ប្រធានសហគមន៍រ៉ែមាសចុងផ្លាស់លោកតែ គឹម សាន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន!!!

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃសុក្រ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១៩បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះចុះធ្វើការបង្ក្រាបអាជីវកម្មរ៉ែមាសស្ថិតនៅក្នុង ភូមិ ពូទុង ឃុំ ចុងផ្លាស់ ស្រុក កែវសីមា ខេត្តមណ្ឌលគិរី។
បានប្រទះឃើញគំនរ ឈើ០៦ទីតាំងជារបស់លោកតែ គឹមសាន្ត ប្រធានសហគមន៍រ៉ែមាសចុងផ្លាស់នោះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនលោក តែ គឹមសាន្ត រួមនិងវត្ថុតាង។

បើយោងតាមរបាយការណ៍របស់អាវុធហត្ថស្នាក់ការសន្តិសុខ ៧៦៤ក្នុងកិច្ចប្រតិបត្តិការនោះមានវត្តមានឯកឧត្តម ចឹង សុចន្ថា អភិបាលរងខេត្តកម្លាំងអាវុធហត្ថ ដឹកនាំដោយលោ វរសេនីយ៍ឯក ភោគ ចន្ធី មេបញ្ជាការរងអាវុធហត្ថខេត្ត កម្លាំងមន្ទីរបរិស្ថានព្រមទាំងមានការចូលរួមពីកម្លាំងអយ្យការអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្នវត្ថុតាងប្រគល់អោយកម្លាំងមន្ទីរបរិស្ថាន ធ្វើការ វាស់វែង នឹងរាប់ចំនួនឈើចំណែកម្ចាស់ទីតាំងខាងលើជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។(សូមរង់ចាំតាមដានព័ត៌មានបន្ត)