដឹងទៀតថា. ទោះបី​ក្រុម​ឈ្មួញ​តូច ធំ​ដឹក​ទំនិញ​បន្ទុក លើស​ទម្ងន់​ហូរហៀរ​សំពីងសំពោងក៍​ដោយ នៅតែ​អាច​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ​១ភូមិ​កំពង់​ពោធិ៍ បានដែរ​ រីឯ​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត មន្ត្រី​ជញ្ជីង​និង​បក្សពួក ដែល​ប្រចាំការ​ចំណុច ឃុំ​កំពង់​ភ្នំ ស្រុក​លេីក​ដែក គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​មាន​ការទប់ស្កាត់​ឡើ​យ​។​ ​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​ណ៍និង​ដឹកជញ្ជូន​ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់ លោក​ម៉ឹង យូ​ឡេង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។​ ​ហេតុនេះហើយ​ទើប លោក អូន រស្មី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ហ៊ាន​ឲ្យ​បក្សពួក​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ប្រមូល​លុយ​តាមរបៀប​ពុករលួយ អាង​ខ្នងបង្អែក​គ្រា​ក់នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាំ​ជួយ​បិទបាំង​រឿង​អាស្រូវ​។ ​ថ្មី​នេះៗ​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១បន្ទុក​មិន​លើស​ទម្ងន់​ឬ​លើស​ទម្ងន់​ក៏ដោយ លោក អូន រស្មី ប្រធាន​ជញ្ជីង​និង មន្ត្រី​ស្ថានីយ៍​ថ្លឹង​រថយន្ត​ដែល​ប្រចាំការ​នៅ​ភូមិសាស្ត្រ​ស្រុក​លេីក​ដែក ខេត្ត​កណ្តាល ហាមាត់​សុំ​ថ្លៃ​បាយ ថ្លៃ​ទឹក​ពី​ពួក​ឈ្មួញ​ផងដែរ​។​ ​ប្រភព​ស្និទ្ធ​នឹង​លោក អូន រស្មី បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល​ទេនោះ គឺ​លោក […]

ព័ត៌មានជាតិ

ប្រកាសតែងតាំង​ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំថ្មីខណៈអតីតប្រធានមន្ទីរ​ចាស់​ ទទួលមរណៈភាព:- —

ថ្ងៃសុក្រ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងចូលកាន់តំណែងប្រធានមន្ទីរថ្មី នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការថ្នាក់ដឹកនាំក្រសួងជាច្រើនរូប ឯកឧត្ដមប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តថ្នាក់ដឹកនាំនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន អភិបាលស្រុក និងអភិបាលរងស្រុក មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ និងអ្នកសារព័ត៌មានជាច្រើនរូបបានចូលរួមជាច្រើននាក់។ បានដំណើរការប្រកាសតែងតាំងលោក ធីន ស៊ីថាច  ជាប្រធានមន្ទីរព័ត៌មានថ្មី ខេត្តត្បូងឃ្មុំជំនួសលោកប្រធានមន្ទីរចាស់ គឺ លោក ស ស៊ីណា ដែលលោកបានទទួលមរណៈភាព ជាងនេះទៅទៀត វាក៏ជាការលើកកម្ពស់វប្បធម៌ផ្លាស់ប្ដូរបទពិសោធន៍ ផ្ដល់ឱកាសសិក្សារៀនសូត្រ ក្រេបយកបទពិសោធន៍ថ្មីបន្ថែមដើម្បីពង្រីកសមត្ថភាពរបស់ខ្លួននិងមន្ទីរព័ត៌មានឱ្យបានទូលំទូ លាយ។ល។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មានបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស ស៊ី ណាប្រធានមន្ទីរចាស់ […]

ព័ត៌មានជាតិ

អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះតាមដាន ពិនិត្យលោកមុយ បញ្ញរិទ្ធប្រធានគយច្រកទ្វេរភាគ្គីដារ ហៅច្រកដូង៧ដើម មានការរិះគន់ពីអាជីវកររកស៊ីដឹកទំនិញ..!

