ពលរដ្ឋកំពុងតែរងចាំមើលឃ្លាំងស្តុកឈើរបស់ក្រុម ហ៊ុន ថាច់ វូដ នៅស្រុកកែវសីមា!!! តើអាចមានស្លាបហោះទៅប្រទេសវៀតណាមឬយ៉ាងណា?

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩!
មានឃ្លាំងស្តុកឈេីដ៏ធំមួយកន្លែងស្ថិតនៅក្នុងភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី តាមបណ្ដោយផ្លូវជាតិទៅច្រកទ្វារទ្វេភាគីអន្តរជាតិឡាប៉ាខេ នៅជិតសង្កាត់រដ្ឋបាលព្រៃឈេីស្រុកកែវសីមា។

ជាក់ស្តែងនៅយប់ថ្ងៃទី ២១ខែមិថុនា ឆ្នាំ២០១៩ មានរថយន្តវេអងចំនួន៣គ្រឿង បានដឹកឈើពេញ ដែលក្នុងក្រដាស់(PC)មាន តែ១៧ម៉ែត្រគូបដឹកចេញពីក្រុមហ៊ុន <<ថាច់វូដ ខេមបូឌាខូអិលធីឌី>> ដែលស្ថិតក្នុងស្រុកកោះញែកខេត្តមណ្ឌល់គិរី។
សុទ្ធតែប្រភេទឈើ(លេខមួយ)ឃ្លុំដែលមានមុខកាត់ចាប់ពីមុខ(៣០ស.ម×៣០ស.ម)ឡើងទៅ។

ប្រភពពីប្រជាពលរដ្ឋ មានការងឿងឆ្ងល់និងចង់ដឹងណាស់ថា៖ តើឃ្លាំងស្តុកឈេីខាងលេីនេះមានច្បាប់អនុញ្ញាតិប្រមូលទិញ កែច្នៃចែកចាយក្នុងស្រុកប៉ុន្មានម៉ែត្រគូបក្នុងមួយឆ្នាំ???

ពលរដ្ឋសង្ឃឹមថាមិនមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីដឹកឈើទាំងនេះចេញទៅ ប្រទេសវៀតណាមឡើយ។
ព្រោះបច្ចុប្បន្ននេះគេតែងតែឃើញ ពួកទុច្ចរិតប្រើ លេសតាមរបៀប កន្ទេលធំបន្លំដឹក ឈើមានច្បាប់ យកមកស្តុកនៅតំបន់ជិតៗព្រំដែនជ្រកក្រោមស្លាកយីហោរោងម៉ាសុីនកែរច្នៃ តែដឹករាប់សិបឡានចូលទៅមិនដែលឃើញចេះពេញ ទាំងមិនដែលឃើញដឹកសម្ភារៈ កែរច្នៃចេញមកក្រៅម្តងណាឡើយ។

តាមប្រភពពីសមត្ថកិច្ចតូចតាច បាន បង្ហេីបឲ្យដឹងថាឃ្លាំងស្តុបឈើខាងលេីជារបស់អ្នកដែលមានឥទ្ធិពលម្នាក់ អាជ្ញាធរ សមត្ថកិច្ច ឬ ជំនាញ មិនហ៊ានប៉ះពាល់ទេ?

ពាក់ព័ន្ធនឹងករណីខាងលើនេះ ពលរដ្ឋ សង្ឃឹមថា ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោក នួន សារ៉ន អភិបាលស្រុកកែវសីមា មិនបណ្តោយឲ្យឈ្មួញធ្វើសកម្មភាព លួចបន្លំប្រព្រឹតល្មើសនៅក្នុងដែនសមត្ថកិច្ចរបស់លោកបានឡើយ ៕ (បឋម) អត្ថបទសែ សុខា0316666146