ស្នងការខេត្តតាកែវបើកកម្មវិធី « ផ្សព្វផ្សាយសភាពការណ៍ថ្មីៗស្តីពីផែនការ ការពារបុណ្យឯករាជ្យជាតិ បុណ្យអុំទូក និងផែនការ ការពារការវិលត្រឡប់របស់ពួកឧទ្ទាមក្រៅច្បាប់ »

ខេត្តតាកែវ ៖ នៅរសៀលថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង​២និង០០នាទីនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំពិធី”ផ្សព្វផ្សាយសភាពការណ៍ថ្មីៗស្តីពីផែនការ ការពារបុណ្យឯករាជ្យជាតិ បុណ្យអុំទូក និងផែនការ ការពារការវិលត្រឡប់របស់ពួកឧទ្ទា​មក្រៅច្បាប់​ ។

ពិធីនេះដែរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី លោ​ក ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង លោក អតីតអនុប្រធានការិយាល័យក​ណ្តាល លោក នាយ នាយរងការិយាល័យ លោក នាយ នាយរងផ្នែក និងមន្រ្តីទាំងអស់ លោក មេបញ្ជាការ មេបញ្ជាការរង និងមន្ត្រីន​គរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ លោក អធិការ អធិការរង ទទួលផ្នែកសេនាធិការ សណ្តា​ប់​ធ្នាប់ និ​ង​​មន្ត្រីនគរបាលស្រុក ក្រុង លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សរុបចំនួន៧២៣នាក់ ។

ថ្លែងក្នុងពិធី ផ្សព្វផ្សាយនោះដែរលោក ឧត្តមសេនីយ៍ទោ ស្នងការបានជម្រុញឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រៀមកម្លាំងកា​រ​ពា​ររបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំ​ទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាពេលខាងមុខ និងការពារសន្តិសុខ សុ​​វ​ត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងក្តាប់សភាពការណ៍សន្តិសុខឲ្យ​បានគ្រប់ជ្រុងជ្រោយដើម្បីបង្ការ ទប់ស្កា​ត់​ បង្រ្កាប ទាន់ពេលវេលា  ។

ដោយឡែកអ្នកចូលរួមគាំទ្រ និងអ្នករង់ចាំទទួលទណ្ឌិត សម រង្ស៊ី ត្រូវបានច្បាប់ចាត់ទុកជាអំពើខុសច្បាប់ ក្នុងនាមជាកងក​ម្លាំ​​ងប្រដាប់អាវុធត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះ អ្នកចូលរួមអ្នកគាំទ្រទាំងនោះ មិនអនុញ្ញាតឲ្យពួកគេធ្វើអី្វខុសច្បា​​​ប់នោះឡើយ  ៕