ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យការងារអនុវត្តកិច្ចការការពារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ០៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំវិធានការបិទខ្ទប់ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការត្រួតពិនិត្យការងារអនុវត្តកិច្ចការការពារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។