ហួសចិត្តម៉ាទឹកកកប្រមាណជិត ៥០០ គីឡូក្រាមត្រូវ បែកការ បន្ទាប់ពីរថយន្ត ធន់ធំមួយគ្រឿងជួបគ្រោះថ្នាក់ ចរាចរណ៍

ប្រទេសថៃ ៖ ការភ្ញាក់ផ្អើលមួយបានកើតឡើងព្រមទាំងបានធ្វើអោយក្រុមតម្រួតថៃឡោមព័ទ្ធជុំជិតត្រង់កន្លែងកើតហេតុបន្ទាប់ពីមានរថយន្តធុនធ្ងន់មួយគ្រឿងបានជួបនឹងឧប្បទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ហើយបានធ្លាក់នូវការ៉ុងដែលខាងក្នុងសុទ្ធសឹងជាប្រភេទគ្រឿងញៀនទាំងអស់ យោងតាមប្រភពសារព័ត៌មានថៃដែលបានរាយការបឋមបានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង៤២ នាទី យប់ ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩ លើកំណាត់ផ្លូវក្រោមស្ពានត្រង់ចំណុចផ្លូវចូលទៅស្រុកភិតបុរី ។

ព័ត៌មានបានបន្តថាក្រោយពីមានការចុះត្រួតពិនិត្យពីសំណាក់ក្រុមតម្រួតថៃគេសង្គេតឃើញថាមានរថយន្តប្រភេទកង់ ១០ មួយគ្រឿងពាក់ស្លាកលេខណាខនប៉ាធុម ៧២-៣១៨៦ដែលគេសន្និដ្ឋានថាអាចមានការបើកបរក្នុងល្បឿនលឿនម៉្យាងទើបនឹងមានភ្លៀងធ្លាក់រួចថ្មីៗបានធ្វើអោយផ្លូវមានសភាពរអិលនិងធ្វើអោយរថយន្តរេចង្កូតចេញពីផ្លូវទៅបុកនឹងបង្គោលភ្លើងដែលនៅកណ្តាលទ្រូងផ្លូវបង្កអោយអ្នកបើកបរនិងអ្នករួមដំណើររងរបួសធ្ងន់ទាំង ២នាក់ ។

នៅក្នុងករណីនេះដែរទំនិញដែលគេផ្ទុកនៅក្នុងទ្រុងរថយន្តដែលក្នុងនោះគេសង្គេតឃើញជាប្រភេទការ៉ុងជីបានធ្លាក់រាយប៉ាយពេញផ្លូវ ព្រមទាំងមានការ៉ុងខ្លះបែកធ្លាយចេញថ្នាំញៀនប្រភេទម៉ាទឹកកកផងដែរទើបធ្វើអោយមានការភ្ញាក់ផ្អើល ។ក្រោយពេលត្រួតពិនិត្យគឺការ៉ុងថ្នាំញៀនដែលដាក់បន្លំជាមួយការ៉ុងជីមានចំនួន១៦ការ៉ុងក្នុងមួយការ៉ុងមានទម្ងន់ ៣០គីឡូក្រាមដោយសារមានការបែកធ្លាយអស់ខ្លះទើបថ្នាំញៀនទាំងនៅសល់ ជាង ៤៧០ គីឡូក្រាមហើយត្រូវបានសមត្ថកិច្ចជំនាញនាំយកទៅកាន់អង្គភាពដើម្បីសាកសួរព័ត៌មានក្រោយពីជនសង្ស័យទាំង ២ នាក់ព្យាបាលរបួសរួច ៕