តាមការចង្អុលដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ២លើក នៅស្រុកដំណាក់ចង្អើរ

ខេត្តកែប ៖ ល្ងាចថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១៩ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំ​ង​អធិការនគរបាលស្រុកដំណាក់ចង្អើរ និងតាមការចង្អុលដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានពួនស្ទាក់ចាប់មុខសញ្ញាចរាចរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន២លើកផ្សេងគ្នា៖ នៅចំណុចខាងលិចរោងចក្រពូចិន ក្នុងភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដោយដកហូតជាក់ស្តែងបានថ្នាំ​ញៀ​ន​១​កញ្ច​ប់​​តូច ទូរស័ព្ទចំនួន ៣គ្រឿង ម៉ូតូ ១គ្រឿង នាឡិកាដៃ ១គ្រឿង និងលោហៈធាតុពណ៌លឿង ៨កង ។

បន្ទាប់ពីស្ទាក់ចាប់បានមុខសញ្ញាខាងលើនគរបាលយើងបានបន្តនីតិវិធីឈានទៅចាប់មុខសញ្ញាផ្សេងទៀត នៅចំណុចទំនប់ទឹក​ចំការបី ក្នុងភូមិ ឃុំខាងលើ ចាប់ខ្លួនមុខសញ្ញាបាន១នាក់ រីឯបក្សពួកម្នាក់ទៀតបានរត់គេចខ្លួន ដោយដកហូតបានប​ន្ថែ​ម​ថ្នាំញៀន១កញ្ចប់ធំនិងម៉ូតូ១គ្រឿង ដែលវត្ថុតាងខាងលើសាមុីជនទទួលថាជារបស់ខ្លួនពិតប្រាកដមែន ។

ជនសង្ស័យខាងលើរួមមានឈ្មោះដូចខាងក្រោម ៖
១- ឈ្មោះ សន ឈ្លូញ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ជាងឈើ រស់នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ។
២- ឈ្មោះ សន ស្រីនិច ភេទស្រី អាយុ១៨ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេ(ស្រីពេជ្រ) រស់នៅភូមិ ឃុំជាមួយគ្នា ។
៣- ឈ្មោះ ផ្លៀង សុវត្ថិ ភេទស្រី អាយុ៣៤ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេ(ស្រីពេជ្រ) រស់នៅភូមិព្រៃសុធន ឃុំព្រៃខ្លា ស្រុកស្វាយទង ខេត្តព្រៃវែង ។
៤- ឈ្មោះ ឌុច រ៉ូ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ។

ក្រោយការចាប់ខ្លួនយើងបាននាំជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំ​បូងខេត្តកំពត ចាត់ការបន្តតាមនីតិវិធីច្បាប់  ៕