ប្រជាពលរដ្ឋនៅភូមិភ្នំលាវ ទទួលបានកម្មសិទ្ធិដីធ្លីពីឯកឧត្តមអភិបាលខេត្តកែប

ខេត្តកែប ៖ ក្រោយបញ្ចប់ជាស្ថាពរនូវការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋជាលក្ខណៈប្រព័ន្ធ នៅភូមិ ភ្នំលាវ ឃុំ ពងទឹកស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រុមការងារអនុ វត្តការងារ ចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធ នៃមន្ទីរ រៀបចំដែនដី នគរូបនីយកម្មសំណង់ និង សុ​រិ​​​យោដីខេត្តកែប បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ ជូនបងប្អូន ប្រជាពលរដ្ឋម្ចាស់ក្បាលដីទាំងអ​ស់​ នៅភូមិ ភ្នំលាវ ឃុំ ពង ទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប នៅរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៩ នៅបរិវេណ ផ្ទះមេព្រៃ ស្ថិតនៅ​ភូមិ ភ្នំលាវ ឃុំ ពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្ត កែប ក្នុងពិធីនោះ ពីសំណាក់ ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈ អ​ភិ​បា​ល ខេត្ត និង មានការ អញ្ជើញចូលរួម ពីប្រធាន អនុប្រធាន មន្ទីរ អាជ្ញាធរក្រុង និង ប្រជាពលរដ្ឋជាច្រើនរយនាក់ ។

លោក វ៉ៅ សុខា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត បានបញ្ជាក់ថា មន្ទីរបាន រៀបចំក្រុម កា​រ​ងារ អនុវត្តការចុះ វាស់វែង ដីធ្លីជូនបងប្អូន ប្រជាពលរដ្ឋ ជាពីក្រុម មានសមាស ភាព១១រូប ក្នុងមួយក្រុម កំពុងអនុវត្តកា​រ​វ៉ា​ស់​វែងដី ជូនប្រជាពលរដ្ឋ នៅក្នុងក្រុង កែប និង ស្រុក ដំណាក់ចង្អើរ នៃខេត្តកែប។

ដោ​យបានចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធ និង ចែកជូន វិញ្ញាបនបត្រ ជូន ប្រជាពល រដ្ឋបានមួយចំនួន រួចទៅហើយ ក្នុងនោះ ៦​ភូ​​មិ និង ក្នុងក្រុងកែប និង ២ ភូមិ ទៀតនៅ ស្រុកដំណាក់ចង្អើរ និង កំ ពុង តែចុះបញ្ជី ២ភូមិទៀត គឺភូមិ ដំណាក់ចំបក់ ក្នុងក្រុងកែប និង ភូមិ ភ្នំលាវក្នុងស្រុក ដំណាក់ចង្អើរ  ។ លោកបន្ថែមថា ក្នុងភូមិ អូរក្រសារ មានក្បាលដីសរុប ៤២៨៣ ក្បាលដី ចែ​ក​​​ជា​ដី កសិកម្ម ១៩៦៧ ក្បាលដី , ដីលំនៅឋាន ២.៣១២ ក្បាល ដី, ដីវត្ត ១ក្បាលដី ដីឧ ស្សាហកម្ម ផលិតអំបិល ៣ក្បាលដី, ដីទំ​នា​ស់​​១ក្បាលដី និង គ្មានទិន្នន័យ ២៣ ២ ក្បាលដី ។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុ​ន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានអនុវត្តកម្មវិធីនយោបាយ ដ៏ត្រឹមត្រូវតាំងពីអណត្តិទី២ រហូតដ​ល់អ​ណ​ត្តិទី៦នេះ ដែលធ្វើឲ្យប្រជាពលរដ្ឋ រស់នៅយ៉ាងសុខសាន្ត និងសប្បាយរីរាយ យ៉ាងខ្លាំង ហើយសេដ្ឋកិច្ចក៏មានការកើនឡើង ស្ថា​ន​ភា​ពជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ។

ដោ​យឡែកថ្ងៃនេះ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដីខេត្ត បានរៀបចំ ពិធីចែក វិញ្ញាបនបត្រ ស​ម្គា​ល់​ម្ចា​​ស់ ​អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធ) ជូនម្ចាស់ក្បាលដី នៅក្នុងភូមិ ភ្នំលាវនេះ យកទៅកាន់កាប់ និង ប្រើប្រាស់ អោយអស់ ពីលទ្ធភាព ពិ​សេស ជាឯកសារ សំ អាងមួយ នៅពេលមាន ជម្លោះដីធ្លី និង សុវត្ថិភាព ចំពោះការផ្ទេរ អចលនវត្ថុ អាចបង្កើនតម្លៃ ដី​កា​ន់​តែ​​បានថ្លៃ និង ធ្វើឲ្យទី ផ្សារ ដីកើនឡើង ប្រកបដោយ ទំនុកចិត្ត ប័ណ្ណកម្មសិទ្ធនេះ បញ្ជាក់ពីកម្មសិទ្ធស្រប ច្បាប់ របស់បងប្អូន គឺ​​មានសិទ្ធ ប្រើប្រាស់ សិទ្ធអាស្រ័យផល និង សិទ្ធិចាត់ចែង ហើយ ត្រូវបាន ការពារ ដោយច្បាប់ ៕