ឱសថបុរាណចិន ជាង៥ពាន់ប្រអប់ ត្រូវបានលោក យ៉ាំ ស៊ីងម៉ៅ អគ្គនាយក ក្រុមហ៊ុន ប៊ី.ភី.អេ បូព៌ាអេស៊ា ឯ.ក នាំយកមកប្រគល់ជូនលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បីប្រើប្រាស់ក្នុងអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ!

ឱសថបុរាណចិនដ៏ល្បីល្បាញនិងពេញនិយមមួយប្រភេទដែលមានឈ្មោះថា Lianhua Qingwen ត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញ យកប្រើប្រាស់សម្រាប់ព្យាបាលជំងឺ ផ្តាស់សាយ ក្តៅខ្លួន ឈឺក្បាល ឈឺក និង ក្អក ដល់កងកម្លាំងរបស់ខ្លួន យ៉ាងមានប្រសិទ្ធិភាព និងបន្តចែកចាយទៅដល់ប្រជាពលរដ្ឋជាច្រើន ក្នុងរយៈកាលកន្លងមករហូតដល់បច្ចុប្បន្ន ជាពិសេសចែកជូនដល់ អ្នកជំងឺកូវីដ-១៩ស្រាលនិងមធ្យម ដែលមានអាការៈដូចរៀបរាប់ខាងលើ យកទៅប្រើប្រាស់ ទទួលបានលទ្ធផលយ៉ាងមានប្រសិទ្ធិភាពផងដែរ។ ក្រោយមកឱសថមួយនេះ ក៏ត្រូវបាន ក្រសួងសុខាភិបាលកម្ពុជា ចេញវិញ្ញាបនត្របញ្ជីកា បើកផ្លូវឲ្យចរាចរលើទីផ្សារ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

ដោយមើលឃើញពីតម្រូវការនិងប្រសិទ្ធិភាពនៃឱសថ ដែលអាវុធហត្ថរាជធានីភ្នំពេញ បានប្រើប្រាស់រួចមក នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោក យ៉ាំ ស៊ីងម៉ៅ អគ្គនាយក ក្រុមហ៊ុន ប៊ី.ភី.អេ បូព៌ាអេស៊ា ឯ.ក បាននាំយក ឱសថបុរាណចិន Lianhua Qingwen នេះ ចំនួន ៥២០០ប្រអប់ បូកនិងថវិកាចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារ) មកប្រគល់ជូន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ចែងប្រើប្រាស់ជាប្រយោជន៍ក្នុងអង្គភាព ក៏ដូចជា ប្រើប្រាស់ជាក់ស្តែងក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ។

ក្នុងឱកាសទទួលយកឱសថបុរាណចិននោះផងដែរ ក្រុមការងារតំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក យ៉ាំ ស៊ីងម៉ៅ ដែលមានចិត្តសប្បុរស ឧបត្ថម្ភ ឱសថបុរាណចិន Lianhua Qingwen និងថវិកា ដល់អាវុធហត្ថរាជធានីភ្នំពេញ ដែលការឧបត្ថម្ភនាពេលនេះ គឺពិជាមានសារៈសំខាន់ណាស់ ៕