មេប៉ុស្តិ៍វាលរេញលោកកែ សុខនបាញ់គំរាមជនសង្ស័យ ផ្លាតគ្រាប់កាំភ្លើង ​ត្រូវស្រ្តីចំណាស់ម្នាក់ ស្លាប់

ខេត្ត ព្រះសីហនុ៖ ស្រ្តីវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមក្រោយ ពេលបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីត្រូវគ្រាប់ភ្លើងរបស់លោកមេប៉ុស្តិ៍នគរបាលឃុំវាលរេញ។

ហេតុការណ៍ខាងលើនេះ កើតឡើងកាលពី​វេលាម៉ោង១១យប់​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅ ចំណុចក្រោយផ្សារវាលរេញ លើផ្លូវរថភ្លើង ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា:មុនពេលកើតហេតុ លោក កែ សុខន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាលរេញដែល មានទីលំនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាន​ដឹកនាំកម្លាំង២នាក់​ មន្ត្រីប៉ុស្តិ៍ម្នាក់ និងប្រជាការពារម្នាក់ រួមជាមួយអាវុធអាការ២ដើម បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ដល់ចំណុចកើតហេតុខាងលើបានប្រទះ ជនសង្ស័យម្នាក់ កាន់កាបូបគួរអោយសង្ស័យ ក៏ឃាត់សួរនាំ ពេលកំពុងឆែកឆេរមើលកាបូប ជនសង្ស័យក៏រត់គេចខ្លួន ហើយលោកនាយប៉ុស្តិ៍រូបនេះ បានបាញ់ចុះក្រោម ដើម្បីបង្អាក់ជនសង្ស័យនាំឲ្យផ្លាតគ្រាប់ទៅត្រូវស្ត្រីម្នាក់ឈ្មោះ ទូច សុខ អាយុ៦០ឆ្នាំ មានទីលំនៅកើតហេតុ ដែលអង្គុយក្បែរនោះ បណ្តាលអោយរងរបួសធ្ងន់ហើយក៏បានបញ្ជូនទៅមន្ទីរពេទ្យរួចក៏បានស្លាប់ភ្លាមៗ។

ក្រោយកើតហេតុកម្លាំងកម្លាំងកងរាជអាវុធហត្្ថ​ស្រុក បានចុះដល់កន្លែងកើតហេតុផងដែរ រីឯមេប៉ុស្តិ៍ដែលបង្កបានរត់គេចខ្លួនបាត់ភ្លាមៗក្នុងគ្រានោះ ចំណែកសាកសពស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបង្ហើបឲ្យដឹងទៀតថា:បច្ចុប្បន្ននេះសមត្ថកិច្ចបើកការស៊ើបអង្កេតដើម្បីនាំខ្លួនជនបង្កយកមកសាកសួរ។

សូមបញ្ជាក់ថា:ហេតុការណ៍ខាងលើនេះ កើតឡើងកាលពី​វេលាម៉ោង១១យប់​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅ ចំណុចក្រោយផ្សារវាលរេញ លើផ្លូវរថភ្លើង ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

ចំណែក ឯលោក ហួរយ៉ៃ អធិការស្រុក ព្រៃនប់ នៅពេលតាព្រហ្ម បានទូរស័ព្ទ សួរ ពីករណី បាញ់ សម្លាប់មនុស្ស នោះលោក មិនបានឆ្លើយ បំភ្លឺ ឲ្យបានក្បោះក្បាយទេ ដោយនិយាយ យ៉ាងខ្លីថា កំពុងតែស្រាវជ្រាវ ហើយក៏បិតទូរស័ព្ទទៅ ហាក់បីដូចជា លាក់បាំង នៅរឿង កូនចៅ គាត់ ទៅបាញ់សម្លាប់ មនុស្ស ហើយ អធិការរូបនេះបែបចង់លាក់បាំង ព័ត៌មាន។យើងនិងតាមដាន ជាបន្តទៅទៀត។នៅមានត