ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឈ្មួញជើងខ្លាំងប្រចាំខេត្តកំពង់ឆ្នាំង រកសុីដឹកលៀសចម្រុះទ្រង់ទ្រាយធំទៅប្រទេសវៀតណាម ដោយសេរី គ្មានអ្នកបង្ក្រាប

ឈ្មួញជើងខ្លាំងប្រចាំខេត្តកំពង់ឆ្នាំង រកសុីដឹកលៀសចម្រុះទ្រង់ទ្រាយធំទៅប្រទេសវៀតណាម ដោយសេរី គ្មានអ្នកបង្ក្រាប 20/11/23 នរណាក៏ល្បី មេឈ្មួញជើងខ្លាំងនៅខេត្តកំពង់ឆ្នាំង រកសុីដឹកលៀសទៅប្រទេសវៀតណាម ឈ្មោះ គីម អុីម ថ្មីៗនេះគេប្រទះឃើញសកម្មភាពដឹកជញ្ជូនលៀសតាមកាណូតធំៗជាច្រើនគ្រឿង ដែលមានច្រកលៀស ច្រើនការ៉ុងលើកឡើងលើគោកនៅមាត់ទឹកកំពង់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដើម្បីដឹកជញ្ជូនតាមរថយន្តយកទៅឡើងបន្តនៅផ្លូវជាតិលេខ៥ ដើម្បីយកទៅលក់នៅប្រទេសវៀតណាម។ លៀសទាំងនេះពួកគេ កាវកើបយកពីក្នុងភូមិសាស្ត្របឹងទន្លេសាប ក្នងខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ ហើយបាននាំគ្នាដឹកយកមកលក់ឱ្យមេឈ្មួញឈ្មោះ គីម អុីម នៅមាត់ទឹកកំពង់ឆ្នុកទ្រូ។ ករណីនេះធ្វើឲ្យមតិសាធារណជនងឿងឆ្ងល់និងរិះគន់ចំពោះសកម្មភាពនេសាទលៀស និងការដឹកជញ្ជូនលៀសចម្រុះទ្រង់ទ្រាយធំបែបនេះ ដែលសកម្មភាពនេះគេសង្កេតឃើញកើតមានតាំងពីរដូវបិទនេសាទរហូតដល់រដូវបើក។ ចំណែកអ្នកនេសាទលៀស គឺគេបានប្រើឧបករណ៍កាវលៀសវែងៗ ដែលអាចកាវចូលដល់ជម្រៅបាតទន្លេជ្រៅធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះយ៉ាងធ្ងន់ធ្ងរ។ ម៉ាស៊ីនដែលគេប្រើបំពាក់ឧបករណ៍អូសនិងកាវលៀស ដែលទូកខ្លះគឺចាប់ពី៤ទៅដល់ ៦ ម៉ាស៊ីន ដែលខុសច្បាប់ស្ដីពីជលផលដែលអនុញ្ញាតឲ្យរកបានតែដោយដៃតែប៉ុណ្ណោះ។ លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារ ឆ្នាំងបានប្រាប់ថា ករណីការដឹកជញ្ជូនលៀសចម្រុះ និងការនេសាទលៀសដោយប្រើកម្លាំងម៉ាស៊ីនបច្ចុប្បន្ននេះពិតជាកើតមានប្រាកដមែន។ លោកថា នៅទឹកដីខេត្ត កំពង់ឆ្នាំង គឺគ្រាន់តែជាទីកន្លែងសម្រាប់ក្រុមឈ្មួញដឹកលៀសយកមកឡើងរថយន្តតែប៉ុណ្ណោះ។ រីឯប្រភពដើមនៃការនេសាទលៀសវិញ គឺក្រុមឈ្មួញគេបានធ្វើសកម្មបភាពនៅក្នុងទឹកដីនៃខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់។ លោក ឈិន តួ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បច្ច័យ៨១លានរៀល ក្នុងអង្គកឋិនទាន