ថ្ងៃទី១៣ខែមករាឆ្នាំ២០២៥ (ខេត្តត្បូងឃ្មុំ)÷ប្រភពព័ត៌មានពីរអាជីវ កររកស៊ីបានឲ្យដឹងថា÷លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកដារ ហៅច្រកទ្វេរភាគ្គីដូង ៧ដើម មានការរិះគន់ពីប្រជាពលរដ្ឋ និងអាជីវករដឹកទំនិញ ពីវៀតណាម ក៏ដូចប្រជាពលរដ្ឋ រកស៊ីដឹកដំឡូងម៉ី ពីស្រុកខ្មែរយកទៅលក់នៅវៀតណាម តាមច្រកទ្វេរគាគ្គីដារ ហៅដូង7ដើមកំពុង សប្បាយយកលុយពីរក្រុម ឈ្មួញ តូចឈ្មួញ ធំច្រើននាក់នាំ ចូល ទំនិញគេចព័ន្ធ ទំនិញបង់ព័ន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីរវៀតណាមតាមច្រកដារ  យ៉ាងរលូន។ ប្រភពចំណូលដ៏ធំរបស់លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វេរភាគ្គីដារ ហៅច្រកដូង៧ដើម ឡើងកាន់ដំណែងដុះស្លែរដោយ ហេតុឲ្យទំនិញដែលឈ្មួញទាំងនោះនាំចូលតាមច្រកទ្វេរគាគ្គីដារ ស្រុកមេមត់ខេត្តត្បូងឃ្មុំ  បង់ព័ន្ធ មិនគ្រប់ត្រឹមតែ ៦០ ទៅ៧០ ភាគរយតែប៉ុណ្ណុះហើយក្រៅ ពីនេះគឺឈ្មួញបែងចែកផលប្រយោ ជន៍ជាមួយមន្រ្តីគយច្រកព្រំដែន។ ថ្មីៗនេះក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនកសិផលផ្សេងៗដូច ជាដំឡូងម៉ីទៅលក់នៅវៀតណាមតាម ច្រកព្រំដែនទ្វេរភាគ្គីដារហៅច្រកដូង ៧ដើម ស្រុកមេមត់ បានឲ្យដឹងថា÷ លោកមុយ បញ្ញារិទ្ធប្រធានការិយា ល័យគយ និងរដ្ឋាករច្រកដូង ៧ដើម យកលុយពីពួកឈ្មួញដឹកទំនិញពីវៀតណាម ដូចជាកៅអីជ័រ កាដុង កាធុនជ័រក៏ដូចទំនិញផ្សេងៗទៀតឲ្យបង់ព័ន្ធខុសពីមេគយមុនៗយកតាម […]

ព័ត៌មានជាតិ

ឯកឧត្តមប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការណ៍ និង ដឹកជញ្ជូន គូរពិនិត្យផង ចំពោះលោកស៊ើប សិន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ ៧ ស្ថិតនៅចំណុចថ្នល់ទទឹង ស្រុកត្បូងឃ្មុំ  ឡើងកាន់តំណែងថ្មីល្បីខាងប្រែក្លាយជាជញ្ជីងថ្លឹងលុយហើយ …!

