ក្នុង​មួយថ្ងៃៗ​ មាន​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ចូលទៅ​លេងល្បែង​បញ្ជល់មាន់ ​និង​ ល្បែងស៊ីសង​ផ្សេងៗ​ទៀត​នៅក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 ដោយសេរី គ្មានអាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធណាចេញមុខបញ្ឈប់ទាល់តែសោះ

ខេត្តព្រៃវែង ​៖ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បន្ទាយ​ចក្រី បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ចូលទៅ​​​​លេងល្បែង​បញ្ជល់មាន់​ និង​ល្បែងស៊ីសង​ផ្សេងៗ​ទៀត​នៅក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 ហើយ​ជនជាតិ​វៀតណាម​មាន​ចំនួន​តិចតួច​បំ​ផុ​​​​​​​​​ត​ ។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ចាប់តាំងពី​ល្បែង​បញ្ជល់មាន់​ និង​ល្បែង​ផ្សេងៗ​ទៀត​ត្រូវគេ​បើក​លេង​នៅក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 ហើ​យ​ឃុបឃិត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​យ៉ាង​គគ្រឹកគគ្រេង​នោះ គឺ​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួ​សា​​​​រ និង​បទល្មើស​ផ្សេងៗ​ទៀត​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​នៅក្នុង​ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ​។

ដោយសារ​ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​នេះហើយ ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​​​​​​​​សេនីយ៍ នេ​ត សាវឿន ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​ល្បែងស៊ីសង​នៅក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 ព្រោះ​ម្ចាស់​កាស៊ីណូ​នោះ​កំពុង​ប្រព្រឹត្ត​ផ្ទុ​យ​ពីបទ​បញ្ជា​របស់​ក្រសួង​ពាក់ព័ន្ធ ។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិក​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា កាស៊ីណូ​ហេ​រ៉ូ​777 នៅ​ជិត​ច្រកទ្វារ​អ​ន្តរជាតិ​បន្ទាយ​ចក្រី បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​ស៊ីសង​យ៉ាង​ពពាក់ពពូន ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្តព្រៃ​វែ​ង មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង អំ​ពា​វ​នា​វ​​​​​​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​ភាពមិនប្រក្រតី​ដែ​ល​​កើតឡើង​នៅ​កាស៊ីណូ​ហេ​រ៉ូ​777 ជិត​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ជាបន្ទាន់​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា រហូតមកដល់​ពេ​ល​​នេះ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោក ព្រំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង កំពុង​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិ​ន​​​​​ឮ​អ្វី​ទាំងអស់ ហើយ​ទុក​ឲ្យ​ម្ចាស់​កាស៊ីណូ​ហេ​រ៉ូ​777 ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ ។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បាន​ឲ្យ​ដឹងថា ល្បែង​បញ្ជល់មាន់​និង​ល្បែង​ផ្សេ​ង​ៗ​​​​ទៀត​ត្រូវគេ​បើក​លេង​យ៉ាង​ពេញបន្ទុក​ក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 ហើយ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​យ៉ាង​ពពាក់ពពូន រីឯ​ជ​នជាតិ​វៀតណាម​មាន​ចំនួន​តិចតួច​បំផុត​ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេការ​កាស៊ីណូ​ហេ​រ៉ូ​777 ឈ្មោះ ភា​ជ ជា​អ្នកទទួលខុសត្រូវ​ក្នុ​ង​​ការបើក​ល្បែង​បញ្ជល់មាន់​និង​ល្បែង​ផ្សេងៗ​ទៀត​ក្នុង​កាស៊ីណូ រួច​បណ្ដោយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​បំពាន​ទៅលើ​បទបញ្ជា​រ​ប​ស់​ក្រសួង​ពាក់ព័ន្ធ​យ៉ាង​កំរោល​។ ហេតុនេះ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ក៏ដូចជា​លោក ព្រំ សន្ធរ ស្នងការ​នគរបាល​ខេ​ត្តព្រៃវែង គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​ម្ចាស់​កាស៊ីណូ​ហេ​រ៉ូ​777 បំពាន​លើ​បទបញ្ជា​របស់​ក្រសួង​ពាក់ព័ន្ធ​យ៉ាង​គគ្លើន ​គ្មាន​ញ​​​​​ញើត​អ្វី​ឡើយ​  ៕