បច្ច័យ៨១លានរៀល ក្នុងអង្គកឋិនទាន ត្រូវបានមហាឧបាសិកាពុទ្ឋសាសនូបត្ថមក៍ សន ពិន និងលោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា និងលោកស្រី ផ្តួចផ្តើមនិងដង្ហែទៅកាន់វត្តបុទុម្ពរ ហៅវត្តសៀមបោយ នៅខេត្តកំពង់ចាម 2023-11-19 09:35pm (ត្បូងឃ្មុំ)៖ មហាឧបាសិកាពុទ្ឋសាសនូបត្ថមក៍ សន ពិន និងលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោកស្រី លី ស៊ីណៃ ព្រមទាំងបុត្រ និងលោក ម៉ុន សារឿន និងលោកស្រី ហ៊ុន ម៉ោញ ព្រមទាំងបុត្រ បានផ្តួចផ្តើមអង្គកឋិនទានប្រមូលបច្ច័យបានចំនួន៨១លានរៀល ដង្ហែរទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តបុទុម្ពរ (ហៅវត្តសៀមបោយ) ស្ថិតនៅភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ អង្គកឋិនទាននេះ ប្រារព្ធធ្វើឡើងនៅគេហដ្ឋាន លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា នៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីស្នងការរងខេត្ត និងសហការី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម គន់ គីម រដ្ឋមន្ត្រីនាំយកអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឧបត្ថម្ភជូនអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅស្រុកសន្ទុក

ឯកឧត្ដម គន់ គីម  ទេសរដ្ឋមន្ត្រី នាំយកអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភជូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅស្រុកសន្ទុក   កំពង់ធំ៖នៅព្រឹកថ្ងៃចន្ទ ៨ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់  គីម  អនុប្រធានទី១ នៃគណៈ កម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា  អមដំណើរដោយឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លោក  លោកស្រីជាប្រធានមន្ទីរ កងកម្លាំងទាំងបី និងក្រុមការងារថ្នាក់ស្រុក បានអញ្ជើញមកសំណេះ សំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ គ្រាប់ពូជដំណាំ របស់​ប្រមុខរាជ​រដ្ឋា​ភិបាល​កម្ពុជា​ ផ្តល់ជូនដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។      ឧត្តមសេនីយ៍ទោ បានថ្លែងថា អតីតយុទ្ធជនចំនួន១៤១គ្រួសារ ត្រូវបានចាប់ឆ្នោតទទួលយកបានក្បាលដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារមួយហិកតាកន្លះ និងផ្ទះ០១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន  […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ដីព្រៃលិចទឹកព្រី

ដីព្រៃលិចទឹកព្រៃកោងកាងនៅខេត្តកែបកំពុងរងការវិនាសដោយសារជនខិលខូចមានអំណាច កំពុងទន្ទ្រានកាប់ព្រៃចាក់ដីលុបធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខេត្តកែប ៖  ដីព្រៃលិចទឹក នឹងព្រៃ កោងកាង ដែលជាសម្បត្តិសាធា រណៈរបស់រដ្ឋ ក្នុងក្រុងស្រុកដំណា ក់ចង្អើរ ត្រូវបានក្រុមឈ្មួញមួយ ចំនួនកំពុងទន្ទ្រានយក នឹងយកគ្រឿងចក្រមកកាយព្រំ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនញញើតនិងច្បាប់បន្តិចណាឡើយ។ ជាក់ស្តែងនៅចំណុចកោះស្ករ ស្ថិតនៅភូមិទួលសាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរនេះតែម្តង។ បើយោងតាមប្រភពបានពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឱ្យដឹងថា សព្វថ្ងៃនេះមានការព្រួយបារម្មណ៏ ព្រោះខ្លាចបាត់បង់របរបន្តិចបន្តួចរបស់គាត់ ដែលធ្លាប់ អាស្រ័យផល និងប្រកបរបរចិញ្ចិមជីវិត ដោយដើររើសខ្យង ងាវ ចាក់ច្រែង និងដាក់លបក្តាម ជាលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមជីវិត តែឥឡូវត្រូវ បានក្រុមឈ្មួញយកគ្រឿងចក្រ មកកាយព្រំ ដីព្រៃលិច ទឹកនិងព្រៃ កោងកាង ដែលជាសម្ប ត្តិសាធារណៈ របស់រដ្ឋទាំងនោះ ស្ទើទាំងស្រុង ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងរំភើយមិនខ្វល់អ្វីទាំងអស់ ចំណែកអាជ្ញាធរពាក់ព័ន្ធមិនអើរពើរទាល់តែសោះ។ ប្រភពបានបន្តថា ដីព្រៃកោងកាង ព្រៃលិចទឹក ដែលជាសម្បត្តិសាធារ ណៈរបស់រដ្ឋ នៅតាមបណ្តោយមាត់ព្រែកនិងដៃព្រែក ក្នុងស្រុកដំណាក់ទាំងអស់នេះ សម្បូរទៅដោយព្រៃ កោងកាង ព្រៃលិច […]