ថ្ងៃទី១២ខែមករាឆ្នាំ២០២៥ (ខេត្តត្បូងឃ្មុំ)  ÷ ប្រភពពីឈ្មួញដឹកជញ្ជួនទំនិញតាមរថយន្តខ្នាតធំៗ បន្ទុក លេីសទម្ងន់ឆ្លងកាត់ស្ថានីយ៍ ជញ្ជីងតាមផ្លូវជាតិលេខ៧ ដែលពួក ឈ្មួញ អះអាងថាសុទ្ធតែបង់លុយមុនឲ្យមន្រ្តីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ចំណុចភូមិស្លាបក្តោងឃុំជប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ លោកស៊ើប សិន ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តទើបមកកាន់តំណែងថ្មីឲ្យក្រុមមន្ត្រីអាចរកចំណូលលើតុ ក្រោមតុ សម្រាប់ចែកគ្នាដាក់ហោប៉ាវ ធ្វើមានបានយ៉ាងសុខស្រួលបំផុត។ ក្រុមអាជីវករតូច ធំដឹកទំនិញ ឆ្លងកាត់លេីស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៧ ចំណុចភូមិ ស្លាបក្តោង ឃុំ ជប់ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានធ្វើការរិះគន់ដល់មន្រ្តីដែលប្រចាំការនៅ ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៧ មិនយកចិត្តទុកដាក់នៅក្នុងការផាកពិន័យ ឬមានវិធានការផ្លូវច្បាប់ទៅលើរថយន្ត ដឹកលេីសទម្ងន់ឬល្មើសច្បាប់នោះទេ គឺពួកមន្ត្រីទាំងនោះគិតតែរឿងផល ប្រយោជន៍ផ្ទាល់ខ្លួន។ ជាការពិតជារៀងរាល់យប់ថ្ងៃ គេតែងតែសង្កេត ឃើញតៃកុងឡានឬព្រូចុះបង់លុយ រួចបើកបន្តទៅមុខយ៉ាងរលូន ទោះបីដឹកផ្ទុកលើសទម្ងន់កំណត់ក៏ដោយ រីឯរថយន្តខ្លះទៀត គ្រាន់ តែវាយភ្លើងសញ្ញា ជាសញ្ញា បក្សពួកគេខាងស្ថានីយ៍ឲ្យ រថយន្ត បន្តដំណើរមិន ឈប់ចូលជញ្ជីងថ្លឹងក៏បាន។ មជ្ឈដ្ឋានខាងក្រៅ ! និងក្រុមអាជីវករតូច ធំ បានបញ្ជាក់បន្ថែមទៀតថា.! សកម្មភាពរបស់កម្លាំងចម្រុះ ក្រោមការគ្រប់គ្រងរបស់មន្ត្រីសាធារណការនិងដឹកជញ្ជូនមិនបានធ្វើការងារអ្វីក្រៅពីប្រមូលលុយពីរថយន្ត […]

ព័ត៌មានជាតិ

ហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី០៧ខែមករាឆ្នាំ២០២៥ (ភ្នំពេញ) ÷ ប្រភពពីប្រជាពលរដ្ឋក៏ដូចអាជីវករ លក់ដូរនៅក្នុងផ្សារទំនើបសូរិយា បានអោយដឹងថា- ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ និងល្បែងជាច្រើនប្រភេទទៀត កំពុងបើកដំណើរការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹកគគ្រេងអនាធិបតេយ្យនៅក្នុងផ្សារទំនើបសូរិយាជាន់ទី៥ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ។ ប្រភពបានបន្តថា បុគ្គលដែលហ៊ានបើក ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតនៅលើផ្សារទំនើបសូរិយាជាន់ទី៥ ដែលកំពុងបើកដំណើរការអោយក្រុមអ្នកញៀនល្បែងចេញចូលលេងជារៀងរាល់ថ្ងៃនោះ គេនៅមិនទាន់ឃើញកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមក ទប់ស្កាត់និងបង្រ្កាបនោះទេ! ដែលបញ្ហានេះធ្វើអោយមហាជនក៍ប្រជាពលរដ្ឋដាក់ការសង្ស័យថាប្រហែលអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានទទួលលាភ សក្ការៈ ខែ ថ្ងៃ ពីបុគ្គលម្ចាស់បនល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងនេះអស់ហើយទេដឹង?ទើបរក្សាភាពស្ងៀមស្ងាត់ មិនចុះទប់ស្កាត់និងបង្រ្កាបអោយស្របតាមពាក្យស្លោក ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដាក់ចេញអោយថ្នាក់ក្រោមជាតិអនុវត្តទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងកាលពីកន្លងទៅនោះ!ប៉ុន្តែករណីបុគ្គលម្ចាស់បនល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតបើកឲ្យក្រុមអ្នកញៀនល្បែងចេញចូលលេងល្បែងយ៉ាងពេញបន្ទុកខាងលើនេះធ្វើឲ្យអាជីវករនិងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្មចោរលួច.ចោរឆក់ចោរប្លន់ .ចោរគាស់តូប.ចោរគាស់ផ្ទះ.គ្រឿងញៀន និងប្រើអំពើហិង្សាគ្រួសារ ដើមចមកើតចេញពីល្បែងសុីសងនេះឯង ។ ក្រុមអាជីវករលក់ដូរក៍ដូចប្រជាពលរដ្ឋរស់ នៅមូលដ្ឋានខាងលើស្នើដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ. លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នីតិកាលទី៧ មេត្តាជួយចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាប!ទីតាំងបនល្បែងសុីសងហ្គេមបាញ់ត្រី ខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតដែលបើកអោយក្រុមញៀនល្បែងលេងដោយសេរីយ៉ាងពេញបន្ទុក ដែលស្ថិតនៅ […]

