Latest :

Latest

ព័ត៌មានជាតិ

  • រដ្ឋបាលខេត្តប៉ៃលិន ទទួលព្រះអំណោយស្បៀងពីព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត ដើម្បីយកទៅបម្រើការងារមនុស្សធម៌ ដល់ប្រជាពលរដ្ឋទីទ័លក្រខ្វះខាតស្បៀងអាហារ

    ខេត្តប៉ៃលិន ៖ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ នៅវត្តសន្តិមារាម ហៅវត្តអូរច្រា ស្ថិតក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន  ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងមន្ត្រីពាក់ព័ន្ធ បានទទួលព្រះអំណោយស្បៀងពីព្រះសន្តិមហារតន៍មុនី សាន់ លី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត និងជាព្រះចៅអធិការវត្តសន្តិមារាម សម្រាប់យកទៅជួយបន្តដល់ប្រជាពលរដ្ឋទីទ័លក្រខ្វះខាតស្បៀងនៅក្នុងរដូវជំនន់ទឹកភ្លៀង និងការផ្ទុះឡើងនូវជម្ងឺកូវីដ-១៩ ។ ព្រះគ្រូសន្តិមហារតន៍មុនី សាន់ លី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត បានមានសង្ឃដីកាថា៖ អំណោយដែល ឧបត្ថម្ភនាពេលនេះ គឺបានមកពីពុទ្ធបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយ ប្រគេនដល់ព្រះសង្ឃក្នុងវត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ហើយព្រះសង្ឃក៏បានផ្តល់ជូនបន្តដល់អាជ្ញាធរខេត្តប៉ៃលិន ដើម្បីជួយដល់ជនក្រីក្រ ជនងាយរងគ្រោះ ក្មេងកំព្រា ចាស់ជរាគ្មានទីពឹងដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ។ ឯកឧត្តម ផាន់ ចាន់ធុល មានប្រសាសន៍ថា  ព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសកម្មទាំងផ្នែកការងារមនុស្សធម៌ និងការលើកកម្ពស់សីលធម៌ ចរិយាធម៌។  ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរព្រះគុណ ចំពោះព្រះមេគណខេត្តទាំង២គណៈ […]

ព័ត៌មានអន្តរជាតិ

ព័ត៌មានផ្សេងៗ

កម្រងរូបភាពចំរុះ