សពស្ត្រីភេទទីបីម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតទឹកទន្លេសាបនៅខណ្ឌជ្រោយចង្វារ!!!

ភ្នំពេញ ៖កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ប្រជាពរដ្ឋម្នាក់ប្រទះឃើញសពស្ត្រីភេទទីបីម្នាក់អណ្ដែតទឹកតាមបណ្ដោយ មាត់ទន្លេសាបបង្ករភ្ញាក់ផ្អើលស្ថិតនៅទន្លេសាបត្រើយខាងកើត ក្រុម០៨ ភូមិដើមគរ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

សពជនរងគ្រោះដែលស្លាប់អណ្តែតទឹកខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដែលមានភិនភាគសំបុរខ្មៅអាយុប្រហែល៣០ជាង ស្លៀលខោកង្កែបជើងវែងពណ៌ខ្មៅ ពាក់អាវយឺតដៃវែងពណ៌ខ្មៅ អាទ្រនាប់ក្នុងពណ៌ខ្មៅ។
តាមប្រភពពីប្រជាពរដ្ឋបានឲដឹងថាមុនពេលឃើញសពរូបគាត់ចុះរាយទុយោបូបទឹកស្រាប់តែក្រលេចឃើញសពអណ្ដែតហើយករាយការណ៍សមត្ថកិច្ចមូលដ្ឋានភ្លាមៗ។


ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចសពខាងលើសមត្ថកិច្ចបានទាក់ទងបន្តទៅនគរបាលជំនាញមកធ្វើកោសល្យវិឆ្ឆ័រួចទាក់រកសាច់ញ្ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។Skh