ព័ត៌មានជាតិ

សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី នាំយកសម្ភារៈរបស់សប្បុរសជន នៃយុទ្ធនាការ ចាស់អ្នកថ្មីខ្ញុំចែកដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងក្រុងសែនមនោរម្យ

(មណ្ឌលគិរី)÷នាថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ហ៊ី ផល្គុន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទិ្ឋនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី រួមទាំងលោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត និងជាសមាជិកាគាំទ្រ បានដឹកនាំសមាជិកាគាំទ្រ នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្លៀកបំពាក់ ដែលបានទទួលពីការបរិច្ចាគ នៃយុទ្ធនាការ ចាស់អ្នកថ្មីខ្ញុំ នឹងបន្ថែមនូវសម្ភារៈសិក្សា សម្ភារៈការិយាល័យដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅភូមិពូតាំង សង្កាត់រមនា និងភូមិឡៅការ សង្កាត់សុខដុម ក្នុងក្រុងសែនមនោរម្យ ។ លោកជំទាវ ហ៊ី ផល្គុន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទិ្ឋនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹងក្តីនឹករលឹកពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលជានិច្ចកាល លោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេស ជនចាស់ជរា គ្រួសារក្រីក្រ និងសិស្សានុសិស្ស ដែលកំពុងខ្វះខាត នៅតំបន់មួយចំនួន ក្នុងខេត្តមណ្ឌលគិរី។ លោកជំទាវ […]

ព័ត៌មានជាតិ

ឈ្មួញឈើដ៏សកម្ម ឈ្មោះ បុល និង បក្ខពួកដឹកជញ្ជូនឈើចេញពីតំបន់ ដែនជម្រកព្រៃសំបូរ ជារៀងរាល់ យប់ យ៉ាងរលូន សមត្ថកិច្ច និងមន្ត្រីជំនាញ គ្មានចំណាត់ការ…!

ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៤ (ខេត្តក្រចេះ)÷ឈ្មួញឈើល្បីខាងដឹក ជញ្ជូនអនុផលព្រៃឈើឈ្មោះ បុលជា មេ​ឈ្មួញ​ឈើ​ដ៏ សកម្មព្រម ទាំងបក្ខពួកដឹកជញ្ជូន ឈើចេញពី តំបន់ព្រៃ សំបូរ ស្រុកអូរគ្រៀង សែនជ័យ ខេត្ត ក្រចេះ យកទៅលក់នៅទីផ្សារ ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ឈ្មួញឈើសម្រុក​ដឹក​ជញ្ជួន​តាម​រថយន្តសាំយុងកែឆ្នៃ យកទៅលក់នៅ​ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក រីឯ​ លោកញ៉ែម វិសាល នាយកដែន ជម្រកសត្វព្រៃសំបូរ និង សមត្ថកិច្ចឈរ ជើងតាមដងផ្លូវមន្ត្រីពាក់ព័ន្ធក្នុង ស្រុក អូរគ្រៀងសែនជ័យ ខេត្តក្រចេះមិនមានចាត់ វិធានការ​ បង្ក្រាបឈ្មួញឈ្មោះបុលនិងបក្ខពួកនោះឡើយបុគ្គលទាំងនេះដឹកជញ្ជូនអនុផលព្រៃឈើជាយូឆ្នាំមកហើយតាម​រយៈ​រថយន្តសាំយុងកែឆ្នៃ យកទៅលក់​នៅ​ក្នុងឃុំកណ្តោលជ្រុំ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំយ៉ាងរលូន។ រីឯ​លោក សាក់ សារ៉ាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មិនចាត់វិធានការ​បង្ក្រាបនោះទេ។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ ក្រចេះបាន​លើកឡើងថា​ សមត្ថកិច្ច និងជំនាញរដ្ឋបាល ព្រៃឈើ នៅស្រុក អូរគ្រៀងសែនជ័យនិងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យគ្មាន​ឆន្ទៈ​ ក្នុង​ ការបង្ក្រាប​ បទ ល្មើស​ព្រៃឈើ​នោះ​ទេ​។​ ​ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះបុល […]

