មកដល់ព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោតមានការស្រកចុះ ០,៧ម៉ែត្រ

រាជធានីភ្នំពេញ ៖ គិតមកដល់ព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោតមានការស្រកចុះ បើតាមក្រសួងធនធានទឹកបានបញ្ជាក់ថា ក្នុងនោះមាន ៖

១-កម្ពស់ទឹកនៅលើសំណង់​បង្ហៀរ មានកម្ពស់ទឹក៦,៦០លើបង្ហៀរ ថយចុះ ០,០៧ម៉ែត្រ។

២-ស្ថានភាពទឹកនៅតាម​ដងស្ទឹងគឺ ចាប់ពីវត្តសាក់សំពៅ ទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ។ ហើយ​ទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ (ទឹកមានការស្រកចុះយឺត អាចបណ្តាលមកពីការសាងសង់ស្ពានកាត់ស្ទឹង​ក្រោមវត្តសាក់​សំពៅដោយការចាក់ដីបង្រួមស្ទឹង ដើម្បីសាងសង់ស្ពាន)។

៣-សកម្មភាពការងារៈ ចុះតាម​ដានសភាពទឹកតាមដងស្ទឹង។ ដឹកដីចាក់បន្ថែមភ្លឺទំនប់ខាងលើវត្តសាក់សំពៅ ៥០០ ម៉ែត្រ។ ប៉ែកខាងលើទំនប់ ៧មករា (ប្រទះឡាងប្រវែង ៣៣០០ម៉ែត្រ )តម្លើងកម្ពស់សណ្តរ​លើ​ទួលទំនប់ចាស់។

ជាមួយគ្នានេះ មន្រ្ដីជំនាញបន្ដពិនិត្យបិទរូងនាគនៅតាមតួទំនប់ និងបិទបំពង់ស្ថា​នីយ​បូមទឹក​ កុំឱ្យទឹកហូរចូលសង្កាត់ក្រាំងពង្រ ស្ថិតក្នុងខណ្ឌដង្ការ រាជធានីភ្នំពេញ៕