អាវុធហត្ថខេត្តក្រចេះ សហការជាមួយអាវុធហត្ថស្រុកស្នួល និងស្នាក់ការ 709 ចាប់បង្ក្រាបបានឈើជាច្រើនកំណាត់

ស្រុកស្នួលខេត្តក្រចេះ៖ នៅថ្ងៃទី10 ខែតុលាឆ្នាំ 2019 ដោយមានការបញ្ជាយ៉ាងដាច់ណាត់ ពីឧត្តមសេនីយ៍ត្រីសាន្ត ប៊ុនថាន មេកងរាជអាវុធហត្ថខេត្តក្រចេះ កម្លាំងបានចុះចាប់បង្រ្កាបបានឈើចំនួន25កំណាត់ដែលឈ្មួញយកមកលាក់ទុកនៅចំណុចចំការកៅស៊ូផ្លូវចូលតាមច្រកការ៉េប្រាំបួន ក្នុងភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យស្រុកស្នួលបំរ៉ុងដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម។

ក្នុងប្រតិបត្តិការបង្ក្រាប នេះដែរមានការដឹកនាំកម្លាំងដោយលោកវរៈសេនីយ៍ឯក ឡុង យឹង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត សហការជាមួយអាវុធហត្ថស្រុក និងកម្លាំងស្នាក់ការ709ចូលរួមយ៉ាងសកម្មផងដែរ។

វត្ថុតាងដែលចាប់បានអាវុធហត្ថបានប្រគល់ឱ្យជំនាញសង្កាត់រដ្ឋបាលព្រៃឈើយកទៅរក្សាទុក។

ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះដែរលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះធ្លាប់បាន ប្រាប់អង្គភាពសារព័ត៌មានយើងឱ្យដឹងថា៖ លោកមិនលើកលែងជាដាច់ខាត ចំពោះកងកម្លាំងអាវុធហត្ថរបស់លោកដែលមានពាក់ព័ន្ធឬឃុបឃិត ឱ្យមានបទល្មើសដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាត។

ចំពោះករណីបទល្មើសដឹកជញ្ជូនឈើខុសច្បាប់នេះដែរ ទាំងប្រជាពលរដ្ឋនឹងមន្រ្តីរាជការមានការហួសចិត្តចំពោះអស់លោកជំនាញរដ្ឋបាលព្រៃឈើថា៖ តើហេតុអ្វីគេមិនដែលឃើញជំនាញចាប់បង្ក្រាបបានបទល្មើសឈើខុសច្បាប់ម្តង ណាសោះគឺចាំតែទទួលលទ្ធផលពីអាវុធហត្ថស្រាប់ៗតែប៉ុណ្ណោះឬមួយ .. …………………..!!!នៅមានត (រឿងរដ្ឋបាលព្រៃឈើ) ដោយ សែ សុខា