ព័ត៌មានជាតិ

ជនដៃដល់២នាក់ត្រូវបានចាប់ខ្លួននៅខេត្តមណ្ឌលគិរីបន្ទាប់ពីធ្វើសកម្មកាប់គ្នានៅខេត្តក្រចេះ ,

(ខេត្តមណ្ឌលគិរី )÷កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់គ្នា នៅខេត្តក្រចេះ បណ្ដាលឲ្យស្លាប់ម្នាក់  កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤  នៅចំណុចផ្លូវលំ ស្ថិតនៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ  បង្កឡើងដោយជនសង្ស័យចំនួន២នាក់  ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ សឿន មិថុនា (ហៅខ្មៅ) ភេទប្រុស អាយុ១៨ឆ្នាំ បានធ្វើសកម្មភាពជិះម៉ូតូ០១គ្រឿង ម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ ស្ទាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំង០២នាក់ខាងលើ បានរត់គេចខ្លួន ដោយបន្សល់ទុកវត្ថុតាងរួមមាន ដាវចំនួន០១ដើម, កាំបិតផ្គាក់ចំនួន០១ដើម និងដំបងឈើចំនួន០១ដើម។ជនសង្ស័យពទាំងពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១១៖៣០នាទី ដោយកម្លាំងជំនាញបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិខ្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រួមមាន៖ […]

ព័ត៌មានជាតិ

សិស្សានុសិស្សនៅជនបទដាច់ស្រយាលជាង១ម៉ឺននាក់ ទទួលបានការសិក្សាតាមរយៈអង្គការ UWS

(មណ្ឌលគិរី) ÷សាលារៀនជិត១០០កន្លែង ក្រោមជំនួយរបស់អង្គការUWSកម្ពុជា បានរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឲ្យសិស្សរស់នៅតាមតំបន់ដាច់ស្រយាលប្រមាណជាង១ម៉ឺននាក់ទទួលបានការសិក្សា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានមុំ២ ពាក់ព័ន្ធនឹងវិស័យអប់រំ ។ ថ្មីៗនេះសាលារៀងចំនួន២៦កន្លែងបន្ថែមទៀត ក្នុងខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង បានបញ្ចប់គម្រោងសាងសង់ជាផ្លូវការ និងបានរៀបចំពិធីប្រកាសបញ្ចប់គម្រោងនៅខេត្តមណ្ឌលគិរី នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី ។ ឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ទី១ ប្រកាសបញ្ចប់គម្រោងជាផ្លូវការ របស់អង្គការ UWS កម្ពុជា នៅក្នុងសាលារៀលគោលដៅចំនួន ២៦កន្លែង ដែលស្ថិតនៅក្នុងខេត្តរតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី ២ ចែករំលែកអំពីលទ្ធផលការងារ និងវឌ្ឍនភាព របស់សាលារៀន ស្រុក និងមន្ទីរអប់រំ យុវជន និងកីឡា និងទី៣ ពិភាក្សាអំពីការពង្រឹងការចូលរួមរបស់សហគមន៍ […]